ផ្សាយថ្ងៃទី០៨-០២-២០១២: ដកស្រងkpt-news.com
កំពត ៖ យុវជនវ័យក្មេងម្នាក់បានស្លាប់បាត់បង់ជីវិត
និងមិត្តភក្ដិស្រី៤ នាក់ទៀតត្រូវបានគេសង្គ្រោះជីវិត
រួចពីការស្លាប់ខណៈពេលដែលបាន នាំគ្នាជិះទូកកំ
សាន្តលេងបន្ទាប់ពីបានហូបល្ហុងបុករួចត្រូវបាន លេចទូកលង់ស្លាប់ភ្លាម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីថ្ងៃទី០៧
ខែកុម្ភៈ ឆ្នាំ២០១២ត្រងចំណុចបត់ក្បាលដំរីស្ថិតនៅក្នុង ភូមិកបាលដំរី
ឃុំម៉ាក់ប្រាំ ស្រុកទឹកឈូ ខេត្តកំពត។តាមប្រភពព័ត៌មានពីអ្នកដែល
បានដឹងហេតុការណ៍នោះបានប្រាប់ឲ្យកម្ពុជាថ្មីដឹងថានៅមុខពេល
មានការភ្ញាក់ផ្អើលនេះកើតឡើងគេបានឃើញ យុវជននិងយុវនារី
ទាំង៥នាក់បានហូបល្ហុងបុករួចហើយក៏បបួលគ្នាជិះទូក លេងខណៈ
ពេលនោះស្រាប់តែទូកឃ្លីងឃ្លោងហើយក៏ជ្រួលច្របល់លេច តែ
ម្ដង។ប្រភពដដែលបានបន្តឲ្យដឹងទៀតថាជនរងគ្រោះមានឈ្មោះ
ប៉ាងប៊ុន គ្រីមភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិកំពង់បាយខាងត្បូង
សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ក្រោយពីទូកលេចស្រីៗ
បានហែលហើយស្រែកឲ្យគេជួយដោយសំណាងអាក្រក់ ជនរង
គ្រោះមិនចេះហែលទឹកក៏បានលង់ស្លាប់ត្រូវបានអ្នកស្រុកភូមិមុច
ស្រង់យកសពហៅក្រុមគ្រួសារជនរងគ្រោះយកទៅផ្ទះដើម្បីចាត់
ចែងធ្វើ បុណ្យសព៕
No comments:
Post a Comment