ផ្សាយថ្ងៃទី០២-០២-២០១២: ព័ត៌មានអន្ដរជាតិដកស្រងwww.bayontv.com.kh
អាមេរិក៖លោកស្រីរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកហ៊ីឡារី
គ្លីនតុន បានចេញនូវសេចក្តីអំពាវនាវមួយ កាលពីថ្ងៃពុធម្សិលម៉ិញ
អោយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ចាត់វិធាន
ការខាងយោធាជាបន្ទាន់ ប្រឆាំងទៅនឹងមេដឹកនាំរបស់ប្រទេសស៊ីរី
ដែលនៅតែបន្តការកាប់សំលាប់ ទៅលើប្រជាពលរដ្ឋស្លូតត្រង់ដ
ដែល។ចំណែកមេដឹកនាំរបស់ប្រទេសចិន និងរុស្ស៊ីធ្លាប់បាន
បង្ហាញនូវការប្រឆាំងជំទាស់ ចំពោះក្រុមប្រឹក្សារបស់អង្គការ
សហប្រជាជាតិ និងសហរដ្ឋអាមេរិក មិនអោយប្រើប្រាស់កង
កម្លាំងយោធា វាយប្រហារទៅលើប្រទេសស៊ីរីនោះទេ ដោយ
សារតែការវាយប្រហារអាចនាំអោយកើតចេញជាវិបត្តិ។
មេដឹកនាំរបស់ប្រទេសស៊ីរី ក៏ធ្លាប់បានចោទប្រកាន់ចំពោះ
សហរដ្ឋអាមេរិកផងដែរ ថាកំពុងព្យាយាមញុះញង់ប្រជាពលរដ្ឋ
អោយប៉ះបោរធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ដែលបង្ករអោយ
មានអសន្តិសុខយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ និងរុញច្រាន
អោយកើតមានអំពើហិង្សា កាប់សំលាប់គ្នាកាន់តែខ្លាំង៕
No comments:
Post a Comment