Friday, February 3, 2012

បើករថយន្ត​ដឹកដី​ធុន​ធំ​​សុខៗ​ស្រាប់តែ​​ដាច់​​ហ្វ្រាំង​គាំង​ចង្កូត​ធ្លាក់​ជ្រោះ​ជម្រៅ​​៥០​ម៉ែត្រ​

ផ្សាយថ្ងៃទី០២-០២-២០១២: ដកស្រងkohsantepheapdaily.com.kh

ខេត្តព្រះសីហនុ ៖ ​រថយន្តដឹកដីធុន​ធំ​មួយ

​គ្រឿង​បានរេចង្កូតធ្លាក់ជ្រោះមួយ​កន្លែង​

ជម្រៅ​៥០​ ម៉ែត្រ កាលពីវេលាម៉ោង៣និង

៤៥នាទី​រសៀល​​ថ្ងៃទី១ កុម្ភៈ ២០១២ នៅចំណុច​ចំណោទ​​លោក​យាយ

ម៉ៅ ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ តែ​មិន​

បណ្តាល​ឱ្យ​នរណា​ម្នាក់​។យោងតាមប្រភពពីសមត្ថកិច្ចបាន​​ឱ្យ​ដឹង​ថា រថយន្តដែលធ្លាក់ជ្រោះដោយខ្លួន​ឯង​នេះ​ម៉ាក​ហុីយ៉ាន់ដាយ ពណ៌

សជា​កម្ម​សិទ្ធ​របស់ថៅ​កែ​ឈ្មោះស៊ុយ ងួន បើកបរដោយ​ឈ្មោះ​វង់

ណយភេទ​ប្រុសអាយុ២៥ឆ្នាំ រង​របួស រួមជាមួយព្រូ​ម្នាក់​ទៀតឈ្មោះ

តូច ណុប ភេទប្រុស អាយុ១៨​ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ តាមសា

ក្សីនៅក្បែរ​កន្លែ​ងកើតហេតុបាននិយាយថា ​មុន​ពេល​កើត​ហេតុ​​គេ

បាន​ឃើញរថយន្តដឹកដីមួយគ្រឿង​បើក​ចុះ​ ចំណោទចូលក្រុងព្រះ

សីហនុ​ ពីកើត​ទៅលិច ខណៈ​​មក​ដល់ចំណុចកើតហេតុមិនដឹងជា​

យ៉ាង​ម៉េច ស្រាប់តែ​ឃើញ​រថយន្តរេចង្កូត​ហោះ​ផ្លោង​ធ្លាក់ចូលទៅ

​ក្នុង​ ជ្រោះជម្រៅប្រមាណ៥០​ម៉ែត្រ។​ លុះមួយសន្ទុះ​ក្រោយ​មក

ឃើញ​ជន​រង​គ្រោះ​ម្នាក់ក្នុងចំណោម​២នាក់បានរងរបួស ឯ​ម្នាក់ទៀតដែលជាព្រូឡាន​នោះពុំមានគ្រោះថ្នាក់​អ្វីនោះទេ។នេះ

ពិត​​ជា​មហា​សំណាងមែន ព្រោះ​បើយើងពិនិត្យ​មើលពី​ស្ថាន​ភាព

រថយន្តធ្លាក់​ក្នុង​ជ្រោះ​ នោះមនុស្សនៅក្នុងរថយន្ត​ពិត​ជាគ្រោះ​ថ្នាក់

ដល់ជីវិត​ជាក់ជាមិនខាន។តាមសម្ដីអ្នក​បើក​បរ​បាននិយាយថា 

មូល​ហេតុ​ដែល​រថយន្ត​របស់ខ្លួនបើកធ្លាក់ក្នុងជ្រោះ​នេះ​គឺបណ្តាល

មកពីគាំង​ចង្កូត និងដាច់ហ្វ្រាំង៕

No comments: