Friday, February 3, 2012

លោក​មេឃុំ​គោក​ធ្លក​ប្រមូល​លុយ​ពន្ធ​ពី​ការ​ធ្វើស្រែ​​ក្នុង​តំបន់ហាមឃាត់​រាប់រយ​លាន​រៀល​ក្នុង​មួយ​រដូវ​

ផ្សាយថ្ងៃទី0២-០២-២០១២: ដកស្រង www.nokorwatcenter.com

ខេត្ដតាកែវ​ ៖​ ប្រជាពលរដ្ឋ

​ប្រមាណ​ ជាង​២០០​គ្រួសារ

​មក​ពី​ស្រុក​ចំនួន​២​គឺ​ ស្រុក

​ព្រៃកប្បាស​ និង​ស្រុក​អង្គរ

​បូ​រី​បាន​ ចោទ​លោក​មេឃុំ​

គោក​ធ្លក​ និង​បក្ខពួក​ ថា​ បាន​បង្ខំ​ឱ្យ​ពួក​គាត់​បង់ពន្ធ​ដីស្រែ​ ប្រាំង​ក្នុង

​មួ​ួ​យ​ហិ​កតា​១២០.០០០​រៀល​ បើ​ពុំ​ដូច្នេះ​ទេ​ មន្ដ្រី​ជលផល​សង្កាត់​បូ​រី​ 

ជលសារ​នឹង​ចុះ​មក​រឹបអូស​ស្រូវពូជ​ដុត​ រោង​ចាំ​ស្រែ​ ប្រមូល​យក​សម្ភារ​

ផ្សេងៗ​  និង​ចាប់​យក​ម្ចាស់​ស្រែ​ទៅ​ព្រមាន​និង​ ផាកពិន័យ​ទៀត​ផង​។​
​តាម​សម្ដី​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ រស់នៅ​ភូមិ​បាក់ដៃ​ដែល​សុំ​មិន​បញ្ចេញ​ ឈ្មោះ​បាន

ឱ្យ​នគរវត្ដ​ដឹង​ថា​ កន្លង​មក​ពួក​ គាត់​បាន​បង់ពន្ធ​លើ​ដីស្រែ​តាម​រយៈ​ លោក​មេ​ភូមិ​បាក់

ដៃ​ឈ្មោះ​ឆែប​ ក្នុង​១​ ហិ​កតា​១២០.០០០​រៀល​ ពេល​ប្រមូល​ លុយ​ លោក​ឆែប​ ជា​ប្រធាន​

ភូមិ​បាន​ ប្រាប់​ប្រជាជន​ថា​ លោក​ធ្វើ​តាម​បញ្ជា​ របស់​មេឃុំ​គោក​ធ្លក​ឈ្មោះ​ហ៊ឹ​ម​ សុះ​ 

ហើយ​បើ​ប្រជាពលរដ្ឋ​ណា​មិន​ព្រម​បង់​ ពន្ធ​ទេ​ បើ​មន្ដ្រី​ជលផល​ចុះ​ចាប់​លោក​មេឃុំ​ មិ​ិ​ន​ទទួលខុសត្រូវ​ដោះស្រាយ​ឡើយ​។​​លោក​ឆែប​ មេ​ភូមិ​បាក់ដៃ​បាន​ប្រាប់​ នគរវត្ដ​តាម​រយៈ​ទូរស័ព្ទ​ថា​ កាលពី​ឆ្នាំ​ ២០១១​ លោក​បាន​ទទួលបញ្ជា​ពី​លោក​ ហ៊ឹ​ម​ សុខ​ មេឃុំ​គោក​ធ្លក​ឱ្យ​ដើរ​ប្រមូល​ លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើស្រែ​នៅ​ ទីនោះ​ពិតប្រាកដ​មែន​។​ លោក​ឆែប​ បាន​ បន្ដ​ទៀត​ថា​ ហេតុផល​ដែល​លោក​ដើរ​ ប្រមូល​លុយ​ដី​នេះ​ បណ្ដាល​មក​ពី​ដី​តំបន់​ នោះ​ជា​ដី​ហាមឃាត់​ ព្រោះ​រាជរ​ដ្ឋា​ ភិ​បាល​បាន​ប្រកាស​ដី​នៅ​តំបន់​ប្រឡាយ​  សូន្យ​ពីរ​ក្នុងស្រុក​អង្គរ​បូ​រី​ជាប់​ព្រំប្រទល់​ ស្រុក​បូ​រី​ជលសារ​ដែល​ជា​តំបន់​អភិរក្ស​ ដើម្បី​ទុក​ឱ្យ​ស្មៅ​ត្រែង​ព្រៃ​លិច​ទឹក​ដុះ​ សម្រាប់​ជា​ជម្រក​ត្រី​ មិន​ឱ្យ​មានការ​រុក​ រាន​ធ្វើស្រែ​ទេ​។​
​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក៏​ពលរដ្ឋ​ នៅ​តែ​ចោទ​លោក​មេឃុំ​គោក​ធ្លក​ថា​ បើ​រដ្ឋាភិបាល​ហាមឃាត់​ដី​ក្នុង​តំបន់​នេះ​ មែន​ ហេតុ​អ្វី​លោក​មេឃុំ​ជួល​ដី​ក្នុង​តំបន់​ ហាមឃាត់​នេះ​ឱ្យទៅ​ជនជាតិ​វៀតណាម​ រាប់​សិប​ហិ​កតា​ ក្រៅពី​នោះ​នៅ​មាន​ខ្សែ​ ស្រ​ឡាយ​មួយ​ចំនួន​ទៀត​មាន​សិទ្ធិ​ធ្វើស្រែ​ លើ​ដី​ទាំងនេះ​រាប់​ពាន់​ហិ​កតា​តាម​ទំនើង​ ចិត្ដ​ ដោយ​គ្មាន​ការ​ហាមឃាត់​យ៉ាង​ ដូច្នេះ​។​ ប្រជាពលរដ្ឋ​បាន​បន្ដ​ដោយ​ប្រៀប​ ធៀប​ថា​ បើ​ដី​នោះ​ជា​តំបន់ហាមឃាត់​ ហើយ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ធ្វើស្រែ​ នៅ​ទីនោះ​ ត្រូវ​មានទោស​ លោក​មេឃុំ​ គោក​ធ្លក​ក៏​ត្រូវ​មានទោស​ដូច​គ្នា​ដែរ​ ព្រោះ​លោក​បាន​បើកដៃ​ឱ្យ​ក្រុម​ជនជាតិ​ វៀតណាម​ជួល​ដី​នោះ​ធ្វើស្រែ​យ៉ាងច្រើន​ សន្ធឹកសន្ធាប់​ជាង​ពលរដ្ឋ​ខ្មែរ​ទៅ​ទៀត​។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ ​ដឹង​ ថា​  ឆ្នាំ​២០១២​នេះ​ លោក​មេឃុំ​ហ៊ឹ​ម​ សុះ​ មិន​បាន​ប្រើ​លោក​ឆែប​ ឱ្យ​ដើរ​ប្រមូល​ ទៀត​ទេ​ គឺ​លោក​ចាត់តាំង​តំណាង​ថ្មី​មួយ​ ទៀត​ គឺ​បាន​វ៉ា​ត​ឱ្យ​ដើរ​ប្រមូល​លុយ​ថ្លៃ​ ធ្វើស្រែ​លើ​ដី​ហាមឃាត់​វិញ​ម្ដង​។​ តែ​ ដោយសារ​បែក​រឿង​ពុក​រលួយ​ចេញ​មក​ ក្រៅ​ លោក​មេឃុំ​ក៏​ផ្អាក​ដំណើរការ​ប្រមូល​ លុយ​វិញ​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​ លោក​មេឃុំ​បាន​ប្រើ​មនុស្ស​ឱ្យ​ដើរ​ស៊ើប​ ការណ៍​រកមុខ​អ្នក​ណា​ដែល​ធ្វើ​ឱ្យ​រឿង​ពុក​ រលួយ​ដ៏​សម្ងាត់​នេះ​ធ្លាយ​ចេញ​ទៅ​ក្រៅ​។​ ​បុរស​ចំណាស់​ម្នាក់​បាន​ប្រាប់​ថា​ នៅ​ ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១២​ លោក​មេ​ ឃុំ​និង​ក្រុម​ជលផល​សង្កាត់​បូ​រី​ជល​សារបាន​ចុះ​ទៅ​ចាប់​កូន​ប្រជាពលរដ្ឋ​ ម្នាក់​ដែល​ មាន​ឪពុក​ឈ្មោះ​កែវ​ រស់នៅ​ភូមិ​ព្រែក​ តា​ផ​ ឃុំ​គោក​ធ្លក​ ស្រុក​អង្គរ​បូ​រី​ ខេត្ដ​ តាកែវ​ ពី​បទ​ញុះញង់​បះបោរ​ និង​បាន​ បង្ខំ​ឱ្យ​ឆ្លើយ​សារភាព​គ្រប់​បែប​យ៉ាង​។​ បច្ចុប្បន្ន​បុរស​ម្នាក់​ដែល​ត្រូវ​គេ​ចាប់ខ្លួន​នោះ​ ត្រូវ​នាយ​ខណ្ឌ​ជលផល​ខេត្ដតាកែវ​ឃុំខ្លួន​ ដែល​តាម​ការ​ពិត​ពួក​គេ​គ្រាន់តែ​ជំទាស់​ ទៅ​នឹង​ការ​ប្រមូល​លុយ​ពន្ធ​ដី​លើ​ការ​ធ្វើ​ ស្រែ​ក្នុង​តំបន់​នោះ​ប៉ុណ្ណោះ​។​
​លោក​ឆែប​ ប្រធាន​ភូមិ​បាក់ដៃ​បាន​ ខ្សឹប​ប្រាប់​ប្រជាពលរដ្ឋ​ថា​ លុយ​ដ៏​ច្រើន​ សន្ធឹកសន្ធាប់​នេះ​ ប្រមូល​ទៅ​ឱ្យ​លោក​ គឹ​ម​ សា​រឹទ្ធ​ នាយ​ខណ្ឌ​ជលផល​ខេត្ដ​ បើ​ មិន​ឱ្យ​ទេ​ ពួក​យើង​ធ្វើស្រែ​មិន​បាន​ទេ​។​ រីឯ​លោក​វ៉ា​ត​  តំណាង​ របស់​លោក​ហ៊ឹ​ម​ សុះ​ មេឃុំ​គោក​ធ្លក​ បានឱ្យ​ដឹង​ថា​ថ្មីៗ​ នេះ​លោក​ដើរ​ប្រមូល​បាន​លុយរាប់​ លាន​រៀល​ហើយ​ តែ​ដោយ​សភាពការណ៍​ មិន​ស្រួល​ ព្រោះ​លោក​មេឃុំ​ចង់​ទម្លាក់​ កំហុស​នេះ​ដាក់​គាត់​ លោក​ វ៉ា​ត​ ក៏​សង​ លុយ​ទាំងនោះ​ទៅ​ប្រជាពលរដ្ឋ​វិញ​ ដោយ​ និយាយ​ថា​ ពួក​យើង​ធ្វើស្រែ​ឆ្នាំ​នេះ​ ប្រហែលជា​មិន​បាន​សុខ​ទេ​ ព្រោះ​លុយ​ ដែល​គេ​បង្ខំ​ទារ​នោះ​ ឥឡូវ​គេ​មិន​យក​ ទេ​ ហើយ​ឱ្យ​សង​ត្រឡប់​មក​វិញ​។​
​លោក​ហ៊ឹ​ម​ សុះ​ មេឃុំ​គោក​ធ្លក​ បាន​ ឱ្យ​ដឹង​ថា​ លោក​ពុំ​មាន​ពាក់ព័ន្ធ​រឿង​នេះ​ ទេ​ ប៉ុន្ដែ​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​តប​ ទៅ​នឹង​ការ​ចោទប្រកាន់​ថា​ តើ​លុយ​ដែល​ លោក​មេ​ភូមិ​បាក់ដៃ​ប្រមូល​ឱ្យ​លោក​ មេឃុំ​យ៉ាងច្រើន​សន្ធឹក​ស្ធា​ប់​នោះ​ លោក​ មេឃុំ​យក​ទៅ​ណា​ទេ​។​
​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ដី​ ដែល​អាច​ធ្វើស្រែ​ប្រាំង​បាន​ក្នុង​តំបន់​នោះ​ មាន​ប្រមាណ​៣.០០០​ហិ​កតា​ ជាប់​ព្រំ​ ប្រទល់​ស្រុក​២​ គឺ​ស្រុក​ព្រៃកប្បាស​និង​ ស្រុក​អង្គរ​បូ​រី​។​ ចំណែក​ដី​ដែល​ប្រជា​ពល​ រដ្ឋ​ចូល​ទៅ​ធ្វើស្រែ​ ហើយ​ត្រូវ​បង់ពន្ធ​ឱ្យ​ លោក​មេឃុំ​១២​ម៉ឺន​រៀល​ក្នុង​១​ហិ​កតា​ ក្នុង​១​ឆ្នាំ​នោះ​ មាន​ប្រមាណ​១.៥០០​ ហិ​កតា​ ក្រៅពី​នេះ​ គឺ​គេ​ជួល​ទៅ​ឱ្យ​ជន​ ជាតិ​វៀតណាម​ចូល​ទៅ​ធ្វើស្រែ​ក្នុង​តម្លៃ​ ប្រហាក់​ប្រ​ហេ​ល​គ្នា​។​
​អភិបាលស្រុក​ព្រៃកប្បាស​លោក​ ឈាវ​ ហ៊​ បានឱ្យ​នគរវត្ដ​ដឹង​ថា​ រឿង​ទារ​ លុយ​ពី​ប្រជាពលរដ្ឋ​នេះ​ លោក​មិនដឹង​ទេ​ ហើយ​លោក​ក៏​ធ្លាប់​បាន​ហៅ​លោក​មេឃុំ​ ម​សួរ​ដែរ​ តែ​លោក​មេឃុំ​បាន​បដិសេធ​ មិន​ទទួលស្គាល់​ ចំណែក​ថ្នាក់លើ​មិន​បាន​ អនុញ្ញាត​ឱ្យ​លោក​មេឃុំ​ធ្វើ​បែប​នេះ​ទេ​ ព្រោះ​ខុស​ពី​គោលការណ៍​រដ្ឋាភិបាល​។​
​លោក​ឈាវ​ ហ៊​ បន្ថែម​ទៀត​ថា​ លោក​ មេឃុំ​រូប​នេះ​ធ្វើការ​ពុំ​សូវ​ស្ដាប់​ថ្នាក់លើ​ទេ​ ធ្វើ​តាមតែ​ចិត្ដ​ខ្លួនឯង​ ដូច​ជា​ដក​មេ​ភូមិ​ ឬ​តែងតាំង​មេ​ភូមិ​ពុំដែល​ឆ្លង​យោបល់​ ថ្នាក់​ស្រុក​ឡើយ​ ឱ្យ​តែ​មេ​ភូមិ​ណា​ដែល​ លោក​មិន​ពេញចិត្ដ​ គឺ​លោក​មេឃុំ​ដក​ ចេញ​ភ្លាម​ ។​
​ ប្រជាពលរដ្ឋ​ទូ​ទាំង​ឃុំ​គោក​ធ្លក​ សំណូមពរ​លោក​អភិបាលខេត្ដ​មេត្ដា​ជួយ​ អន្ដរាគមន៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ផង​ ពិសេស​ទៅ​លើ​កូនចៅ​ប្រជាពលរដ្ឋ​ ម្នាក់​ឱ្យ​បាន​រួច​ចេញពី​ការ​ឃុំឃាំង​ផង​ ព្រោះ​ក្មេង​ប្រុស​ម្នាក់​នេះ​គ្មាន​កំហុស​ដូច​ ការ​ចោទប្រកាន់​ពី​លោក​គឹ​ម​ សា​រឹទ្ធ​ នាយ​ខណ្ឌ​ជលផល​ខេត្ដតាកែវ​នោះ​ឡើយ​។​

ពួក​គាត់​ក៏​សំណូមពរ​ដល់​អង្គភាព​ ប្រឆាំង​ អំពើ​ពុក​រលួយ​មេត្ដា​ស៊ើបអង្កេត​ករណី​ ពុក​រលួយ​ក្នុង​ឃុំ​គោក​ធ្លក​ផង​ ព្រោះ​លុយ​ ដែល​លោក​ ហ៊ឹ​ម​ សុះ​ ប្រមូល​ពី​ប្រជា​ ពលរដ្ឋ​ថ្លៃ​ចូល​ទៅ​ធ្វើស្រែ​ក្នុង​តំបន់​នោះ​ ក្នុង​មួយ​ឆ្នាំៗ​រាប់រយ​លាន​រៀល​ មិនដឹង​ ជា​លោក​មេឃុំ​និង​លោក​ជលផល​យក​ លុយ​នោះ​ទៅ​ណា​ទេ​ ហើយ​រឿងរ៉ាវ​រហូត​ ដល់​មានការ​ចាប់​កូនចៅ​ប្រជាពលរដ្ឋ​ នោះ​ ក៏​ដោយសារ​តែ​រឿង​លុយ​ថ្លៃ​ជួល​ ដី​ធ្វើស្រែ​នេះ​ដែរ​ ពុំ​មាន​បទល្មើស​អ្វី​ ក្រៅពី​នោះ​ឡើយ​ ៕

No comments: