Friday, February 3, 2012

អគ្គិសនី​​​ឡើង​ថ្លៃ​​​ពលរដ្ឋ​​3ឃុំ​​​ក្នុងស្រុកស្ទឹង​ហាវត្អូញត្អែរ

ផ្សាយថ្ងៃទី០២-០២-២០១២: ដកស្រងkohsantepheapdaily.com.kh
ខេត្តព្រះសីហនុ ៖ ​ប្រជាពលរដ្ឋ​​​ចំនួន៣​ឃុំ​​​​ គឺ​ឃុំ​​​អូរ​ត្រេះ​​ ឃុំ​ទំនប់រលក ​​និងឃុំ​​កំពេញ​​​
រាប់​ពាន់គ្រួសារ​ក្នុងស្រុកស្ទឹងហាវ​​បានសម្តែង​​​នូវ​ កង្វល់​​​ពីតម្លៃចរន្ត​អគ្គិសនី​​​ដែល
ឡើង​ថ្លៃ​​​​ឥត​ឈប​់​ឈរ​ ខណៈ​​​​​មានការ​​សម្រេច​ឱ្យ​សេវាករ​​ដដែល​បន្ត​ផ្តល់​​​សេវា​​​
ផ្គត់​ផ្គង់​ ​​លក់ចែក​​ចាយ​ប្រើប្រាស់​​​ទូ​ទៅ​​​នៅឃុំ​​ទំនប់រលក ​ឃុំកំពេញ ​​​និង​ឃុំ​អូរ​ត្រេះ។

ប្រភព​ផ្តល់ព័ត៌មាន​​សុំមិនបញ្ចេញ​ឈ្មោះ​​ពី​តំណាង​​​ ប្រជាពលរដ្ឋ​​
ទាំង៣ឃុំ​ខាង​លើ បាន​បញ្ជាក់​​​ឱ្យ​ដឹង​ថា ​ឈ្មួញ​កណ្តាល​ទាំង២នាក់

ដែល​​​បាន​អាជ្ញា​ប័ណ្ណ​​​​​ពី​អាជ្ញាធរ​អគ្គិសនី​ ​កម្ពុជា​​មាន​អាយុ​កាល​ប្រ
មាណ​ជាង​​១០​ឆ្នាំ​​កន្លងមក​ហើយ ​​​​ចំណែក​​តម្លៃចរន្ត​​​​​មានតែ​​ការកើន
ឡើង​​រហូតពុំ​ដែល​ចុះ​​ ថ្លៃម្តងណាឡើយ ​។ នៅពេលថ្មីៗ​នេះ ទៀតពួកគេបានបិទផ្សាយ​​លិខិត​​ជូន​ដំណឹង​ថ្មី អំពី​ការ​ដំឡើងថ្លៃ​
នៅតាម​​ទីប្រជុំ​​ជន​ដោយ​១​គីឡូ​វ៉ាត់​​​ស្មើ​ នឹង១៨០០រៀល ចាប់​ផ្តើម​
ពី​​ថ្ងៃទី២៧ ​​មករា ​ឆ្នាំ​២០១២ តទៅដែលខែ​កន្លងមកតម្លៃ​​ភ្លើង​​១គីឡូ​
វ៉ាត់​តែ១៧០០​​រៀលប៉ុណ្ណោះ ​​។ ប្រភព​​ខាង​លើ​បានបន្តទៀតថា ​ទន្ទឹម
នឹង​​​ភ្លើង​ឡើង​ថ្លៃមិនឈប់ឈរ​​​ ចរន្ត​ភ្លើង​វិញ​​​​​រអាក់​រអួល​​ដាច់គ្មាន​​ស្រាក​​
ធ្វើ​ឱ្យ​កុងទ័រ​​​ ភ្លើង​​​ដើរ​កាន់​តែ​​​លឿន ​ធ្វើឱ្យពួកគាត់​ដែល​​ជាអ្នកប្រើប្រាស់​​​
ល្វីង ​មុខដោយ​សារតែការ​​រអាក់រអួល​​បណ្តាលឱ្យ​ឧប​ករណ៍​​​​ប្រើប្រាស់​​​​
ត្រូវ​រង ​ការ​​ឆេះ​​ខូចខាត​​ដោយ​សារ​ចរន្តភ្លើង​​​ភ្លឹបភ្លែត​ដូចអំពិល​​អំពែក​​នេះ ​ ហើយ​ចំណាយ​ថវិកា​អស់ច្រើន​ ។ ពួកគាត់​ចោទ​​​​សួរថា តម្លៃអគ្គិសនី​​
កម្ពុជា​ដែល​​លក់​ចែក​ចាយ​​នៅក្នុង​ខេត្ត​១គីឡូវ៉ាត់​​ តម្លៃត្រឹម​តែ​​​៧២០​​
រៀល​ប៉ុណ្ណោះ ​ចុះ​ហេតុ​​​អ្វី​ក៏​អ្នក​លក់​ចែក​ចាយ​បន្ត​នៅ​ស្រុក​ស្ទឹងហាវ​​​
លក់​ យកចំណេញ​​កប់ពពក​​​ទ្វេ​​មួយ​ជាពីរបែបនេះ ។
តំណាង​ប្រជាពលរដ្ឋ​​​ទាំង៣ឃុំ​​​នៅស្រុក​ស្ទឹង​ហាវ​​ សំណូមពរ​ដល់
អាជ្ញាធរ​​អគ្គិសនី​​កម្ពុជា ក៏​ដូច​ជា​​អាជ្ញាធរ​ស្រុកស្ទឹង​ហាវ​​ អាជ្ញាធរ​​
ខេត្តព្រះ​សីហនុ ​​សូមឱ្យ​​ការដាក់​​​ដេញ​ថ្លៃ​​លើ​ការ​​​គ្រប់គ្រង ​​ការលក់​
ចែកចាយ​​​ចរន្តអគ្គិសនី​​​នៅស្រុកស្ទឹង​ហាវ​​មានរយៈ​​ពេលកំណត់​​ មួយ
​ ដើម្បី​ចៀសវាង​​​រាល់​បាតុភាព​​​ផ្សេងៗ​​ដែលកើតឡើង​​​ពីការ​​ឃុប​ឃិត
​​ក្នុង ​ការដំឡើង​​​ថ្លៃភ្លើង​​មិនឈប់ឈរ ។​​តំណាង​ប្រជាពលរដ្ឋ​​​ព្រមាន​​ថា
ការ​ដំឡើង​​​​ថ្លៃ​​ភ្លើង​នៅពេលនេះ ​បើ​អាជ្ញាធរ​​​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ មិន
មាន​ដំណោះ​ស្រាយ​​​ទេ ពួក​គាត់​​​នឹង​ត្រៀម​​​ដាក់ពាក្យបណ្តឹង​​​ទៅសម្តេច
​​អគ្គ​មហា​សេនា​បតី​ តេជោ ហ៊ុន សែន ដើម្បី​​​សុំ​អន្តរា​គមន៍​​​ជួយ​រឿងនេះហើយ ។
លោកលី ប៊ុនធី ​​សេវាករ​​​លក់ និង​ចែក​​ចាយ​​​​ចរន្តអគ្គិសនី​​​សម្រាប់​​ឃុំ​កំពេញ ​​​និង​ឃុំ​ទំនប់​​រលក​បាន​​បំភ្លឺ​បែបសោះកក្រោះ​ប្រាប់​អ្នក​យកព័ត៌​មាន​ នៅការិយាល័យ​​ទូទាត់​​វិក្កយបត្រ​​​​ភ្លើង​របស់​លោកថា ​ប្រជាពលរដ្ឋ​​​ទាំងនោះ​​​​ចេះ​តែ​តវ៉ា​១​មុខ​​ប៉ុណ្ណោះ ​​។ ចំណែកលោក​សោម សាវុធ (ហៅ​ប៉ូច)​​​ ដែល​ជា​ការមេការ​គ្រប់គ្រង​​ក្នុង​ការិយា​ល័យ​​ធ្វើ​វិក្កយ​បត្រ​​​ទូទាត់​ ថ្លៃភ្លើង​​​​ឃុំអូរត្រេះ​​​និយាយ​​យ៉ាងខ្លី​ថា «​​​​ការដំឡើង​ថ្លៃ​​​ភ្លើង​គឺ​អាជ្ញាធរ​អគ្គិសនី​ជា​អ្នកសម្រេច​​ឱ្យទេ ​​ហើយ​លោក​ក៏ពុំ​​ចាំបាច់​​ធ្វើ​​សំណើ​​​សុំឡើង​ថ្លៃទៅ​​​​អាជ្ញា​ធរ​ដែនដី​ ស្រុក ខេត្ត ​អ្វីដែរ» ។
លោកឆាយ សុ​គន្ធដា អភិបាល​​​រង​ស្រុ​ក​ស្ទឹង​​ហាវ​មានប្រសាសន៍​​​តាមទូរស័ព្ទ​​​​កាលពី​រសៀល​ ថ្ងៃ​ទី៣១ ​មករា​​​ថា ប្រជាពលរដ្ឋ​​​បាន​​មក​សួរ​នាំអំពី​​បញ្ហា​ភ្លើង​ឡើងថ្លៃ​​នេះដែរ គាត់​​បានទំនាក់​ទំនង​​ជាមួយ​​អគ្គិសនី​​ខេត្ត​​​​ព្រះ​សីហនុ​​​គេប្រាប់​​ មកវិញថា ​បណ្តាលមក​ពី​ប្រេងឡើង​ថ្លៃ​​​ ។ មន្ត្រី​អគ្គិសនី ​​​ខេត្តព្រះសីហនុ​បញ្ជាក់​ប្រាប់​លោក​ថា ​នៅ​ពេល​​ណា​ប្រេង​ចុះ​ថ្លៃ​​ ខាងអគ្គិសនី​ខេត្តព្រះ​សីហនុ ​នឹងជូនដំណឹង​​​ដល់ម្ចាស់​​​សេវាករ​នៅ​ស្រុក​ស្ទឹង​ហាវ​​​ឱ្យបញ្ចុះ​ ថ្លៃភ្លើងវិញ ។​​​ 
មន្ត្រី​អគ្គិសនី​​​​បន្តឱ្យ​ដឹង​ទៀត​​​ថា នៅ​ពេលណា​​វារី​អគ្គិសនី​​​នៅភ្នំកំចាយ​​ ខេត្តកំពត ​​​ដំណើរ​​​​ការ​តម្លៃ​អគ្គិសនី​​នឹង​ចុះ​មិនខាន ៕

No comments: