Friday, February 3, 2012

ក្រុម​ហ៊ុន​ស្ថាបនា​កំណាត់​ផ្លូវ​លេខ​៣៣​លក​-កំពង់ត្រាច​ពេល​ធ្វើ​ផ្លូវ​មិន​បាន​ចាក់​ទឹក​បង្ក​ការ​លំបាក​ដល់​អ្នក​ដំណើ​រ​

ផ្សាយថ្ងៃទី០២-០២-២០១២: ដកស្រង kpt-news.com
កំពត ៖ កំណាត់​ផ្លូវ​លេខ​៣៣​ពី​ទីរួមស្រុក​កំពង់​ត្រាច​ទៅកាន់​
តំបន់​ព្រំ​ដែល​លក​ -ព្រែក​ចាក​ ឥឡូវ​ចាប់​ស្ថាបនា​បាន​ប្រមាណ​
២០​ភាគរយ​ហើយ​ តែ​ពេល​ថ្មី​ៗ​នេះ​ក៏​ត្រូវ​មាន​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​ដូច​ ជា​អ្នក​ធ្វើ​ដំណើរ​គ្រប់​រូប​ផង​ដែរ ​ដោយ​សា
រ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​ផ្លូវ​នេះ​មិនបាន​ចាក់​ទឹក​តាម​

គោល​ ការណ៍​នៃ​ការស្ថាបនា​ បណ្តាល​ឱ្យ​ផ្លូវ​ដែល​មាន​ចំងាយ​ជាង​១៥​គីឡូ​ម៉ែត្រ​នេះ​មាន​
សភាព​ហុយ​ ទ្រលោម​ ហើយក៏​បាន​ធ្វើ​ឱ្យ​អ្នកដំណើរ​ផង​ទាំង​ពួង​ជួប​កា​រលំបាក ​ជាពិសេស​
ក៏បាន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋាន​អម​សង​ខាង​ផ្លូវ ​ទាំង​អម្បាល​ម៉ាន​ជួប
​បញ្ហា​ផ្នែក​សុខភាព​ផងដែរ។​ អ្នកដំណើរ​ជាច្រើន​ដែល​រស់នៅក្នុង​តំបន់​កំពុង​ស្ថាបនា​ផ្លូវ​
ខាងលើ​បាន​ និយាយថា កាលពី​ធ្វើ​ផ្លូវ​លើកដំបូង​គេ​ឃើញ​អ្នកម៉ៅការ​ធ្វើ​ផ្លូវ​នេះ យក​
រថយន្ត​បាញ់​ទឹក​បន្សើម​ដី​ដើម្បី​ជា​ភាពងាយស្រួល​ដល់​ការធ្វើដំណើររបស់​ មហាជន
ប៉ុន្តែ​រហូតមក​ទល់នឹង​ពេលនេះ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​មិនដែល​ឃើញ​ រថយន្ត​
បាញ់​ទឹក​មាន​វត្ត​មាននៅ​លើផ្លូវ​ដែល​កំពុង​ស្ថាបនា​នេះ​ ទៀតឡើយ។ប្រភពពី​អ្នកដំ
ណើរ​ក៏បាន​ប្រាប់ទៀតថា ក្នុង​រយៈពេលមួយថ្ងៃ​ពេញ​គឺ​គេ​ឃើញ​រថយន្ត​ដឹកជញ្ជូន
​អាចម៍ដី​សុទ្ធតែ​ ធុនធំៗបើកបរ​ទៅមក​បន្តកន្ទុយ​គ្នា ដោយបាន​បង្កបញ្ហា​គ្រប់ពេល
វេលា ព្រោះ​ពេលនេះ​ជា​រដូវ​រាំងស្ងួត​មិនមាន​ភ្លៀង​ធ្លាក់​ទើប​ធ្វើឱ្យ​ដងផ្លូវ​ លេខ៣៣
នេះ​ត្រូវ​គ្របដណ្តប់​ទៅដោយ​ធូលី​ដី​ហុយ​ទ្រលោម​រកមើល​អ្វី​ក៏​មិនឃើញ​ ដែរ។
ចំពោះ​បញ្ហា​នេះ​អ្នកមាន​លំនៅដ្ឋាន​ស្របតាម​ផ្លូវ៣៣នឹងត្រូវ​ប្រឈម​ ភាពលំបាក​
ខ្លាំង​ពី​បញ្ហា​សុខភាព​និង​ករណី​គ្រោះថ្នាក់​ចរាចរ​ផងដែរ។ពាក់ព័ន្ធ​នឹង​ការស្ថាបនា
​ផ្លូវ​លេខ៣៣នេះដែរ គេ​បានដឹងថា កន្លងមក​អាជ្ញាធរ​ដែនដី​ក៏បាន​កោះហៅអ្នក
បើកបរ​រថយន្ត​ដឹក​ដី​ទាំងអស់​ដើម្បី ​អប់រំ​ណែនាំ កុំឱ្យ​បើកបរ​លឿន​ក្នុង​ទីប្រជុំជន 
ថែមទាំង​បាន​ជូនដំណឹងដល់​អ្នកម៉ៅការ​ស្ថាបនា​ផ្លូវ​នេះ​លៃលក​បាញ់​ទឹក​ ជៀស
វាង​មាន​បញ្ហា​ដី​ហុយ​បង្ក​ការលំបាក​ដល់​អ្នកដំណើ​រ​ផងនិង​ជួយ​ទ្រទ្រង់​ សុខភាព
​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ​ផង។តែ​នៅពេល​ចាប់ផ្តើម​ ដំណើរការ​ធ្វើ​
ផ្លូវ​កាលណា គឺ​អនុវត្ត​យក​រថយន្ត​បាញ់​ទឹក​ជួយ​បង្ហាប់​តែ​ដំបូង​លុះយូរៗទៅ​បែរ
ជា​ភ្លេច ​ការណែនាំ​ពី​សំណាក់​អាជ្ញាធរហើយ​បង្ក​ភាពស្មុគស្មាញ​កាន់តែ​ទ្វេរ​ឡើង 
ហាក់​មាន​ចេតនា​ចង់​កេងចំណេញ​ពី​ការស្ថាបនា​ផ្លូវ​លេខ៣៣ឱ្យបានកាន់តែច្រើន 
បើ​និយាយឱ្យចំ ចំណេញ​ផ្នែក​ម៉ៅការ​ធ្វើ​ផ្លូវ​មួយចំណែក​ហើយ​កេងចំណេញ​ពី​ការ
ចំណាយ​ជួល​ រថយន្ត​សំរាប់​បាញ់​ទឹក​មួយចំណែក​ផងដែរ៕

No comments: