Friday, February 3, 2012

មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​តាកែវ​ឃាត់​ខ្លួន​យុវជន​ម្នាក់​ពី​បទ​ទន្ទ្រាន​ដី​លិច​ទឹក​

ផ្សាយថ្ងៃទី០២-០២-២០១២: ដកស្រងkpt-news.com

តាកែវ ​៖ ​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​តាកែវ​ធ្វើការ​ឃាត់ខ្លួន​

យុវជន​វ័យ​១៩​ឆ្នាំ​ ម្នាក់​បញ្ជូន​មក​កាន់​​ការិយាល័យ​រដ្ឋបាល​

ជលផល​ខេត្ត​ពី​បទ​ទន្ទ្រាន​ដី​ ព្រៃ​លិច​​ទឹក​ដែល​ជា​ជម្រក​​មច្ឆ

ជាតិ​ហើយក៏​ជា​​តំបន់​ហាមឃាត់​របស់​ មន្ត្រី​ជំនាញ។ លោក​ គឹម​សារិទ្ធ​

ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ជលផល​ខេត្ត​តា​កែវ​បាន​ឲ្យ​ដឹងថា ជន

សង្ស័យ​ដែល​បាន​ឃាត​ខ្លួន​នោះ​មានឈ្មោះ ក​យ កាំ​ង​ភេទ​ប្រុស ​

អាយុ១៩ឆ្នាំ រស់នៅ​ភូមិ ព្រៃ​តា​ផ​ ឃុំ គោកធ្លក ​ស្រុក អង្គ​បូរី ខេត្ត 

តាកែវ ហើយ​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង៩និង៤០នាទី​ព្រឹក ​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១២ នៅ​ចំណុច​

ជាប់​ខាង​កើត​បឹង​ឡុង​ញ៉​ង ស្ថិត​នៅក្នុង​ឃុំ បូរី​ជលសារ។ ក្នុងករណី

​ខាង​លើនេះ​មន្ត្រី​រដ្ឋបាល​ជលផល​ម្នាក់​គាត់​បាន​និយាយ​ថា ជន

សង្ស័យ​ខាងលើ​ទន្ទ្រានព្រៃ​លិច​ទឹកជា​តំបន់ហាមឃាត់ ចំនួន​ផ្ទៃដី

៦ហិកតា ដើម្បី​យក​មក​ធ្វើ​កម្មសិទ្ធិ​របស់​ខ្លួន។ បើ​តាម​ការអះ​អាង​

របស់​បង​ស្រី​សាច់ញាតិ​ជនសង្ស័យ​ខាងលើ​គាត់​និយាយ​រៀបរាប់ 

​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​ព្រឹក​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១២ថា ជនសង្ស័យ​

ខាងលើ​មិន​មែនជា​អ្នក​ទន្ទ្រាន​ដី​នោះ​ទេ គ្រាន់តែ​ជា​អ្នក​ចាំ​រោង​ដី

ស្រែ​នោះ​ឲ្យ​បងប្អូន​សាច់ញាតិ​តែប៉ុណ្ណោះ​តែ​ សំណាងអាក្រក់​ត្រូវ​

បាន​កម្លាំង​រដ្ឋ​បាលជល​ផល​ចុះ​ដើរ​ជួប​នៅ​កន្លែង​នោះ ក៏បាន​ធ្វើ

ការ​ឃាត់​ខ្លួន​តែម្ដង៕

No comments: