Friday, February 3, 2012

ដឹក​កូន​ចេញពី​សាលា​ធ្វេស​ប្រហែស​ជិះ​ម៉ូតូ​កិន​ដុំ​ថ្ម​ដួល​បណ្តាល​ឱ្យ​កូនស្រី​របួស​ធ្ងន់​

ផ្សាយថ្ងៃទី០២-០២-២០១២: ដកស្រងkpt-news.com

កែប ​៖​ ស្ត្រី​ម្នាក់​ខណៈ​ពេល​បើក​ម៉ូតូ​ទៅ​ដឹក​កូន​

ត្រឡប់​មកពី​សាលា​រៀន​វិញ​ ស្រាប់តែ​មក​ជួប

​ហេតុ​ការណ៍​អាក្រក់​ដោយ​សារ​ជិះ​ម៉ូតូ​បុក​នឹង​

ដុំ​ថ្ម​នៅ​ ពាក់​កណ្តាល​ទ្រូងផ្លូវ​ ដែល​ជ្រុះ​ពី​រថយន្ត​ បណ្តាល​ឱ្យ​ម៉ូតូ​

ដួល​ច្រងា​ប់​ច្រងិល​បង្ក​ទៅជា​គ្រោះថ្នាក់​យ៉ាង​ធ្ងន់​ ធ្ងរ​មក​លើ​កូន

ស្រី​ដែល​មាន​អាយុ​៥ឆ្នាំ​។ ហេតុការណ៍​នេះ​បាន​កើតឡើង

​កាលពី​ព្រឹក​ថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១២វេលា​ម៉ោង១១និង១៣

នាទី​ត្រង់ចំណុច​ផ្លូវ​លេខ៣៣អា​ខាងត្បូង​មន្ទីរ​ គណបក្ស​ប្រជាជន 

ខេត្ត​កែប​ចំងាយ​ប្រហែល​ជាង១០០ម៉ែត្រ ស្ថិត​ក្នុងភូមិ-សង្កាត់​កែប

ក្រុង-ខេត្ត​កែប។សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​និយាយថា

មុនពេល​ជួប​ឧបទ្ទវហេតុ​ខាងលើ​គេ​ឃើញស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់

ឈ្មោះ ឆៃលី អាយុប្រមាណ៣០ឆ្នាំ​បាន​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​

សេ១២៥ពណ៌​ខ្មៅ​មកពី​ជើង​ ដោយមាន​ដឹក​កូនស្រី​តូច​ម្នាក់​ផងដែរ​

លុះ​មកដល់​ចំណុច​គ្រោះថ្នាក់​មិនដឹង​ ជា​ដូចម្តេច​ស្រាប់តែ​ទៅបុក​ថ្ម

​មួយ​ដុំ​ដែល​រថយន្ត​ដឹក​ហើយ​ជ្រុះ​នៅ​ កណ្តាលផ្លូវ​បណ្តាលឱ្យ​គាត់​

ដួល​ច្រ​ងាប់​ច្រ​ងឹល​ហើយ​ខណៈនោះ​កូនស្រី​ របស់គាត់​បាន​បោក​

ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស​ផ្នែក​ខាង​ក្បាល​យ៉ាងខ្លាំង ហើយ​ត្រូវបាន​

អ្នកដំណើរ​ជួយ​ដឹក​តាម​រថយន្ត​យកទៅ​សង្គ្រោះ​ក្នុង​ មន្ទីរពេទ្យ​ប​

ផ្អែក​ខេត្ត​កែបភ្លាមៗផងដែរ។\សាក្សី​ដដែល​បានបញ្ជាក់​ទៀតថា​

នៅពេល​មាន​ករណី​គ្រោះថ្នាក់​នេះ ក៍​មិនបាន​រំខាន​ដល់​សមត្ថ​កិច្ច​

ណា​ឡើយ ព្រោះ​ក្រោយពេល​កើតហេតុ​ក្រុមគ្រួសារ​របស់​ក្មេងស្រី​

រងគ្រោះ ក៏បាន​ម្នីម្នា​នាំ​កូនទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យភ្លាមៗ ថែម

ទាំង​នាំយក​ម៉ូតូ​ទៅឱ្យ​ជាង​ជួសជុល​ផងដែរ។
ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ខាងលើ មហាជន​បាន​លើក

ឡើងថា​គឺ​កើតឡើង​ព្រោះតែ​ការបើកបរ​ប្រហែស​ដោយ​មិនបាន​ 

ពិនិត្យមើល​ឧបសគ្គ​នៅខាងមុខ។ជាមួយនេះ​រថយន្ត​ដែល​តែងតែ

​ដឹកជញ្ជូន​ដី​ឬ​ថ្ម ឆ្លងកាត់​តាម​ដងផ្លូវ​ជាតិ​ហើយ​ធ្វើឱ្យ​ជ្រុះ​រប៉ាត់រប៉ាយ

​នៅលើ​ផ្លូវ​នោះ សមត្ថកិច្ច​ពាក់ព័ន្ធ​ល្មម​ដល់ពេល​ដុះក្អែល​ស្រឿ​ស​សៃ​

ពួកគេ​ចេញ​ម្តង​ហើយ ព្រោះ​នៅពេល​ថ្មី​នេះ​គេ​ឃើញ​ញឹកញាប់ណាស់

​ពេល​ដឹកជញ្ជូន​គ្រួស-ដុំថ្ម​ឬ​ ដីម្តងៗតែងតែ​កំពប់​ធ្លាក់​ពាស់ពេញ​ទ្រូងផ្លូវ​នោះ៕

No comments: