Friday, February 3, 2012

ប្រជាពលរដ្ឋ​​ចំនួន​​ពីរ​​ភូមិ​​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​សា​ឡង់​បូម​ខ្សាច់​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រ​យោ​ជ​ន៍​របស់​ពួកគាត់

ផ្សាយថ្ងៃទី០២-០២-២០១២: ដកស្រង kpt-news.com

កំ​ពត ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១៥០គ្រួសារ​

រស់នៅ​ក្នុង​ភូមិ​ចំនួន​​ពីរ​​គឺ​ភូមិ​ ស្នាំ​ប្រាំពីរ​ និង​ភូមិ​

ម៉ាក់​ប្រាង្គ ​ឃុំ​កំពង់​ក្រែង​ ស្រុក​ទឹកឈូ​ ខេត្ត​កំពត

បាន​​បញ្ចេញ​ប្រ​តិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​សា​ឡង់​បូម​ខ្សាច់​ធ្វើ​ឲ្យ​បាក់

​ច្រាំង​ប៉ះពាល់​ផ្លូវ​ដើរ​របស់​ពួកគាត់​ និង​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​​ផលដំណាំ

​រួម​ទាំង​ផ្ទះ​សំបែង​​ ប្រសិន​បើ​​​សា​ឡង់​បូម​ខ្សាច់​បន្ត​​ដំណើរ​ការ​បូម​

ខ្សាច់​នៅ​​​កន្លែង​ ដដែល​មិន​ព្រម​ប្ដូរ​​ទីតាំង។ ទាក់ទិន​នឹង​​ការ​បូម​

ខ្សាច់​ខាងលើ​កម្ពុ​ជាថ្មី​បាន​ជួប​ជាមួយ​អ៊ុំ​ ស្រី​ម្នាក់​ឈ្មោះ​ឡុង​ ចាន់​

អូន​អាយុ​៥៨​ឆ្នាំ​​នៅ​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​​កំពង់​ក្រែង ស្រុក​ទឹក​ឈូ​ ខេត្ត​

កំពត ​បាន​ប្រាប់​ឲ្យ​កម្ពុ​ជាថ្មី​​ដឹង​នៅ​​កន្លែង​បូម​​ខ្សាច់​​នោះ​ថា​​ ពួកគាត់​​

មិន​​ហាមឃាត់​ក្នុង​ការ​​បូម​​នោះ​ទេ​ ប៉ុន្តែ​ការ​បូ​ខ្សាច់​នេះ​​គឺ​​ពួក​ឈ្មួញ​

បាន​បូម​​​តែមួយ​កន្លែង​បណ្តាល​ ឲ្យ​បាក់​ច្រាំង​យ៉ាង​ខ្លាំង​បង្ក​ផល​ប៉ះ​​

ពាល់​ដល់​ផ្លូវ​ដើរ​ទាំងស្រុង​ និង​ឈាន​ដល់​​ប៉ះ​ពាល់​ផល​ដំណាំ​ជា

​បន្ត​បន្ទាប់​​រហូតដល់​ផ្ទះសំបែង​មិន​ ខាន​ឡើយ។

អ៊ុំ​ប្រុស​ម្នាក់ទៀត​ឈ្មោះ​តិន​ ម៉ាត់​លី​ក៏បាន​បញ្ជាក់​ប្រាប់​ទាំង​ប្រតិ

កម្ម​យ៉ាង​ខ្លាំង​ថា​​ពួក​ឈ្មួញ​ នេះ​ពេល​បូម​បាក់​ច្រាំង​រហូតដល់​ផ្លូវ​

ហើយ ​ពួកគាត់​ទាំង​អស់​គ្នា​បាន​ស្រែក​ឲ្យ​ឈប់​បូម​​ខ្លាច​ក្រែង​​បាក់​​

ផ្លូវ​ ​ប៉ុន្តែ​ខាង​ក្រុម​ហ៊ុន​​​នាំគ្នា​ស្រែក​តប​វិញ​ថា​បាក់​ៗ​ទៅ​​មិន​មែន​​ 

ផ្លូវ​របស់​គេ​​ទេ​! ​បើ​ចង់​ត​វ៉ា​ទៅ​ត​វ៉ា​នៅ​​ខេត្ត​ចុះ ព្រោះ​ក្រុមហ៊ុន​​មាន​

ច្បាប់​​បូម​​ខ្សាច់​ត្រឹមត្រូវ។
ពលរដ្ឋ​ទាំង​ពីរ​ភូមិ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ពួកគេ​ទាំងអស់​ 

គ្នា​​បាន​ធ្វើ​លិខិត​ផ្ដិតមេដៃ​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អ​ន្ដរា​គមន៍​​ បញ្ឈប់​

ការ​បូម​ខ្សាច់​របៀប​នេះ​ទៀត ​បើ​ពុំ​ដូច្នេះ​ផ្លូវ​ដែល​ពួកគាត់​ទាំង​អស់​គ្នា

​បាន​ក​សាង​ឡើង​នេះ​មុខជា​ ត្រូវ​គេ​បូម​ខ្សាច់​បំផ្លាញ​រហូត​ដល់​​លំនៅ

ដ្ឋាន​មិន​ខាន់​នោះ​ទេ។ទាក់ទិន​ការ​បូម​ខ្សាច់​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះ

ពាល់​យ៉ាង​ខ្លាំង​ដូចជា​ ការ​បាក់​ច្រាំង​និង​បំផ្លាញ​ផ្លូវ​លំនៅដ្ឋាន​របស់

​ពួកគាត់​នោះ​កម្ពុជា​ ថ្មី​បាន​ជួប​ជាមួយ​លោក​សោម​ វិចិត្រ ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ​និង​ថាមពល​ខេត្ត​កំពត​ បានបញ្ជាក់​ឲ្យ​ដឹង​ថា​ការ​បូម​ខ្សាច់​

នេះ​គេ​មាន​អាជ្ញា​ប័ណ្ណ​​ត្រឹមត្រូវ ​ពី​ក្រសួង​ប៉ុន្តែ​ការ​ប៉ះពាល់​យ៉ាងណា

​នោះ​មន្ត្រី​បាន​ចុះទៅ​កំណត់​និង​ បោះ​ពោង​​ឲ្យ​បូម​តាម​ការកំណត់​ហើយ។

No comments: