Wednesday, February 1, 2012
ចិនសម្រេចផ្តល់ជំនួយស្បៀង និងថាមពលដល់កូរ៉េខាងជើង
ថ្ងៃទី៣១-០១-២០១២: ព័ត៌មានអន្ដរជាតិៈ ដកស្រង kohsantepheapdaily.com.
កាសែតជប៉ុន TOKYO SHIMBUN ឱ្យដឹងកាលពីថ្ងៃទី៣០ មករា ថា ចិននឹងផ្តល់ស្បៀង៥០០.០០០តោន និងប្រេងឆៅ២៥០.០០០តោន ឱ្យដល់កូរ៉េខាងជើងក្រោយមរណភាពរបស់អតីតមេដឹកនាំប្រទេសនេះ លោកគីម ជុងអ៊ីល។ កាសែតជប៉ុននេះដែលដកស្រង់ប្រភពព័ត៌មានចិន និងកូរ៉េខាងជើងរាយការណ៍ថា ការសម្រេចចិត្តនេះ ដែលធ្វើក្រោយពីមរណភាពរបស់លោកគីម ជុងអ៊ីល គឺសំដៅឱ្យកូនប្រុសលោកជាមេដឹកនាំថ្មី លោកគីម ជុងអ៊ុន ធ្វើឱ្យប្រទេសមានស្ថេរភាព។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment