Wednesday, February 1, 2012

ក្រសួង​សង្គមកិច្ច​ស្នើរ​អោយ​ដៃគូ​អភិវឌ្ឍន៍​ជម្រុញ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជួយ​ជន​ពិការ​ ដែល​ផ្អែក​លើ​ជំនួយ​មនុស្ស​ធម៌​មក​ជួយ​ជា​របៀប​ការ​កសាង​សមត្ថភាព​ជូន​ជន​ពិការ​វិញ

ផ្សាយថ្ងៃទី៣១-០១-២០១២: ដកស្រង www.bayontv.com.kh/news

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី៣០​ ខែ​មករា​ ឯកឧត្តម​ សែម​ 

សុខា​ រដ្ឋលេខាធិការ​តំណាង​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​ អតីត​

យុទ្ធជន​ និង​យុវនីតិសម្បទារ​ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ការ​

ព្យាបាល​អ្នក​ជម្ងឺ​បាក់​សសរ​ឆ្អឹង​ខ្នង​ និង​បញ្ហា​លើ​សរសៃ​ប្រសាទ​

ជាយ​ខាង​របស់​មនុស្ស​។លោក​ស្រី​វេជ្ជបណ្ឌិត​ ជេន​ វូ ​ប្រធាន

​ក្រុម​គ្រូ​ឧទ្ទេសនាម​ការ​ព្យាបាល​ចលនា​មកពី​ប្រទេស​អូស្រ្តាលី

​ បាន​គូស​បញ្ជាក់​ថា​ ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​អូស្រ្តាលី​ និង​អង្គ

ការ​អតីត​យុទ្ធជន​អន្តរជាតិ​កម្ពុជា​ (VIO)​ បាន​ចាត់​ទុក​ការ​បណ្តុះ​

បណ្តាល​អ្នក​ព្យា​បាល​ដោយ​ចលនា​ គឺមាន​តួនាទី​ក្នុង​ការ​ផ្តល់​

សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ជូន​ជន​ពិការ​។

    លោក​ បាក់​ តូក្យូ​ នាយក​អង្គការ​អតីត​យុទ្ធជន​អន្តរជាតិ​កម្ពុជា​ 

មាន​ប្រសាសន៍​ថា​ វគ្គ​បណ្តុះ​បណ្តាល​ គឺ​ផ្តោត​លើ​ការ​ព្យាបាល​ជម្ងឺ​

បាក់​សសរ​ឆ្អឹង​ខ្នង​ និង​បញ្ហា​លើ​សរសៃ​ប្រសាទ​ជាយ​ខាង​ ដើម្បី​ប

ង្កើន​ចំណេះ​ដឹង​ដល់​អ្នក​បច្ចេកទេស​ផលិត​អវយវសិប្បនិម្មិត​ និង​

រណប​ អ្នក​បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​ស្តារ​ និង​គ្រូ​ពេទ្យ​នៅ​តាម​

មន្ទីរ​រដ្ឋ​ និង​ឯកជន​។

    ឯកឧត្តម​ សែម​ សុខា​ មាន​ប្រសាសន៍​ថា​ ក្រសួង​សង្គម​កិច្ច​ អតី

ត​យុទ្ធជន​ និង​យុវនីតិសម្បទារ​ គឺ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ

​វិស័យ​ស្តារ​លទ្ធភាព​ពលកម្មកាយ​ សម្បទារ​ជន​ពិការ​ដោយ​ពង្រឹង

​សមត្ថភាព​អ្នក​បច្ចេកទេស​ផលិត​ អវយវសិប្បនិម្មិត​ និង​រណប​ និង

​អ្នក​ព្យាបាល​ដោយ​ចលនា​ដើម្បី​ផ្តល់​សេវា​ជូន​ជន​ពិការ​ប្រកប​ដោយ​ 

ប្រសិទ្ធ​ភាព​ខ្ពស់​។ឯកឧត្តម​រដ្ឋលេខាធិការ​ មាន​ប្រសាសន៍​ថា​ ច្បាប់​

ស្តី​កិច្ច​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ គឺ​កំពុង​រៀបចំ​លិខិត​បទ

ដ្ឋាន​គតិយុទ្ធ​ជា​ច្រើន​ដើម្បី​ធានា​ប្រសិទ្ធភាព​ ក្នុង​ការ​អនុវត្ត​។ ក្នុង​

គោលដៅ​កសាង​សង្គម​គ្មាន​ឧបសគ្គ​ គ្មាន​ការ​រើស​អើង​ និង​គោរព

​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ គឺ​ស្រប​តាម​ក្របខ័ណ្ឌ​នៃ​សហសវត្ស​ 

(BIWAKO)​ សកម្មភាព​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​ជន​

នៅ​ក្នុង​សង្គម​ គឺ​មាន​សិទ្ធិ​ស្មើ​គ្នា​ និង​គ្មាន​ឧបសគ្គ​រារាំង​។

    ឯកឧត្តម​ មាន​ប្រសាសន៍​ទៀត​ថា​ ក្រសួង​សង្គម​កិច្ច​ គឺ​ជម្រុញ​

ធ្វើ​ការ​ផ្លាស់​ប្តូរ​ការ​ជួយ​ជន​ពិការ​ដែល​ផ្អែក​លើ​ជំនួយ​ មនុស្សធម៌

​ទៅ​ជា​របៀប​ការ​កសាង​សមត្ថភាព​ជូន​ជន​ពិការ​វិញ​ ព្រោះ​ការ​

ពឹង​ផ្អែក​លើ​ជំនួយ​មនុស្សធម៌​មិន​អាច​ធានា​និរន្តភាព​នៃ​ការ​រស់ 

​នៅ​របស់​ជន​ពិការ​៕

No comments: