Wednesday, February 1, 2012

ប្រទេស​ឥណ្ឌូ​នេស៊ី​មាន​ការ​ចាប់​អារម្មណ៍​លើ​ការ​វិនិយោគ​វិស័យ​កសិកម្ម​ទូរ​គមនា​គមន៍​ និង​មាន​បំណង​បង្កើន​ទំនាក់​ទំនង​ផ្នែក​ទេស​ចរណ៍​ហើយ​​នៅ​ពេល​អនាគតនឹង​​បង្កើត​ឱ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​ពីកោះ​បាលី​មក​ខេត្ត​សៀម​រាប​

ផ្សាយថ្ងៃទី៣១-០១-២០១២: ដកស្រងwww.bayontv.com.kh/news
ភ្នំពេញ៖ លោក ​SOEHARDJONO ​SASTROMI ​HARDJO​ ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌូ​នេស៊ី​ប្រចាំ
​កម្ពុជា​ និង​ប្រទេស​ឥណ្ឌូ​នេស៊ី​មាន​ការ​ចាប់​អារម្មណ៍​លើ​ការ​វិនិយោគ​វិស័យ​ កសិកម្ម​វិ
ស័យ​ទូរ​គមនាគមន៍​ និង​មាន​បំណង​បង្កើន​ទំនាក់​ទំនង​ផ្នែក​ទេសចរណ៍​ និង​នៅ​ពេល​
អនាគត​បង្កើត​ឱ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​ពី​កោះ​បាលី​មក​ ខេត្តសៀម​រាប​ ដើម្បី​បង្កើន
​ភ្ញៀវ​ទេស​ចរ​រវាង​ប្រទេស​ទាំង​ពីរ។នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯក​អគ្គ​រដ្ឋ​ទូត​
ឥណ្ឌូ​នេស៊ី​​ ប្រចាំកម្ពុជា​ ក្នុង​ខណៈ​ពេល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯក​ឧត្ដម​បណ្ឌិត​
សភាចារ្យ ​សុខ ​អាន ​ឧបនាយក​រដ្ឋ​មន្រ្តី ​រដ្ឋ​មន្រី្ត​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋ​មន្រ្តី​
នា​ព្រឹក​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ២០១២​ នៅ​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្តី​។



    ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ​សុខ ​អាន ​បាន​សំដែង​ការ​ស្វាគមន៍​ចំ

ពោះ​គោល​ជំហរ​របស់​ប្រទេស​ឥណ្ឌូ​នេស៊ី​មាន​បំណង​ មក​វិនិយោគ

​នៅ​កម្ពុជា​។ ឯកឧត្ដម​ ឯកអគ្គរដ្ឋ​ទូត ​មាន​ប្រសាសន៍​ថា​ប្រទេស​ឥណ្ឌូ

នេ​ស៊ី​នឹង​ស្វាគមន៍​គាំ​ទ្រ​ចំពោះ​ប្រទេស​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​

រៀប​ចំ​កិច្ច​ប្រ​ជុំ​អាស៊ាន​នៅ​ ឆ្នាំ២០១២​នេះ​ ហើយ​ប្រទេស​ឥណ្ឌូនេស៊ី

​ នឹង​ត្រៀម​ខ្លួន​ជួយ​កម្ពុជា​ប្រសិន​បើ​ត្រូវ​ការ​ក្នុង​ការ​ងារ​បច្ចេក​ទេស ​

ក្នុង​កិច្ច​ប្រ​ជុំ​នោះ​។ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ ​សុខ ​អាន ​មាន​ប្រសាសន៍

ថា​ទោះ​បី​ប្រទេស​កម្ពុជា​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​កន្លង​ មក​ក៏ដោយ​ 

ក៏ការ​​ផលិត​ផល​ស្រូវ​នៅ​តែ​ខ្ពស់​ដដែល​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​នៅ​ ឆ្នាំ

២០១១​ និង​២០១២​នេះ​យើង​នៅ​មាន​សល់​ស្រូវ​មាន​ប្រមាណ​៣​លាន​៥

​សែន​តោន​។ ​ដោយ​មើល​ឃើញ​ប្រទេស​កម្ពុជា​មាន​សក្ដា​នុពល​លើ​វិ

ស័យ​កសិកម្ម​ប្រទេស​ ឥណ្ឌូនេស៊ី​​ នឹង​​ងាកបែរ​​ពី​ការ​ទិញ​អង្ករ​ពី​ប្រទេស

​ថៃ ​វៀត​ណាម​ ឥណ្ឌា ​មក​វិនិយោគ​នាំអង្ករ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូ

នេស៊ី​​វិញ ​។ រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​នាំ​អង្ករ​ចេញ​ឱ្យ​បាន​១​

លាន​តោន​នៅ​ ឆ្នាំ២០១៥ ​ខាងមុខនេះ ​៕

No comments: