ផ្សាយថ្ងៃទី៣១-០១-២០១២: ដកស្រង www.nokorwatcenter.com
ខេត្តព្រសីហនុ៖ រថយន្ត និង
គ្រឿងបរិក្ខារបស់កងរក្សាសនិ្ត
សុខអង្គការសហប្រជាជាតិ
កម្ពុជាដែល ហៅកាត់ថាអ៊ុន
តាក់ខ្មែរនោះបានដឹកបញ្ជូន
មកដល់កំពង់ផែ អន្តរជាតិខេត្តព្រះសីហនុនៅរសៀលថ្ងៃ៣០ខែមករា
ឆ្នាំ២០១២និងបាន រៀបចំដឹកតាមកប៉ាល់តាមផ្លូវឆ្ពោះទៅប្រទេសស៊ូ
ដង់នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ ដើម្បី ចូលរួមចំណែករក្សាសន្តិ
សុខក្រោមទង់ជាតិអង្គកាសហប្រជាជាតិដើម្បី មនុស្សធម៌។
ដោយឡែកកងកម្លាំងប្រដាប់អាវុធចម្រុះមានទាហាននិង កងរាជអាវុធ
ហត្ថកម្ពុជាដែលតម្រូវទៅប្រទេសស៊ូដង់ខាងត្បូងដើម្បី ចូលរួមរក្សាសន្តិ
សុខក្រោមឆត្រអង្គការសហប្រជាជាតិត្រូវបានធ្វើដំណើរ តាមយន្តហោះ
ដែលជាមោទនភាពដ៏ប្រពៃមួយសម្រាប់កម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃ
របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។មន្ត្រីយោធា រក្សាសន្តិសុខអង្គការសហប្រជា
ជាតិកម្ពុជាម្នាក់និយាយដោយសុំមិន ប្រាប់ឈ្មោះបានឲ្យដឹង ថារថយន្ត
តូចធំទាំង៥៣គ្រឿងនេះមានរថយន្តយោធាកម្ពុជា២៩គ្រឿង និងរថយន្
តរបស់កងរាជអាវុធហត្ថកម្ពុជា២៤គ្រឿង ព្រមទាំងគ្រឿងបរិក្ខាសម្រាប់ប្រើប្រាស់ជាច្រើនទៀត ដែលយកមកដល់កំពង់ផែអន្តរជាតិខេត្តព្រះ
សីហនុ ដើម្បីដឹកតាមកប៉ាល់ KAPINA DANICA SAKSKOBING របស់
ក្រុមហ៊ុនស្គេនគ្រុបប៊ូល ដែលនឹងចេញដំណើរនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ
ឆ្នាំ២០១២ ទៅប្រទេសសូដង់ដើម្បីបម្រើផលប្រយោជន៍មនុស្សធម៌ ៕
No comments:
Post a Comment