Wednesday, February 1, 2012

គេប្តឹង​​ពីរឿង​​ឈូសទំនប់យកដី​លក់​បង្កើត​បញ្ហា​ចៅហ្វាយ​ស្រុក​អេះមិនចំរមាស់

ផ្សាយថ្ងៃទី31-0១-២០១២: ដកស្រង//kohsantepheapdaily.com

ខេត្តព្រះសីហនុ ៖ ​បន្ទាប់ពី​​សារព័ត៌មាន​កោះ​សន្តិភាព​​​បានចេញ​ផ្សាយ​​
មួយឈុត​​​ថ្ងៃទី​២៦ ​​ធ្នូ ឆ្នាំ២០១១ ​ក្រោមចំណង​ជើង «គួរ​កំចាត់​រដ្ឋ​អំណាច​​​
ភូមិ ឃុំ​ខូច ឱ្យ​អស់ម្តងនៅ​ខេត្តព្រះ​​​សី​ហនុ ​ថ្ងៃ​ក្រោយ​​ពិតជា​រាង​ចាល» រួចមក
តាម​ព័ត៌​មាន​​ពីប្រភព​ជឿជាក់មួយថា គណៈ​អភិបាល​ស្រុក​​បាន​បង្កើត​​គណៈ​
កម្មការ​មួយ​​ក្រុម ចុះ​ទៅ​​ត្រួតពិនិត្យ​​​ទីតាំង​ទំនប់​​ស្ថិតនៅ​ភូមិគគី ​ឃុំបិត​​ត្រាំង
​ស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ ដែល​ត្រូវ​​ជន​ខិល​ខូច​​បំផ្លាញ​ចោល ហើយឃុប
ឃិត​​​គ្នា​ជា​មួយ​​អតីតមេភូមិ​គឺ​​ឈ្មោះហួត ​ជិន ​អតីត​​​មេឃុំ​បិតត្រាំងឈ្មោះ​ស្ងួន ​
ឈុំ ​និង​មេឃុំ​​​បច្ចុប្បន្ន​​​ឈ្មោះ​ឡាក់ ​គៀន ​​​​ក្លែង​ឯកសារ​​លក់ឱ្យ​បង​ប្អូន​ជា​រងគ្រោះ​
ដែលគ្នា​មិនដឹងអំពី​សាវតា​​​ នៃទំនប់​​សាធារណៈ​ដែលត្រូវ​ជនដៃ​ដល់បំផ្លាញ ហើយ
​ធ្វើ​បែប​បទ​លក់​​ដោយមិន​ខ្វាយខ្វល់​​ពី​ទង្វើ​​ល្មើស​ច្បាប់ ។

តាមឯក​សារដែល​ផ្តិត​​​មេដៃ​​ផ្ទេរ ឬ​លក់ ​គឺ​ឈ្មោះ​​​សាយ ខន ​ហៅភឿក
ហើយ​មាន​អតីត​មេភូមិ​គគីឈ្មោះហួត ជិន ​ដឹងឮ ឈ្មោះ​ស្ងួន ឈុំ ​អតីត
​​មេឃុំ​​បិតត្រាំង​ចុះហត្ថលេខា​​​ និង​បោះត្រា​​ឈ្មោះ​ឡាក់ គៀន ​មេឃុំបិត
ត្រាំង ​​បច្ចុប្បន្ន​​ផ្តិត​មេដៃ​ជាសា​ក្សី​​របស់​​អ្នក​លក់​​ឈ្មោះសាយ ​​ខន ​។ 
តាមខ្លឹម​សារ​​​នៃ​ឯកសារ​​ផ្ទេរ គឺឈ្មោះ​សាយ ខន ​សន្យា​ថា ​ប្រសិនដី
​នេះ​ថ្ងៃ​ក្រោយ​មានជន​ណា​ម្នាក់​​ទា​ម​​ទារ ​គាត់ចេញ​មុខដោះស្រាយ
ចំពោះ​មុខ​ច្បាប់​ថែមទៀត ។តាម​ប្រភពព័ត៌មាន​ថា ​ដើម​បណ្តឹង​​ (សុំ​មិ​ប
ញ្ចេញ​​ឈ្មោះ) បានប្តឹង​ពី​ជន​បំផ្លាញ​​ទំនប់​​សា​ធារណៈ​ស្ថិត​នៅ​ភូមិគគី
ឃុំ​​បិតត្រាំង ​​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះសីហនុ ​និងអតីត​អាជ្ញា​ធរ​ភូមិ-ឃុំ
​ព្រម​​ជាមួយ​មេឃុំ​​បច្ចុប្បន្ន ដែល​ឃុបឃិត​គ្នា​ធ្វើ​បែបបទ​ផ្ទេរ (លក់)
ទៅឱ្យ​ជនរងគ្រោះ​ជា​ច្រើន ​​នាក់​ដោយបំពាន​ទៅ​លើ​ដី​​ កម្មសិទ្ធិ​​ឯកជន
​ផង​ ដែរ ។ ​តែលុះ​ដល់​គណៈ​កម្មការ​​ស្រុកព្រៃនប់​ចុះ​ទៅ​ដោះស្រាយ​
បើ​ទោះ​​ដឹង​ថា ទីតាំង​​លក់​​ពិត​ជា​ទំនប់​សាធារណៈ​​ក៏ដោយ បែរ​ជា​មិន
​​​​រក​ប្រភព​ជន​ដៃដល់​ ដែលបំផ្លាញ​ទំនប់​សាធារណៈ​​​​និង​អ្នកក្លែង​ឯក
សារទេ ទៅជា​ប្រុង​ចាត់​​
របៀប​ស្រាវ​ជ្រាវ​រកកំណត​់ហេតុ​វាស់វែង​ដី (PV) ​របស់​​ដីកម្ម​សិទ្ធិ​ឯក
ជន​ស្រប​ច្បាប់ជាប់​ទំនប់​​សា​ធារណៈ​​ (ដើម​បណ្តឹង) នេះ​ទៅ​វិញ​ ដែល​
ភា​សា ​និយាយ​ឱ្យ​ងាយ​យល់​ «​គេ​ប្តឹង​​ពីរឿង​គោ បែរ​ជាដោះស្រាយ​​រឿង​
ក្របី» ​ធ្វើឱ្យ​អ្នកប្តឹង​​​​ និង​​​មហា​ជន​​​ និងអ្នក​ច្បាប់មួយ​ចំនួន ហួសចិត្ត​​អំពី​​ចំ
ណាត់​ការរបស់​គណៈ​កម្មការបង្កើតឡើង​​ដោយ​​គណៈអភិបាល​ ស្រុក​
ព្រៃនប់ ។ ​តែទោះ​​ជា​យ៉ាងណា ​ដំណោះស្រាយមិន​ចំអង្គហេតុនេះ  ត្រូវ​
បាន​លោក​ណុប ភាន ​អភិបាល​រងស្រុក​ព្រៃ​នប់​អះអាង​ចំពោះ​តំណាង​
កម្មសិទ្ធិ​ករ​ ដីជាប់​ទំនប់​​ដែលត្រូវ​​ជន​ខិលខូច​បំផ្លាញ​ ហើយ​យក​ទៅ​ផ្ទេ
រ​(លក់) ឱ្យ​អ្នកដទៃ​នោះ​ថា ​គាត់​នឹង​រាយ​ការណ៍​ជូនលោក​ហួត វុទ្ធី អភិ
បាល​ស្រុក​ព្រៃនប់ ​ដើម្បី​​ចាត់​ការតាម​​នីតិវិធី និង​កម្ម​វត្ថុ​នៃ​បណ្តឹង​ ។
តាម​មតិរបស់​អ្នក​ច្បាប់មួយ​​​ចំនួនឱ្យ​ដឹង​ថា ​​ករណី​នេះ គ្មានអ្វី​ត្រូវលំបាក​ដោះស្រាយ​សោះ​ឱ្យ​​​​តែ​គណៈ​​កម្មការ​​​ និងគណៈ​អភិបាល​​​ស្រុក​ព្រៃ​នប់ ​
មាន​ឆន្ទៈ ។ ជំហាន​ដំបូង​គណៈ​កម្មការ​ត្រូវ​​​ស្រាវជ្រាវ​អំពី​ជនដៃដល់​ ក្នុង​
ការ​បំផ្លាញ​ទំនប់​​សា​ធារណៈ​នេះឱ្យ​ឃើញ​ ។ ​បើ​ឃើញ​ហើយ​​ ហើយ​​មាន
​ការ​យោគ​យល់ ​ត្រូវ​បង្គាប់​​ឱ្យ​ជន​នោះ​​​ជួស​ជុល ឬ​កសាង​​ទំនប់សាជាថ្មី ។
​ប៉ុន្តែ​​បើធ្វើ​តាម​ច្បាប់​ត្រូវគណៈ​អភិបាល​ស្រុកព្រៃនប់​​ប្តឹងជន​ ប្រព្រឹត្ត​នោះ​​ទៅតុលាការ ។​​ ព្រោះ​ករណី​នេះ ​​ផ្ទុយ​នឹង​​​មាត្រា​ទី២៥៩ នៃច្បាប់​​ភូមិបាល​
ដែល​​ត្រូវ​ផ្តន្ទាទោស​​​ពិន័យជាប្រាក់​៥​លាន​រៀល ដល់ ​៥០​លាន​រៀល​ ឬផ្តន្ទាទោស​ដាក់ពន្ធនាគារ​​​ពី​​មួយ​ឆ្នាំ​​​​​ដល់​៥​ឆ្នាំ ។ ​ចំពោះ​​ការក្លែង​ឯកសារ​​ផ្
ទុយ​នឹង​​​ក្រម​​ព្រហ្មទណ្ឌនៃព្រះ​រាជាណាចក្រ​ កម្ពុជា​​មាត្រា ​​ទី៦២៧-៦២៨ ការក្លែងបន្លំ​ប្រើ​លិខិត​ក្លែង​​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​​ពី​ ១ឆ្នាំ ទៅ៣​ឆ្នាំ ​និង​ពិន័យ​ជាប្រាក់​ពី​២លាន​រៀល ​​ទៅ​៦​លាន​រៀល ។
ប្រភព​ព័ត៌មាន​ពីមន្ត្រី​សាលា​ដំបូង​​​​ខេត្តព្រះ សីហនុបានឱ្យ​ដឹង​ថា ​​ចំពោះ​វិវាទដីធ្លី​​ច្រើនជាង​គេ​នៅខេត្ត​ព្រះសីហនុ ​គឺឃុំបិតត្រាំងជាប់​លំដាប់​ថ្នាក់
ច្រើន​ជាងឃុំគេ​ផ្សេង​ទៀតអាច​ជាប់​លេខ ១ ។
ករណី​នេះ បណ្តាលមកពី​មានជនខិលខូច​​ចេះ​តែ​​​ប្រព្រឹត្ត​​ជាបន្ត​បន្ទាប់​​​
ដោយ​ឃុបឃិត ​​គ្នា​ជា​មួយ​អាជ្ញាធរ​ភូមិ-ឃុំ ​តាំងពី​​ជំនាន់​លោកតា​អ៊ិន ​សុខ
​អតីត​មេឃុំ​​មក​ដល់លោកស្ងួន ឈុំ ​រហូត​មក​ដល់​លោកឡាក់ គៀន ​​ក៏នៅ​តែប្រព្រឹត្ត បើ​ទោះ​ជាមាន​មេឃុំ​ខ្លះ​ត្រូវជាប់ឃុំ (ស្ងួន ឈុំ) ​មេ​ឃុំ​ខ្លះ​ត្រូវតុលា
ការ​​កោះហៅ​រាប់​មិនអស់ (អ៊ិន សុខ) និងថ្មីៗ​នេះ លោកឡាក់ គៀន ​​ក៏​ត្រូវ
​​​​តុលា​ការ​កោះហៅ​ជាបន្តបន្ទាប់​​ដែរ តែមិន​រាងចាល ​​សោះ ។ ព្រោះ​តែ​មាន​អន្តរាគមន៍​ពីអ្នក​មាន​ឥទ្ធិ​ពល​​ ហើយ​​អាណាព្យាបាល​លើរដ្ឋអំណាច​​​ភូមិ-ឃុំ​​​នេះ​មិនអើ​ពើ​​​ធ្វើឱ្យ​ អ្នកប្រព្រឹត្ត​មិន​ត្រូវ​​បាន​ផ្តន្ទាទោស ​តាមច្បាប់ បណ្តាល​ឱ្យអ្នក​ទាំងនេះ​​កាន់តែ​​​មិន​ខ្លាច​​​ច្បាប់​ នៅ​​តែ​​បង្កហេតុ​​ឥត​ឈប់​ឈរ ។
មកទល់​ពេលនេះ គេនៅ​មិនទាន់​ដឹងច្បាស់​ថា ចំណាត់​​ការ​របស់គណៈ​កម្មការដែលគណៈ​អភិបាល​ស្រុកព្រៃនប់​ដោះស្រាយ​របៀប​ណា​ ទេ 
បើគេ​ប្តឹង​ក្នុងអង្គហេតុ​ផ្សេង បែរ​ជា​ដោះ​ស្រាយ​​​រឿង​ដែល​គេមិន​ប្តឹង​​ ដែលគេហៅថា «អេះមិន​ចំ​​​​​ចំណុច​​​រមាស់» ​បណ្តាល​​ឱ្យ​អ្នកប្រព្រឹត្ត​​​​រឹត
តែ​ផ្គើន ​​អាជ្ញាធរ​រឹតតែ​បាន​ចិត្ត ​ញ៉ាំង​ឱ្យជន​រង​គ្រោះ​​អស់​សង្ឃឹម​​ រឿង
រ៉ាវ​កើតជា​បន្តបន្ទាប់​ប្តឹងគ្នា​មិនចេះ​ចប់​រហូត​ដល់​តុលា​ការ​​ចង់​​ ធុញ​
ទៅ​ហើយ ។នេះ​ជា​​ព័ត៌មាន​មួយ ដើម្បីឱ្យ​លោក​អភិបាល​ខេត្ត​​​ និង
ក្រសួង​​ស្ថាប័ន​មានសមត្ថកិច្ច​​​ជ្រាប និង​ជួយចាត់​វិធានការណ៍​តាម​ផ្លូវច្បាប់ចំពោះ​​ជន​ប្រព្រឹត្ត​​កំហុស ​និងអាជ្ញាធរ​ពាក់ព័ន្ធ ដែល​​អសកម្ម​​ និងអសមត្ថភាព​​ ហើយ​បង្ក​រឿង​ធ្វើឱ្យ​​សង្គម​វឹកវរជួបការលំបាកយ៉ាងនេះ ៕

No comments: