Tuesday, January 31, 2012

ជំនួយ​ចំនួន​ ២៥០​តោន​ ត្រូវ​គេ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ ក្រោយ​ពី​លោក​គីម​ ទទួល​មរណៈ​ភាព​

ផ្សាយថ្ងៃទី២៧-០១-២០១២: អន្ដរជាតិដកស្រងwww.bayontv.com.kh/news

កូរ៉េ​ខាង​ជើង​ ​៖ នៅ​ថ្ងៃ​សុក្រ​នេះ​ កូរ៉េ​ខាង​ត្បូង​ បាន​ដឹក​ជញ្ជូន​ម្សៅ​មី

​ចំនួន​ ២៥០​តោន​ តាម​រថ​យន្ត​ធំ​ចំនួន​ ៧​គ្រឿង​ ទៅ​ជួយ​ដល់​ប្រទេស​

កូរ៉េ​ខាង​ជើង​។ជំនួយ​ទាំង​នេះ​ ត្រូវ​គេ​បញ្ជាក់​ថា​ សម្រាប់​ជួយ​ដល់​កុមារ

​នៅ​ក្នុង​ប្រទេស​កំពុង​ជួប​ប្រទះ​ការ​ខ្វះ​ខាត​យ៉ាង​ខ្លាំង​នេះ​។​ប្រភព​ព័ត៌​

មាន​អោយ​ដឹង​ថា​ នេះ​ជា​ការ​ផ្តល់​ជំនួយ​ជា​លើក​ទី​មួយ​របស់​កូរ៉េ​ខាង​

ត្បូង​ទៅ​អោយ​កូរ៉េ​ ខាង​ជើង​ ចាប់​តាំង​ពី​ប្រធានា​ធិបតី​លោក​គីម​ជុង​អ៊ីល​ 

បាន​បាត់​បង់​ជីវិត​កាល​ពី​ខែ​មុន​មក​នោះ​។​​ប្រភព​បន្ត​ថា​ មន្ត្រី​ចំនួន​ ៧​នាក់

​ បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ក្បួន​រថ​យន្ត​ដឹក​ជំនួយ​នេះ​ ហើយ​មន្ត្រី​ពីរ​នាក់​

នឹង​ស្នាក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ ដើម្បី​ចែក​ចាយ​ជំនួយ​ទាំង​នេះ​។​
    គួរ​អោយ​ដឹង​ដែរ​ថា​ កូរ៉េ​ខាង​ជើង​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ជា​ច្រើន​

ជាមួយ​ក្រុម​ប្រទេស​ ខាង​ក្រៅ​នៅ​លើ​ពិភព​លោក​ ព្រម​ទាំងបាន​បិទ​ច្រក

​ព្រំ​ដែន​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​បាន​បាត់​

បង់​ជីវិត​ទៅ​នោះ ៕

No comments: