Friday, October 21, 2011

ស្ករ​ស​ឡើង​ថ្លៃ ខណៈ​ថៃ​រង​ការ​បំផ្លិច​បំផ្លាញ​ពី​ទឹក​ជំនន់

ផ្សាយថ្ងៃទី២០-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង postkhmer


ថៃៈ តម្លៃ​ស្ករ​បាន​កើន​ឡើង​ពីរ​ថ្ងៃ​ជាប់​គ្នា ​កាល​ពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​ញូវយ៉ក ​ដោយ​សារ​ការ​គិត​ថា ទឹក​ជំនន់​អាក្រក់​បំផុត​នៅ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​នៅ​ថៃ ​ដែល​ជា​ប្រទេស​នាំ​ចេញ​ធំ​ទី​២ លើ​ពិភព​លោក អាច​​​ពន្យារ​ពេល​ដល់​ការ​ប្រមូល​ផល ​និង​បំផ្លិច​បំផ្លាញ​ដំណាំ​ក្នុង​ប្រទេស​ថៃ។

ទឹក​ជំនន់​បាន​បំផ្លាញ​ដំណាំ បំផ្លាញ​ហេដ្ឋា​រចនា

សម្ព័ន្ធ និង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​រួម​មាន​ក្រុម​ហ៊ុន​ផលិត​រថយន្ត​នីសាន់ នៅ​ថៃ​បិទ​
ទ្វារ​។

យោង​តាម​សមាគម​អ្នក​នាំ​ចេញ​អង្ករ​របស់​ថៃ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៧ តុលា​ថា ទឹក​ជំនន់​នឹង​កាត់​បន្ថយ​ទិន្នផល​ស្រូវ ៣,៥ លាន​តោន។ នោះ​ជា​តួ​លេខ​១០​ភាគ​រយ​នៃ​ផល​ កាល​ពី​ឆ្នាំ​២០១០​។

លោក Naim Beydoun ឈ្មួញ​កណ្តាល​នៅ​ក្រុម​ហ៊ុន Swiss Sugar Brokers ​បាន​ថ្លែង​ក្នុង​
របាយ​ការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា៖ ​«ទឹក​ជំនន់​នៅ​ថៃ​ធ្វើ​ឲ្យ​ទីផ្សារ​មាន​មតិ​រួម​ថា ​​ការ​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នឹង​បង្ក​ការ​លំបាក​ដល់​ការ ​ដឹក​ជញ្ជូន​​សម្រាប់​ការ​ផលិត​ស្ករ​ ​បូក​នឹង​ការ​ខូច​ខាត​ដោយ​ផ្ទាល់​លើ​ដំណាំ​រួម​ជាមួយ​នឹង​ការ​អាច​ពន្យារ​ពេល ក្នុង​ការ​ប្រមូល​ផល​ផង​ដែរ​»។

ស្ករ​ស​មិន​ទាន់​កែ​ច្នៃ សម្រាប់​នាំ​ចេញ​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​បាន​កើន​០,៣ សេន ឬ ១,១​ភាគ​រយ​ ​ពោល​គឺ​ឡើង​ដល់ ២៨,១៥​សេន ក្នុង​មួយ​ផោន (០,៤៥គីឡូ) ​នៅ​លើ​ទីផ្សារ ICE Futures U.S. ​នៅ​ទីក្រុង​ញូវយ៉ក។ ស្ករ​សកែ​ច្នែ​រួច​សម្រាប់​ចែកចាយ​ខែ​ធ្នូ​បាន​កើន​៦,៨០​ដុល្លារ​ ​ឬ​១ ភាគ​រយ ពោល​គឺ​ឡើង​ដល់ ៧២០ ដុល្លារ​ក្នុង​មួយ​តោន លើ​ទីផ្សារ NYSE Liffe ក្នុង​ទីក្រុង​ឡុងដ៍៕

No comments: