ក្រសួងធនធានទឹកកំពុងចាត់វិធានការជួសជុលទំនប់ដើម្បីរក្សាទឹកធ្វើស្រែ
ផ្សាយថ្ងៃទី២៥-១០-២០១១: ដកស្រង nokorwatnews
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជោទៅមន្ទីរក្រោមឱវាទទាំង អស់ឱ្យចាត់វិធានការយ៉ាងសកម្មចុះជួយ ទប់ទល់ទំនប់ ដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីរក្សាទឹកបម្រើប្រយោជន៍ បង្កបង្កើនផល ស្រូវប្រាំង និងស្រូវប្រដេញ ទឹក បន្ទាប់ពីទឹកចាប់ផ្តើមស្រកទៅវិញ យ៉ាងគំហុក ។
លោកចាន់ យុត្ថា នាយកខុទ្ទការល័យ ក្រសួងធនធានទឹក និងឧតុនិយមមាន ប្រសាសន៍ប្រាប់កាសែតនគរវត្តតាម ទូរស័ព្ទថា ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ មាន
ការខូចខាតតិចតួច ហើយនេះជា ទម្លាប់ ពីព្រោះការប៉ះពាល់សម្រាប់ឆ្នាំ នេះ គឺមាន
ច្រើន ប៉ុន្តែសម្រាប់ហេដ្ឋា រចនាសម្ព័ន្ធផ្នែកខាងលើ មិនមានបញ្ហា អ្វីខូចខាតនោះទេ ។ លោកបន្តថា អ្វីដែល យើងត្រូវចាត់វិធានការជួសជាបន្ទាន់ នោះ គឺទំនប់លិចទឹក ហើយទំនប់លិច ទឹកនេះ បើទោះជាមិនមានជំនន់ ក៏យើង ត្រូវជួសជុលដែរ ពីព្រោះដើម្បីរក្សាទឹក បម្រើឱ្យផលប្រយោជន៍បង្កបង្កើនផល ពិសេសធ្វើស្រូវរដូវប្រាំង, ស្រូវប្រដេញទឹក។
លោកចាន់ យុត្ថា បន្តទៀតថា នៅ ទូទាំងប្រទេស យើងត្រូវការសាច់ដី ប្រមាណ១.៥
លានម៉ែត្រគូប ហើយក្នុង រយៈពេល៣ទៅ៥ឆ្នាំ យើងជួសជុលឡើង វិញម្តង ពីព្រោះទំនប់ទាំងនោះ យើងធ្វើ ជាទំនប់ដី ដែលជាធម្មតា នៅពេលទឹក លិច គឺតែងតែមានរលកវ៉ៃដាច់ ដូច្នេះ ពេលទឹកស្រកទៅវិញ យើងត្រូវជួលជុល ដើម្បីរក្សាទឹក ។ លោកបញ្ជាក់ថា ពេល នេះ ក្រសួងកំពុងចាត់វិធានការណែនាំ ដល់មន្ទីរទាំងអស់ ធ្វើយ៉ាងម៉េចចាត់ វិធានការឱ្យអស់លទ្ធភាពរក្សាទឹកទុកឱ្យ បាន ។
លោកចាន់ យុត្ថា បន្តទៀតថា រហូត មកដល់ពេលនេះ ទឹកភ្លៀង គឺបានមក ដល់ចុង
រដូវវស្សាហើយ សម្រាប់ខេត្ត ដែលប៉ះពាល់ចុងក្រោយគេ គឺខេត្ត បន្ទាយមានជ័យ ដោយទឹកបានធ្លាក់ពី ខេត្តឧត្តរមានជ័យមក។ ប៉ុន្តែមានផលប៉ះ ពាល់តិចតួចប៉ុណ្ណោះ និយាយជារួមទឹក បានចាប់ស្រកហើយ ខណៈខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ទឹកបានស្រកយ៉ាង លឿន សម្រាប់ទន្លេសាបចាប់ពីថ្ងៃនេះ តទៅទឹកស្រក
លឿន ដោយឡែកខាង ទន្លេមេគង្គក្រោមក៏ដូច្នោះដែរ ។
គួរបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ឆ្នាំនេះបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដោយសារជំនន់ទឹកទន្លេមេគង្គ និង ជំនន់ទឹកភ្លៀង ក្នុងនោះធ្វើឱ្យប៉ះពាល់លើ ខេត្តចំនួន១៧ នៅទូទាំងប្រទេស ដោយ ខេត្តកំពង់ធំរងផលប៉ះពាល់ធ្ងន់ធ្ងរជាង គេ ។ ជំនន់នេះបានបំផ្លិចបំផ្លាញស្រូវ សន្ទូងអស់រាប់ម៉ឺនហិកតា និងសម្លាប់ ជីវិតមនុស្សប្រមាណជាង១០០នាក់៕
No comments:
Post a Comment