Thursday, October 20, 2011

សត្វគោក្របីរាប់រយក្បាលកំពុងសម្រុកចេញទៅវៀតណាមតាមច្រកព្រំដែនតន់ហន់

ផ្សាយថ្ងៃទី១៩-១០-២០១១:   ដកស្រង nokorwatnews


ខេត្ត​កំពត​ ៖ មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​បាន ឱ្យ​កាសែត​នគរវត្ត​ដឹងថា សត្វ​គោ ក្របី រាប់រយ​ក្បាល​ក្នុង​១​ថ្ងៃៗ​ត្រូវបាន​ក្រុម ឈ្មួញ​សម្រុក​នាំចេញ​ទៅ​លក់​នៅប្រទេស​វៀតណាម​យ៉ាង​គ​គ្រឹក​គគ្រេង នៅ​ច្រក​ព្រំដែន​តន់​ហន់ គ្មាន​ការត្រួត ពិនិត្យ​ឬ​ហាមឃាត់​ពី​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ឡើយ ទោះបី​
សត្វ​គោ​ក្របី ទាំងនោះ​នាំចេញ​គ្មាន​ច្បាប់​អនុញ្ញាត​ក៏ដោយ។​

​បើ​យោង​តាម​មន្ត្រី​ជំនាញ​ម្នាក់​សូម មិន​បញ្ចោ​ញ​ឈ្មោះ​បាន​ឱ្យ​នគរវត្ត​ដឹងថា នៅ​តំបន់​ព្រំដែន​ច្រក​តន់​ហន់​សព្វថ្ងៃ មាន​ក្រុមហ៊ុន​ចំនួន​៣​ដែល​នាំគោ​ចេញ ទៅ​ប្រទេស​វៀតណាម ។ ប៉ុន្តែ​ការនាំ សត្វ​គោ​ចេញ​ទៅ​វៀតណាម​នោះ​ក្រសួង​អនុញ្ញាតិ​ឱ្យ​នាំ​តែ​គោ​បាត់​បង់កម្លាំង ពលកម្ម​ប៉ុណ្ណោះ តែ​ផ្ទុយទៅវិញ​មន្ត្រី បសុពេទ្យ និង​សមត្ថកិច្ច​ព្រំដែន​ឃុប ឃិត​ជាមួយ​ឈ្មួញ​ដោយ​ឱ្យ​នាំគោ​ពេញ កម្លាំង និង​កូន​គោ​ឆ្លងដែន​ទៅ​វៀតណាម យ៉ាង​រលូន​ភ្លូកទឹកភ្លូកដី​មិន​ខ្វល់​ពី​ច្បាប់​ហាមឃាត់​អ្វី​ទាំងអស់
។​
​បើ​តាម​ប្រភព​ព័ត៌មាន​រាយការណ៍​ពី​តំបន់​ព្រំដែន​បាន​បញ្ជាក់​ឱ្យដឹងថា មិន ត្រឹម​តែ​ការនាំ​ចេញ​សត្វ​គោ​ពេញ កម្លាំង និង​កូន​គោ​ទៅ​ប្រទេស​វៀតណាម ផ្ទុយ​ពី​ការអនុញ្ញាត​ពី​ក្រសួង​កសិកម្ម ប៉ុណ្ណោះ​ទេ សូម្បី​តែ​សត្វ​ក្របី​ដែល ក្រសួង​កសិកម្ម​កំពុង​អភិរក្ស​មិន អនុញ្ញាត​ឱ្យ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ក៏​មន្ត្រី​ជំនាញ​ពេទ្យសត្វ​បើកដៃ​ឱ្យ​ឈ្មួញ​នាំ​ចេញ​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ​រាប់ សិប​ក្បាល ដោយ​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​នាំ ចេញ​យ៉ាង​គគ្រឹកគគ្រេង​ដែរ ។​

​តាម​ការកត់សម្គាល់​ឃើញ​ថា​សព្វ ថ្ងៃ​ក្របី​ត្រូវ​ឈ្មួញ​ជួល​ប្រជាពលរដ្ឋ​ដឹក ឆ្លងដែន និង​ដឹក​តាម​រថយន្ត​យី​ឌុប​ភាគ ច្រើន​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ គឺ គ្រាន់តែ​ឃុបឃិត​ជាមួយ​មន្ត្រី​បសុពេទ្យ និង​សមត្ថកិច្ច​ព្រំដែន​ជា ការ​ស្រេច​បើ មាន​ការសួរនាំ​គេ​ប្រើ​ឈ្មោះ​ក្រុមហ៊ុន នេះ​ក្រុមហ៊ុន​នោះ​បំភ័យ​សមត្ថកិច្ច​គ្មាន​ជំនាញ​ទៅ​គឺ​គ្មាន​អ្វី​ជា​ឧបសគ្គ​ទៀត​ឡើយ ។​
​លោក​ចាន់ ចេស្តា ប្រធាន​មន្ទី​រក​សិ កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពត ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​នគរវត្ត​បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​សុំ​ការបំភ្លឺ​ពី​លោក​ដែរ ប៉ុន្តែ​លោក​បាន​និយាយ​យ៉ាង​គំរោះគំរើយ​ថា ចុះ​ទៅ​មើល​ទៅ​មើល​ខ្លួនឯង​ទៅ ហើយ​ក៏​បិទ​ទូរស័ព្ទ​ទៅ ដែល​ទង្វើ​នេះ មិន​សម​ជា​ថ្នាក់ដឹកនាំ​សោះ៕

No comments: