Thursday, October 20, 2011

ប្រជា​ពល​រដ្ឋ​ស្រុក​បន្ទាយ​មាស​២០៨៤​គ្រួសារ​បន្ថែម ​បាន​ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​

ផ្សាយថ្ងៃទី១៩-១០-២០១១:   ដកស្រង bayontv


កំពត៖ កាលពី​ថ្ងៃទី១៨​ ខែតុលា ឯកឧត្តម ​មាន ​ចាន់យ៉ាដា ​នាយក​នាយក​ដ្ឋាន​ធន​ធាន​មនុស្ស​កាក​បាទ​ក្រហម​កម្ពុជា​ និង​ឯកឧត្តមពិត ​ចំណាន ​សមាជិក​គណៈកម្មាធិការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា ​បាន​នាំ​អំ​ណោយ​កាក​បាទ​ក្រហម​កម្ពុជា​ ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ​កំពុង​ជួប​ការ​គ្រោះ​ទឹក​ជំនន់​ទឹក​ នៅ​ស្រុក​បន្ទាយ​មាស​ ខេត្តកំពត​។
អំណោយ​នេះ​បាន​រៀប​ចំ​ចែក​នៅ​ទីទួល​សាលា​បឋម​សិក្សា​បន្ទាយ​មាស​ខាង​លិច​ មាន​ប្រជាពល​ចំនួន​៧២៥​គ្រួសារ​មក​ពី​ ឃុំ​បន្ទាយ​មាស​ខាង​លិច​ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​រាជ​រដ្ឋាភិបាល​កម្ពុជា ​២៥គីឡូ​ក្រាម ​និងអំ​ណោយ​កាក​បាទ​ក្រហមកម្ពុជា ​មាន​ ត្រីខ ​មុង​ ភួយ ​ក្រមា​ សារ៉ុង​។
លោក​ អ៊ឹង ​ម៉េងហួរ ​អភិបាល​រង​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា ​ខេត្តកំពត ​មាន​ស្រុក​ចំនួន២​
មាន​ស្រុក​បន្ទាយមាស ​និង​ស្រុក​កំពង់​ត្រាច ​បាន​ទទួល​រង​ការ​គ្រោះ​ទឹក​ជំនន់​ហូរ​ចេញ​ពី​ព្រែក​វិញ​តេ​ ប្រទេស​វៀតណាម​ដែល​បណ្តាល​ឲ្យ​ខូច​ផ្លូវ​លំ៩ខ្សែ​ សាលារៀន​១៣​ខ្នង ​ផ្ទះប្រជា​ពលរដ្ឋ​១៥៨៣​ខ្នង ​ផ្ទៃដី​រង​ការ​ប៉ះពាល់៧៧០៩ហិកតា ​និង​ដី​ស្រែ​២៨៦​ហិកតា​បាន​ខូច​ខាត​ទាំង​ស្រុង​ ព្រម​ទាំង​មាន​ប្រជាពល​រដ្ឋ​រង​គ្រោះ​ចំនួន​៥២២០នាក់​។​គិត​មក​ដល់​ថ្ងៃ​នេះ ​មាន​គ្រួសារ​ជន្លៀស​មក​រក​ទីទួល​សុវត្ថិភាព​ មាន​ចំនួន​៧៦៧​គ្រួសារ​ ។​ដោយ​ឡែក​ស្រុក​បន្ទាយ​មាស​មាន​ប្រជាពលរដ្ឋ​ចំនួន​៣៤៧២
​គ្រួសារ ​បាន​ទទួល​ការ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ។
ឯកឧត្តម ​ពិត ​ចំណាន ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខទុក្ខ​ប្រជា​ពល​រដ្ឋ​ដែល​កំពុងជួប​គ្រោះ​ទឹក​ជំនន់​នា​ពេល​នេះ​។​ឯកឧត្តម​ បន្តថា​ ទុក្ខ​លំបាក​ដែល
បង​ប្អូន​ជួប​លំបាក​នាពេល​នេះ​ គឺ​ជា​ទុក្ខ​លំបាក​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ពិសេស​សម្តេច​តេជោ ​ហ៊ុន ​សែន​ និង​ក៏​ជា​ទុក្ខ​លំបាក​របស់​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​។​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​ កាក​បាទ​ក្រហម​កម្ពុជា​ បាន​នាំ​អំណោយ​ទៅ​ចែក​ជូន​គ្រួសារ​ពល​រដ្ឋ​រង​គ្រោះ ​នៅ​វត្ត​បន្ទាយ​មាស ​ចំនួន​៣០០​គ្រួសារ​ និង​ឃុំ​ស្តេច​គង់​ខាង​ជើង​ចំនួន​១០៦១​គ្រួសារ​។
គួរ​បញ្ជាក់ថា ​ក្នុង​សម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​កំពត​ កាក​បាទ​ក្រហម​កម្ពុជា ​ដែល​មាន​លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានីហ៊ុន​ សែន​ ជា​ប្រធាន​និង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ត្រៀម​អំណោយ​ មាន​អង្ករ​ ១១៧តោន​ ត្រីខ ​៤៦៩កេស ​សារ៉ុង​ ក្រមា ​មុង ​ភួយ​ ចំណាយ​អស់​ថវិកា​សរុប​ ប្រមាណ​ជាង​១៤​ម៉ឺន​១៥២៩​ដុល្លា​អាមេរិក​ ដើម្បី​ចែក​គ្រួសារ​រង​គ្រោះ​ចំនួន​ ៤៦៩១​គ្រួសារ​នៅ​ទូ​ទាំង​ខេត្ត​កំពត​៕

No comments: