Thursday, October 20, 2011

សន្និសីទថ្នាក់ជាតិលើកទី៥ស្តីពីកម្ពុជាឆ្ពោះទៅកាន់ទសវត្សរ៍នៃការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព២០០៥-២០១៤

ផ្សាយថ្ងៃទី១៩-១០-២០១១:   ដកស្រង TVK


នៅរាជបណ្ឌិតសភាកម្ពុជា មានបើកសន្និសីទជាតិលើកទី៥ ស្តីពីកម្ពុជាឆ្ពោះទៅ
កាន់ ទស្សនវត្សរ៍ នៃការអប់រំដើម្បីការអភិវឌ្ឍនប្រកបដោយនិរន្តរភាព ២០០៥-២០១៤. ការអប់រំពីភាសានៅភូមិភាគ ឥសានប្រទេសកម្ពុជា បានប្រារព្ធ
បើកនៅថ្ងៃនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សោម សុមុនី ប្រធានវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យា សាស្រ្តសង្គម នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ការប្រារព្ធសន្និសិទជាតិ
នេះវាគ្មិនមានចូលរួមជាង ២៦ រូប ក្នុងគោលបំណងធ្វើការស្រាវជ្រាវប្រមូលនូវការ ប្រតិបត្តិការ និងបទពិសោធន៍ល្អ ដើម្បីអោយមានការអប់រំពីភាសាទៅ
គ្រប់សហគមន៍ ជន ជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចឈាន
ទៅរកទិសដៅអភិវឌ្ឍសហ ប្រជាតិជាជំហានៗ នៃការអប់រំដើម្បីរៀបចំឯកសារអោយបានពិស្តារលើបញ្ហានេះ ទុកជា មូលដ្ឋាន
ស្រាជ្រាវបន្ត ប្រកបដោយនិរន្តរភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ប្រធានក្រុមព្រឹក្សាជាតិ ភាសាខ្មែរ នៃរាជបណ្ឌិត
សភាកម្ពុជា តាមរយៈបទអន្តរាគមន៍ របស់វាគ្មិនទាំងអស់ដែលជាអ្នកផ្តល់សេវា និងជាអ្នកទទួលសេវា នៃការអប់រំទាំងអស់ ពីភាសានៅភូមិភាគឥសាន
នៃប្រទេសកម្ពុជាលើគ្រប់ប្រធានបទ គ្រប់គោលដៅនឹងទទួលបានលទ្ធផល
ល្អប្រសើរ ។ ឯកឧត្តម មានសង្ឃឹមថា នៅក្នុងសន្និសីទជាតិរយៈពេលពីរថ្ងៃនេះ នឹងធ្វើអោយវាគ្មិនដែលបាន ចួលរួមទាំងអស់ នឹងទទួលបាននូវពុទ្ធិថ្មីៗ សម្រាប់ជា
ឯកសារនានាក្នុងការរួមចំណែក កសាងជាតិមាតុភូមិ ដើម្បីអោយស្របទៅតាម
យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ជាប្រមុខ
ដឹកនាំ ដើម្បីលុបបំបាត់ភាពក្រីក្ររបស់ប្រជាជនទាំងមូល តាមសហគមន៍
ដាច់ស្រយាល ជាពិសេសការអប់រំពីភាសា សម្រាប់បងប្អូនជនជាតិដើមភាគ តិច នៅពេលបច្ចុប្បន្ន និងនៅពេលអនាគត៕

No comments: