Thursday, October 20, 2011

ថៃៈ មនុស្ស រាប់ពាន់នាក់ អត់ការងារធ្វើ ដោយសារគ្រោះ ទឹកជំនន់

ផ្សាយថ្ងៃទី១៩-១០-២០១១:  ព័ត៌មានអន្ដរជាតិ ដកស្រង dap-news


ទឹកជំនន់ បានជន់លិចរោងចក្រ ឧស្សាហកម្ម និងតំបន់ ពាណិជ្ចកម្មចំនួន១៤.១៧២ កន្លែង ក្នុងខេត្តទាំង២០ នៃប្រទេសថៃ បានធ្វើឲ្យកម្មករចំនួន ៦៦៣.២១៨នាក់ អត់ការងារធ្វើ។ នេះបើយោងតាមការលើកឡើង របស់ប្រធានអគ្គនាយក
ដ្ឋានសង្គ្រោះ និងការពារកម្មករថៃ លោក Arthit Isamo បានឲ្យដឹងកាលពីថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១១កន្លងទៅនេះ។

យោងតាមទីភា្នក់ងារសារព័ត៌មាន The Nation ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១ បានឲ្យដឹង ដោយលើកឡើងនូវសម្តី របស់លោក Arthit Isamo ដែលបានបញ្ជាក់ថា គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងខេត្តផាថុមថានី បានបណ្តាលឲ្យរោងចក្រចំនួន ៣.៣២៦កន្លែង ត្រូវបង្ខំចិត្តបិទទ្វារ ព្រមទាំងបណ្តាលឲ្យកម្មករប្រមាណជា ២១៨.៤៧៤នាក់ អត់ការងារធ្វើ។

ការជន់លិចតំបន់រោងចក្រ ណាវ៉ា ណាខន បានជះឥទ្ធិពល អវិជ្ជមានទៅលើ
កម្មករចំនួន ១៧៥.០០០នាក់ ដោយសាររោងចក្រចំនួន ២២៧កន្លែងត្រូវផ្អាក ដំណើរការមួយរយៈ។ លោកបន្តថា លោកបានស្នើទៅកាន់អគ្គនាយកដ្ឋាន
សង្គ្រោះ និងការពារកម្មករថៃ ខេត្ត ផាថុម ថានី ដើម្បីជំរុញឲ្យរោងចក្រនានា បន្តផ្តល់ប្រាក់ផ្គត់ផ្គង់កម្មករ ខណៈរោងចក្រផ្អាកដំណើរការ។

លោកបានបន្តទៀតថា តាមរយៈការិយាល័យអគ្គនាយកដ្ឋាន សង្គ្រោះ និងការពារ
កម្មករថៃ នៅអាយុធ្យា រោងចក្រមួយចំនួន បានផ្តល់ប្រាក់ឈ្នួលដល់កម្មករ
របស់ខ្លួនពេញថ្លៃតែម្តង។ ដោយឡែករោងចក្រប្រមាណជា១៤កន្លែងផ្សេងទៀត បានផ្តល់ប្រាក់៧០ភាគរយ នៃប្រាក់ឈ្មួលរបស់ពួកគេ ខណៈដែលក្រុមហ៊ុន មួយចំនួនទៀត បានផ្តល់ប្រាក់ត្រឹម ពាក់កណ្តាល នៃប្រាក់ខែកម្មករទាំងនោះ៕

No comments: