Tuesday, October 18, 2011

ឡិច​ស៊ី​ស​បុក​គោ​ងាប់​១​ក្បាល​របួសធ្ងន់​១​ក្បាល​ខណៈ​អ្នក​បើក​រួច​ពី​គ្រោះថ្នាក់​

 ផ្សាយថ្ងៃទី១៨-១០-២០១១:  ដកស្រង nokorwatnews


ខេត្ដកំពត​ ៖​ រថយន្ដ​ឡិច​ស៊ី​ស​១​គ្រឿង​បាន​បុក​គោ​២​ក្បាល​ខណៈ​គោ​កំពុង​ដើរ​លើ​ចិញ្ចឹម​ផ្លូវ​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១១​ នៅ​ផ្លូវ​ទឹកឈូ​ខាងត្បូង​សាលាឃុំ​ចម្ងាយ​១០០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​-​ឃុំ​ស្នំ​ប្រាំពីរ​ ស្រុក​ទឹកឈូ​ ខេត្ដកំពត​ ។​

​នៅ​កន្លែង​កើតហេតុ​សាក្សី​បានឱ្យ​ដឹង​ថា​នៅ​ មុន​ពេល​កើតហេតុ​រថយន្ដ​ឡិច​ស៊ី​ស​បើក​ចេញពី​រមណីយដ្ឋាន​ទឹកឈូ​ហើយ​ជិត​ដល់​កន្លែង​កើតហេតុ​រថយន្ដ​ឡិច​ស៊ី​ស​នោះ​បាន​គេច​ជង្ហុក​ ស្រប​ពេល​មាន​គោ​២​ក្បាល​ដើរ​ក្បែរ​នោះ​ រថយន្ដ​ក៏​បុក​គោ​១​ក្បាល​ខ្ទាត​ចេញពី​ថ្នល់​ធ្លាក់​ស្រែ​រួច​ក៏​កៀរ​គោ​១​ក្បាល​ទៀត​បណ្ដាល​ឱ្យ​ធ្លាក់​ទៅ​ក្នុង
​ស្រែ​ជាមួយ​គ្នា​ទើប​រថយន្ដ​ជ្រុល​ចង្កូត​ទៅ​បុក​របង​ថ្ម​បន្ថែម​ទៀត​ ។​

​នគរបាល​ឱ្យ​ដឹង​ថា​ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ពុំ​មាន​មនុស្ស​រង​របួស​ឡើយ​គ្រាន់តែ​ងាប់​គោ​១​ក្បាល​និង​របួស​១​ក្បាល​ប៉ុណ្ណោះ​។​ មន្ដ្រី​ដដែល​បន្ដ​ថា​ អ្នក​បើករថយន្ដ​ឡិច​ស៊ី​ស​ឈ្មោះ​យី​ន​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​អង្គ​តា​សោម​ ឃុំ​អង្គតាសោម​ ស្រុក​ត្រាំកក់​ ខេត្ដតាកែវ​ ។​ ពេល​បុក​គោ​នៅ​ក្នុង​រថយន្ដ​មាន​អ្នក​រួម​ដំណើរ​៤​ នាក់​ទី​១-​ឈ្មោះ​សុ​ដា​ ស៊ី​ន​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​,​ ទី​២-​ឈ្មោះ​សូ​ ធា​រី​ ភេទ​ស្រី​ អាយុ​២៥​ ឆ្នាំ​,​ ទី​៣​ឈ្មោះ​-​លី​ សី​ដា​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ និង​ទី​៤​ឈ្មោះ​ខៀវ​
ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ អ្នក​ទាំងនេះ​រស់នៅ​ រាជធានី​ភ្នំពេញ​ ។​

​នគរបាល​ចរាចរ​ខេត្ដ​បាន​បន្ដ​ថា​ រថយន្ដ​ឡិច​ស៊ី​ស​ដែល​បង្កហេតុ​ដំបូង​បើក​ចេញពី​តំបន់​រមណីយដ្ឋាន​ទឹកឈូ​ក្នុង​ល្បឿន​លឿន​ ។​ លុះ​មក​ជិត​ដល់​ចំណុច​កើត​ហេតុ​រថយន្ដ​នេះ​បាន​គេច​ច​ង្ហុ​ក​ក៏​ជ្រុល​ទៅ​បុក​គោ​២​ក្បាល​ដែល​ក្មេង​កំពុង​ដឹក​បណ្ដើរ​តាម​ចិញ្ចើមថ្នល់​ខ្ទាត​ធ្លាក់​ពី​ថ្នល់​ងាប់​១​ក្បាល​និង​១​ក្បាល​ទៀត​របួសធ្ងន់​ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របង​ថ្ម​របស់​អ្នក​ស្រុក​ធ្វើ​ឱ្យ​ប្រះ​ទើប​រថយន្ដ​នោះ​ឈប់​ ។​

​នគរបាល​បន្ដ​ថា​ ក្រោយ​ពី​កើតហេតុ​រថយន្ដ​ឡិច​ស៊ី​ស​និង​អ្នកដំណើរ​ក្នុង​រថយន្ដ​ត្រូវ​ឃាត់​មក​កាន់​ការិយាល័យ​ចរាចរ​ខេត្ដ​រង់ចាំ​ដោះស្រាយ​ជាមួយ​ម្ចាស់​គោ​ ព្រោះ​រថយន្ដ​បើក​មក​បុក​គោ​ពេល​ក្មេង​កំពុង​ដឹក​មិនមែន​ត្រូវ​ម្ចាស់​ព្រ​លែង​ចោល​នោះ​ទេ​។​ នេះ​បើ​តាម​ ការ​អះអាង​ខាង​ភាគី​ម្ចាស់​គោ​។​ ចំណែក​ភាគី​ខាង​រថយន្ដ​ឡិច​ស៊ី​សបាន​អះអាង​ថា​ ពេល​រថយន្ដ​បុក​គោ​គឺ​គោ​២​ក្បាល​នេះ​ពុំ​មាន​អ្នក​ណា​ឃ្វាល​ទេ​។​ ម្ចាស់​រថយន្ដ​បន្ដ​ថា​ ក្មេង​ម្ចាស់​គោ​បាន​ព្រ​លែងគោ​ចោល​ហើយ​គេ​ទៅ​មុជទឹក​ក្នុង​ស្រែ​ពេល​រថយន្ដ​បើក​ដល់​កន្លែង​កើតហេតុ​គោ​ក៏​ផ្អើល​ចូល​រថយន្ដ​តែ​ម្ដង​ ៕

No comments: