Tuesday, October 18, 2011

តួ​រី​ស​ដឹក​ប្រេង​គេចពន្ធ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ របួសធ្ងន់​២​នាក់​

 ផ្សាយថ្ងៃទី១៨-១០-២០១១:  ដកស្រង nokorwatnews


ខេត្ដកំពត​ ៖​ រថយន្ដ​តួ​រី​ស​ដឹក​ប្រេង​គេចពន្ធ​មួយ​គ្រឿង​បាន​បុក​រ៉ឺ​ម៉ក​ម៉ូតូ​លាន់​ដូច​រន្ទះបាញ់​បណ្ដាល​ឱ្យ​បុរស​២​នាក់​ ជិះ​ក្នុង​រ៉ឺ​ម៉ក​រង​របួសធ្ងន់​ ។​ ចំណែក​អ្នក​បើករថ
យន្ដ​ដឹក​ប្រេង​គេចពន្ធ​និង​ព្រូឡាន​ត្រូវ​បក្ខពួក​យក​កូន​ឡាន​មក​រំដោះ​ចេញ​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ បាន​កើតឡើង​នៅ​ម៉ោង​២០​ ង​៣០​នាទី​ ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១១​ នៅ​លើ​កំ
ណាត់​ផ្លូវជាតិ​លេខ​៣​ កំពត​-​ភ្នំពេញ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ថ្នង​ ឃុំ​ព្រៃ​ថ្នង​ ស្រុក​ទឹកឈូរ​ ខេត្ដកំពត​ ។​ រថយន្ដ​បង្ក​ឱ្យ​មាន​មនុស្ស​រង​របួស​ពាក់​ស្លាក​លេខ​ ត​-១៣០៣​ ព​ភ
​ ពណ៌​ខៀវ​ ជា​ប្រភេទ​រថយន្ដ​ តួ​រី​ស​ ។

សាក្សី​និយាយ​ឱ្យ​ដឹង​ថា​ ក្រោយ​កើត​ហេតុ​ អ្នក​បើករថយន្ដ​និង​ព្រូឡាន​រួម​ជា​មួយ​អ្នក​ជិះ​ម្នាក់​ទៀត​ ត្រូវ​គេ​ដឹង​ថា​ ជា​ថៅកែ​ប្រេង​បាន​យក​កូន​ឡាន​មក​រំដោះ​ អ្នក​ទាំង​៣​គេច​ចេញពី​កន្លែង​កើតហេតុ​ខណៈ​មាន​មនុស្ស​បាន​ជួយ​ទាញ​ចេញពី​កាប៊ី​ន​រថយន្ដ​ដោយ​មាន​របួស​ដែរ​នោះ​។

ដោយឡែក​បុរស​២​នាក់​ដែល​ត្រូវ​ រថយន្ដ​ដឹក​ប្រេង​បុក​ឱ្យ​រង​របួស​ត្រូវ​បាន​ គេ​ស្គាល់​ ១-​ឈ្មោះ​ សើ​ ម៉ាត់​ណូ​ត​ អាយុ​ ២៥​ឆ្នាំ​ ជា​អ្នក​បើក​រ៉ឺ​ម៉ក​ និង​អ្នក​រួម​ ដំណើរ​ ២-​ឈ្មោះ​ សើ​ ស៊ូ​គី​ អាយុ​២៣​ឆ្នាំ​ អ្នក​ទាំង​២​រស់នៅ​ភូមិ​-​ឃុំ​ព្រៃ​ថ្នង​ ស្រុក​ ទឹកឈូរ​ ខេត្ដកំពត​ ។

អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា​ មុន​រថយន្ដ​តួ​រី​ស​ដឹក​ប្រេង​គេចពន្ធ​បុក​អ្នក​ជិះ​រ៉ឺ​ម៉ក​ រថយន្ដ​នេះ​បាន​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ ដោយ​រថយន្ដ​ពុំ​មាន​ភ្លើង​បំភ្លឺ​ខាង​មុខ​ទេ​ ។​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ក្នុង​ទិស​ដៅ​ច្រាស​គ្នា​បណ្ដាល​ឱ្យ​អ្នក​ជិះ​រ៉ឺ​ម៉ក​និង​អ្នក​បើក​រង​របួសធ្ងន់​តែ​ម្ដង​ ។​ សាក្សី​បាន​បញ្ជាក់​ថា​ រថយន្ដ​បាន​វាក់​ជាមួយ​រ៉ឺ​ម៉ក​ក្នុង​ល្បឿ​ង​លឿន​ ហើយ​បាន​ជាន់​ហ្វ្រាំង​អូស​ជា​ច្រើន​ម៉ែត្រ​តែ​នៅ​តែ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ពេញទំហឹង​ ។

មន្ដ្រី​នគរបាល​ចរាចរ​បានឱ្យ​ដឹង​ថា​ រថយន្ដ​ដឹក​ប្រេង​ដែល​ម្ចាស់​រត់​ចោល​និង​រ៉ឺ​ម៉ក​ត្រូវ​បាន​អូស​យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ថ្នង​ជា​បណ្ដោះអាសន្ន​ រង់ចាំ​ប្រគល់​ឱ្យ​ខាង​ជំនាញ​យក​ទៅ​ដោះ​ស្រាយ​ ខណៈ​ដែល​បុរស​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យឯកជន៕​

No comments: