Monday, October 24, 2011

មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ចុះ​បង្ក្រាប​បទ​ល្មើស​ធន​ធាន​រ៉ែ​នៅ​កំពត​

ផ្សាយថ្ងៃទី២៤-១០-២០១១:   ដកស្រង bayontv


កំពត​៖​ មន្ត្រី​ក្រសួង​ឧស្សាហកម្មរ៉ែ​ និង​ថាមពល​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក​ ម៉ក ​សុភក្ត្រា​ ប្រធាន​នាយក​ដ្ឋាន​រ៉ែ​សំណង់ ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​អាជីវកម្ម ​ដីក្រហម​ ការ​ដ្ឋាន​បូម​ខ្សាច់​បក​ការ​ដ្ឋាន​អាជីវកម្ម​ថ្ម​ និង​ការ​ដ្ឋាន ​ដែល​បាន​លុប ​អាជ្ញាប័ណ្ណ​មួយ​ចំនួន​ទៀត​ នៅ​ក្នុង​ខេត្ត​កំពត​កាល​ពីថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី២២​ ខែតុលា​ ឆ្នាំ២០១១​។​គោល​បំណង​នៃ​ការ​
ចុះ​នេះ​ដើម្បី​ពិនិត្យ​ស្ថាន​ភាព​កំពុង​ជីក​កកាយ​នៅ​តាម​បណ្តា​ការ​ដ្ឋាន​នានា​ទូទាំង​ខេត្ត​។​
ជាក់​ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​២១​ ខែតុលា ​ឆ្នាំ២០១១​ក្រុម​ការ​ងារ​ បាន​ចុះ​ទៅ​ការ​ដ្ឋាន​អាជីវកម្ម ​ដីក្រហម​ នៅ​ភ្នំថ្កូវ ​ភូមិ​កោះផ្តៅ ​ឃុំ​កំពង់​ត្រាច​ខាង​លិច ​ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពត ​ដែល​ក្រុម​ហ៊ុន​ស្វី​ លឹម​សារិន​ កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ ​យ៉ាង​គគ្រឹក​គគ្រេង​យក​អាចមន៍ដី​ទៅ​ផ្គត់​ផ្គង់​ផ្លូវ​លេខ៣៣​ ពីកំពង់​ត្រាច​ទៅ​ព្រៃចាក ​ដែល​ជា​គំរោង​ប្រាក់​កំចី ​ADB ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្មរ៉ែ ​និង​ថាម
ពល​។​

ក្រុម​ការ​ងារ​បាន​ឃាត់​សកម្មភាព​ និង​បាន​ឃាត់​គ្រឿង​ចក្រ​ចំនួន​៦​គ្រឿង ​ក្នុង​នោះ​រថយន្ត​ដឹក​ជញ្ជូន​ដី​ធុន​ធ្ងន់​៣គ្រឿង ​អេស្កាវ័រទ័រ២​គ្រឿង ​និង​Chager (សាហ្សើ)​ ១គ្រឿង។​បន្ទាប់​ពី​បាន​ឃាត់​សកម្មភាព ​និង​វត្ថុ​តាង​រួច​មក​ អ្នក​តំណាង​៣រូប​ បាន​ចេញ​មុខ​ធ្វើ​កិច្ច​សន្យា​បញ្ឍប់​ធ្វើ​សកម្មភាព ​ជីក​កកាយ​ និង​ដឹក​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​រហូតដល់​មាន​ការ​អនុញ្ញាត​ ពី​ក្រសួង​ឧស្សាហកម្មរ៉ែ​ និង​ថាមពល​ ហើយ​ក្រុម​ហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​បង់​​ប្រាក់​ពិន័យ​ក្នុង​ទំហំៈ ​80m×50m×3m​។

លោក ​ម៉ក់ ​សុភក្ត្រា ​ប្រធាន​នាយកដ្ឋាន​រ៉ែ​សំនង់​និយាយ​ថា​ បុគ្គល​ទាំង​ឡាយ​ណា​ មុន​នឹង​ចូល​ទៅ​ក្នុង​តំបន់​ដី​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋ ដែល​កំណត់​ថា​ជា​តំបន់​ការពារ​ តំបន់​បំរុង​ទុក​ឬ​តំបន់​ហាម​ឃាត់ ​ដើម្បី​ស្វែង​រុក​រក ​និង​ជីក​រក​រ៉ែ​សម្បទា​ និង​ត្រូវ​មាន​ការ​អនុញ្ញាត​ជា​លាយ​ល័ក្ខអក្សរ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ​ឬ​ស្ថាប័ន​អន្តរ​ក្រសួង​ដែល​មាន​តួនាទី​គ្រប់​គ្រង​ លើ​តំបន់​នោះ​ ម៉្យាង​ទៀត​ត្រូវ​ហាម​ដាច់​ខាត​ ក្នុង​ការ​ដឹក​ជញ្ជួន​ធន​ធាន​រ៉ែ​ចេញ​ពី​ក្នុង​ករណី​ដែល​ធន​ធាន​រ៉ែ​មិន​ទាន់​បាន​បង់​សួយ​សារ ​ឬ​គ្មាន​លិខិត​អនុញ្ញាត ​ជា​លាយ​ល័ក្ខ​អក្សរ​។

លោក ​ម៉ក់ ​សុភក្ត្រាបញ្ជាក់ថា នៅថ្ងៃ​ទី​២២ ​ខែតុលា ​ឆ្នាំ២០១១​ ក្រុម​ការ​ងារ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការ​រដ្ឋាន​សិប្បកម្មថ្ម​ ស្រប​ច្បាប់​មួយ​ចំនួន​ទៀត​នៅ​ស្រុក​អង្គរ​ជៃ​របស់​ក្រុម​ហ៊ុនដាន ​ហេង និង​ក្រុមហ៊ុន ទេព សុខា ​នៅ​ស្រុក​អង្គរជ័យ​ ដែល​បច្ចុប្បន្ន​កំពុង​ប្រតិបត្តិ​ការ​យ៉ាង​សកម្ម​។​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ក្រុម​ការ​ងារ​សង្កេត​ឃើញ​ថា​ ក្រុម​ហ៊ុន​កំពុង​ជីក​កកាយ​ខុស​លក្ខណៈ​បច្ចេកទេស ​ដូច​ច្នេះ​នឹង​ត្រូវ​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​ ដើម្បី​ធ្វើ​ការ​កែ​សម្រួល​។​តមក​ក្រុម​ការ​បាន​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​ដី​គ្រួស​ក្រហម​ ៣​កន្លែង​ទៀត​ ដែល​ក្រសួង​បាន​លុប​អាជ្ងាប័ណ​កន្លង​មក​។ទី១ ការ​ដ្ឋាន​រណ្ដៅ​ដី​គ្រួស​ក្រហម ​របស់​ឈ្មោះ​ទេព​ សុខា​ នៅ​ភ្នំ​បន្ទាយ​ចាស់​ ឃុំថ្មី ​ស្រុកអង្គរជ័យ ​ខេត្តកំពត់ ​ដែល​ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ​កាល​ពី​ឆ្នាំ២០០៨​ និង​បាន​បញ្ចាប់​នៅ​ឆ្នាំ២០១០ ​ដោយ​សារ​ក្រុម​ហ៊ុន ​គ្មាន​សកម្មភាព ​និង​ទីផ្សារ​។ ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ សង្កេត​ឃើញ​ថា​ ពេល​ថ្មីៗ​នេះ ​មាន​ការ​លួច​ជីក​កកាយ​យក​អាចន៍ដី​ជា​បន្តទៀត ​ប៉ុន្តែ​ត្រូវ​គេច​ខ្លួន​បាត់​ ខណៈដែល​ទទួល​ព័ត៌​មាន​ថា ​បន្ត្រី​ក្រុម​ការងារ ​នឹង​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​នៅ​មូលដ្ឋាន​របស់​ខ្លួន​នោះ​។ ទី២ បាន​ចុះ​ពិនិត្យ​មើល​ជា​លើក​ទី២​ នៅរណ្តៅ​ដី​មួយ​កន្លែង​ទៀត​របស់​ឈ្មោះ ​ឈុន ​សុវែន​ នៅ​ភ្នំ​ត្រយឹង ​ឃុំល្អាង ​ស្រុកឈួក ​ដែល​បាន​លួច​ជីក​កកាយ​យក​អាចន៍ដី​ខុស​ច្បាប់​កាល​ពីឆ្នាំ​២០០៩​កន្លងទៅ​។​ប៉ុន្តែ ​ជាក់ស្តែង ​ទីតាំងនេះ​មិន​មាន​សកម្មភាព​ទេ ​ព្រោះ​កាល​ចុះ​លើក​ទី១​ ក្រុម​ការងារ​បាន​បញ្ឈប់​សកម្មភាព ​និង​បាន​ណែនាំ​ ឱ្យ​បំពេញ​សំណុំ​បែបបទ​ទៅ​តាម​ច្បាប់​ តែ​ឈ្មោះ​នេះ​មិន​បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​នោះ​ទេ ​និង​មិន​បាន​បន្ត​ សកម្មភាព​ជា​រៀង​រហូត​មក​។ទី៣​ បាន​ចុះ​ទៅ​ការ​ដ្ឋាន​សែម ​ម៉ន ដែល​ក្រសួង​បាន​លុប​អជ្ញា​ប័ណ ចោល​នៅ​ខែ​មិថុនា​ ឆ្នាំ២០១១​ ដោយ​មូល​ហេតុ​បង្ខំ​ឱ្យ​អ្នក​ទទួល​អាជ្ញា​ប័ណ​បន្ត​បង់​សួយសារ​ជូន​រដ្ឋ​ ដែល​ម្ចាស់​ដើម ​ឈ្មោះសៃ​ ម៉ន​ ជំពាក់​រដ្ឋ​កន្លង​មក ​និង​ឃាត់​បាន​គ្រឿង​ចក្រ​ធុន​ធ្ងន់​១០​គ្រឿង ​ប៉ុន្តែ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ទេ​ ហើយ​កំពុង​រៀប​ចំ​សំ​ណុំ​រឿង​ដាក់​ជូន​ទៅ​តុលាការ ​ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី​។

លោកដាន​ ហេង​ប្រធាន​ក្រុមហ៊ុន​ដាន ​ហេង ​ដែល​កំពុង​ប្រតិបត្តិការ​សិប្បកម្មថ្ម ​នៅ​ឃុំតានី​ ស្រុក​អង្គរជ័យ ​ខេត្តកំពត​ បាន​លើក​ឡើង​ថា​ លោក​ចង់​ឃើញ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​គោរព​ទៅ​តាម​ច្បាប់​អាជីវកម្ម​របស់​ក្រសួង ​ពាក់ព័ន្ធ​ និង​ចង់​ឱ្យ​ក្រសួង​ពាក់​ព័ន្ធ​ជំរុញ​អាជីវកម្ម​ទាំង​នោះ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ ពី​ព្រោះក្រុម​ហ៊ុន​របស់​លោក​ តាំង​ពី​បាន​ចាប់​ផ្តើម​មក​ពុំទាន់​ទទួល​ប្រាក់​ចំណេញ​នៅ​ឡើយ​ទេ​ ដោយ​សារ​មាន​អាជីវករ​មួយ​ចំនួន​លក់​ផលិត​ផល​របស់​ខ្លួន​ក្នុង​តម្លៃ​ថោក​ ព្រោះ​ខ្លួន​មិន​បាន​បង់​ស៊ុយ​សារជូន​រដ្ឋ​។

សរុបជារួម ​នៅ​ក្នុង​ខេត្ត​កំពត​ទាំង​មូល ​មាន​បទ​ល្មើស​ជីក​កកាយ​ដី​ បូម​ខ្សាច់​បក​អនាធិបតេយ្យ​ជា​ច្រើន​ កន្លែង​ ដោយ​អាជ្ញាធរ​មិន​បាន​អើពើរ​ ជាក់​ស្តែង​គឺ​នៅ​ស្រុក​ទឹក​ឈូរ​ និង​ស្រុក​កំពង់ត្រាច​។ ​

ចំណែក​ការ​ដ្ឋាន​រណ្តៅ​ថ្ម​វិញ ​គឺ​ពុំ​មាន​អនា​ធិតេយ្យ​ច្រើន​ទេ ​គឺ​មាន​អាជ្ញាប័ណ​ស្រប់​ច្បាប់​ គ្រាន់​តែ​ការ​អនុវត្ត​ខុស​បច្ចេក​ទេស​បន្តិច​បន្ទួច​ប៉ុណ្ណោះ​។ ​ដោយ​ឡែក​ ករណី​បូម​ខ្សាច់​បក​មាន​អនា​ធិបតេយ្យ​៣​កន្លែង​ ជាលក្ខណៈ​ទ្រង់​ទ្រាយ​តូចៗ​៕

No comments: