សម្ដេចឪ សម្ដេចម៉ែ និងព្រះមហាក្សត្រ បានយាង មកដល់ មាតុភូមិវិញហើយ
ផ្សាយថ្ងៃទី២៧-១០-២០១១: ដកស្រង dap-news
ភ្នំពេញ ៖ សម្ដេចឪ សម្ដេចម៉ែ និងព្រះ មហាក្សត្រ នៅវេលាម៉ោង ៣និង៤០នាទី រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១១នេះ បានយាងមកដល់មាតុភូមិវិញហើយ បន្ទាប់ ពីព្រះអង្គ បានចំណាយពេលវេលាជាច្រើន ថ្ងៃ ពិនិត្យនិងសម្រាកព្យាបាល ព្រះរោគ នៅ ទីក្រុងប៉េកាំង ប្រទេសចិន ។
វត្ដមានទៅទទួលការយាងនិវត្ដន៍ របស់ ព្រះអង្គទាំងបី នៅព្រលានយន្ដហោះអន្ដរ ជាតិភ្នំពេញ នារសៀលថ្ងៃដដែលនេះ រួម មាន សម្ដេច ជា ស៊ីម , សម្ដេច ហេង សំរិន, សម្ដេច ហ៊ុន សែន និងសមាជិកព្រះរាជវង្សា នុវង្ស ព្រមទាំងមន្ដ្រី តាមក្រសួង ស្ថាប័នរដ្ឋ ជាច្រើនផងដែរ។
សូមបញ្ជាក់ថា ព្រះមហាវីរក្សត្របាន យាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរោគ របស់ព្រះ អង្គនៅទីនោះ ដែលធ្វើឡើងក្នុងរយៈពេល ៦ ខែម្ដង។ ការយាងនិវត្ដន៍មកដល់មាតុភូមិ របស់ព្រះអង្គវិញ បានធ្វើឡើង រយៈ ពេលពីរ ថ្ងៃ មុនពិធីឡើងគ្រងរាជសម្បត្ដិ ខួបទី៧ របស់ព្រះ មហាក្សត្រ ព្រះករុណា សម្ដេច ព្រះបាទ នរោត្ដម សីហមុនី ៕
No comments:
Post a Comment