ថវិកាលើសពី២លានដុល្លារបានផ្ដល់នៅវេទិកាជាតិលើកទី២ស្ដីពីការប្រែប្រួលអាកាសធាតុ
ផ្សាយថ្ងៃទី០៥-១០-២០១១: ដកស្រង nokorwatnews
ភ្នំពេញ ៖ ប្រាក់ជំនួយឥតសំណងបានផ្ដល់ឱ្យគម្រោងចំនួន៨នៅវេទិកាជាតិ លើក
ទី២ ស្ដីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃនេះ ។ ប្រាក់ជំនួយនេះ នឹងគាំទ្រ ដល់ការ
អភិវឌ្ឍសមត្ថភាព និងការ ពង្រឹងស្ថាប័នដើម្បីឆ្លើយតបនឹងការប្រែ ប្រួសលអាកាស
ធាតុធានានូវសមាហរណ កម្ម ការប្រែប្រួសអាកាសធាតុ ក្នុងគោលនយោបាយយុទ្ធសាស្ដ្រ ផែនការ និងកម្ម វិធីលើកកម្ពស់ចំណេះដឹង និងការយល់ដឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា ។ ជំនួយឥតសំណងនេះជាផ្នែកមួយនៃការ
ផ្ដល់ហិរញ្ញប្បទានលើក ទី១ ហើយការអំពាវនាវសម្រាប់មូលនិធិ លើកទី២ នឹងធ្វើ
ឡើងនាពេលឆាប់ៗនេះ ។
ជំនួយឥតសំណងត្រូវបានជ្រើសរើស ដោយមូលនិធិសម្ព័ន្ធភាពប្រែប្រួលអាកាស
ធាតុកម្ពុជា (CCCA) ក្រោមការអំពាវ នាវលើកទី១ ។ លោក បណ្ឌិត ទិន ពន្លក ប្រធានមូលនិធិសម្ព័ន្ធភាពប្រែប្រួល អាកាសធាតុ និងជាអគ្គនាយករងនៃ អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិ រក្សធម្មជាតិ ក្រសួងបរិស្ថានមានប្រសាសន៍
ក្នុងបទបង្ហាញនៃវេទិកាថា “ពួកយើងបាន ទទួលសំណើគម្រោងគួរឱ្យចាប់អារម្មណ៍
ដោយមានផែនការ មានការគិតគូរបាន គ្រប់ជ្រុងជ្រោយ និងមានសក្ដានុពល យ៉ាងខ្លាំងហើយពួកយើងទន្ទឹងរង់ចាំពេល ដែលគម្រោងទាំងនេះមានការអនុវត្ដ” ។
លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួង ឧស្សាហកម្មរ៉ែ និងថាមពល បានសង្កត់ ធ្ងន់ក្នុងវេទិកានៅថ្ងៃនេះថា រាជរដ្ឋាភិបាល កម្ពុជាបានផ្ដល់អាទិភាពខ្ពស់លើការអភិ វឌ្ឍវិស័យថាមពល ជាពិសេសវិស័យ អគ្គិសនី ដោយប្រឹងប្រែងកាត់បន្ថយដល់ កម្រិតអប្បបរមានៃផលប៉ះពាល់ការប្រែ ប្រួលអាកាសធាតុ ។
បញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រែ ប្រួលអាកាសធាតុ ដែលត្រូវបានធ្វើបទ បង្ហាញ
និងពិភាក្សា ក្នុងការពិភាក្សាគ្នា រួមមាន ការបន្ស៊ាំងនឹងការប្រែប្រួល អាកាសធាតុ បញ្ហាប្រឈមភាពជោគ ជ័យ និងមេរៀនទទួលបាន ការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ស្ថានភាព ការរីកចម្រើន មេរៀនទទួលបាន ភាពខ្វះ ចន្លោះនៃគោលនយោបាយ និងអនុសាសន៍ ហិរញ្ញប្បទានការប្រែប្រួលអាកាសធាតុ ។
ក្នុងវេទិកានេះ មានវាគ្មិនថ្នាក់ជាតិ តំបន់ និងអន្ដរជាតិ ដោយមានឯកទេស តាមវិស័យផ្សេងៗជាច្រើន ។ លោក បណ្ឌិត Tien Tran-Mai នៃគណៈកម្មការ ជាតិទន្លេមេគង្គបានចែករំលែកមេរៀន របស់លោក ទាក់ទងនឹងគំនិតផ្ដួចផ្ដើម បន្ស៊ាំងនៅ
ផ្ទៃអាងទន្លេមេគង្គដោយពហុ ប្រទេស ។
លោក Kati Veijonen នៃទូត ហ្វាំងឡង់បានធ្វើអត្ថាធិប្បាយបន្ថែម ស្ដី ពីភាពជាដៃគូថាមពលនិងបរិស្ថាននៃ តំបន់ទន្លេមេគង្គ 8 ឧទាហរណ៍ នៃអន្ដរា គមន៍កាត់បន្ថយដោយប្រើទស្សនវិស័យ ថ្នាក់តំបន់ ។ លោកស្រី Aneta Nikolova នៃ UNESCAP បាន
ធ្វើបទបង្ហាញទស្សនា ទានអភិវឌ្ឍន៍បៃតងនិងទំនាក់ទំនងរបស់ ទស្សនាទាននេះទៅនឹងការប្រែប្រួលអាកាស ធាតុ ។ លោក រស់ សាលីន ប្រធាននាយក ដ្ឋានសម្របសម្រួលជំនួយ និងគោល នយោបាយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើ
បទបង្ហាញ ស្ដីពីការរីកចម្រើន ក្នុងការលើកកម្ពស់ប្រសិទ្ធភាពជំនួយ ដោយផ្ដោតជា
សំខាន់លើការប្រែប្រួល អាកាសធាតុក្នុងប្រទេសកម្ពុជា ។
វេទិកានេះនឹងបន្ដរយៈពេល១ថ្ងៃ នៅ ថ្ងៃស្អែក ហើយនឹងផ្ដោតសំខាន់ទៅលើ បទបង្ហាញនិងការពិភាក្សាលើគោលជំហរ របស់ប្រទេសកម្ពុជាសម្រាប់សន្និសីទ លើក
ទី១៧របស់ភាគីនៃក្របខ័ណ្ឌសហ ប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ និងផែនទីបង្ហាញផ្លូវសម្រាប់រៀបចំផែនការយុទ្ធសាស្ដ្រប្រែប្រួលអាកាសធាតុកម្ពុជា៕
No comments:
Post a Comment