Thursday, October 6, 2011

អ្នកបង្កើត ក្រុមហ៊ុន Apple ទទួលមរណភាព

ផ្សាយថ្ងៃទី០៦-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង dap-news


ញូយ៉កៈ ក្រុមហ៊ុន Apple នៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១១ បានប្រកាសនូវមរណ
ភាព របស់លោក ស្ទេវ ចបស៍ ដែលជាប្រធានស្ថាបនិក នៃក្រុមហ៊ុននេះ នៅអាយុ ៥៦ឆ្នាំ ដោយ ជំងឺមហារីក។

តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១១ នេះថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដ៏ទំនើប និងល្បីល្បាញបំផុត នៅលើ
ពិភពលោក បានប្រកាសថា ពួកយើងមានការសោកស្តាយដ៏ជ្រាលជ្រៅចំពោះមរណាភាព នៃលោកស្ទេវ ចបស៍
ក្នុងថ្ងៃនេះ។

ក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា ភាពត្រចះត្រចង់ ការប្រឹងប្រែង និងថាមពល
របស់លោក ស្ទេវ ជាផ្នែកមួយបានស្វែងរកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីសម្រួលដល់ជីវិត
រស់នៅរបស់ មនុស្សលោកយើងនេះ ព្រោះថា ពិភពលោកបានប្រសើរឡើងដោយ
មិនអាចគណនាបាន ដោយសារតែមានការ ប្រឹងប្រែងរបស់លោក ស្ទេវ ។

ក្តីស្រលាញ់ដ៏ធំធេងរបស់លោកនេះ ធ្លាប់ប្រគល់ជូនដល់ភរិយា និង ក្រុមគ្រួសារ
របស់លោក ទាំងមូល និង បេះដូងរបស់យើងទាំងអស់គ្នាសូមផ្ញើសេចក្តីស្រលាញ់នេះ ទៅក្រុមគ្រួសាររបស់ លោក ស្ទេវ និង អ្នកដែលធ្លាប់ទទួលបានជីវិតប្រសើរឡើង ដោយសារលោកស្ទេវ ទាំងអស់ ។

គួរបញ្ជាក់ថា លោក ស្ទេវ ចបស៍ កើតនៅឆ្នាំ ១៩៥៥ ហើយបានទទួលមរណភាព
នៅឆ្នាំ ២០១១។ លោកបានកើតជំងឺមហារីកថ្លើម នៅឆ្នាំ ២០០៤ ហើយបាន
ផ្លាស់ប្តូរថ្លើម នៅ ឆ្នាំ២០០៩ ។

លោកបាន លាលែងចេញពីតំណែង CEO នៃក្រុមហ៊ុន Apple កាលពីខែសីហា ឆ្នាំ២០១១ ហើយលោក ទីម ឃុគ (TIM Cook) បានបន្តតំណែងនេះ។

កាលពីថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុន Apple បានបញ្ចេញនូវផលិត
ផលថ្មី គឺ iPhone 4s ដែលជាប្រការមួយធ្វើឲ្យអតិថិជន ដែលរង់ចាំមើល iPhone 5 នោះមានការខកចិត្តជាខ្លាំង ៕




No comments: