ចំនួនអ្នកស្លាប់ សរុបក្នុងគ្រោះ រញ្ជួយដីនៅទួរគី កើនដល់ ៥៣៤នាក់
ផ្សាយថ្ងៃទី២៨-១០-២០១១: ព័ត៌មានអន្ដរជាតិដកស្រង .dap-news
ចំនួនអ្នកស្លាប់សរុប ពីការរញ្ជួយដី ដ៏ធ្ងន់ធ្ងរមួយ ដែលបានវាយប្រហារ ភាគខាង
ត្បូងក្នុង ប្រទេសទួរគី កាលពីថ្ងៃអាទិត្យ កើនដល់ ៥៣៤នាក់ និងរបួស ២.៣០០
នាក់។ នេះបើ តាមការ បញ្ជាក់ពីការិយាល័យ ឧបទ្ទរវហេតុ(AFAD) ក្នុងប្រទេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា។
ការិយាល័យចាត់ចែងពេលគ្រាមានអាសន្ន បាននិយាយថា មនុស្ស ១៨៥នាក់ត្រូវ
បានជួយសង្គ្រោះ ចេញពីគំនរបាក់បែក ចាប់តាំងពីរញ្ជួយដី។
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកំរិត ៧.២ រ៉ិចទ័រ នៅប្រទេសទួរគីនេះ បានកើត
ឡើងកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដោយនេះជាគ្រោះរញ្ជួយ មួយដ៏ធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ ១៩៩៩ ដែលមានកើតឡើងពីរកន្លែងផងដែរ នៅប្រទេសទួរគី បានសម្លាប់មនុស្សរហូតទៅដល់ ២ម៉ឺននាក់ឯណោះ ៕
No comments:
Post a Comment