ថៃប្រឹងប្រែងជួយជនរងគ្រោះដោយទឹកជំនន់ អាយុធ្យាចលាចល
ផ្សាយថ្ងៃទី១១-១០-២០១១: ព័ត៌មានអន្ដរជាតិៈ ដកស្រង postkhmer
ក្រុងបាងកក: ប្រធាននាយកដ្ឋានសង្គ្រោះ និង
សម្រាលមហន្តរាយថៃ លោកវីបុល សានគួន
ពង់ បាននិយាយថា ទឹកជំនន់នៅតែ បន្តបំផ្លិច
បំផ្លាញខេត្ត ៣០ ហើយ អ្នកស្លាប់ដោយទឹកជំនន់បានឡើង ដល់២៦៩នាក់ ដោយមនុស្ស
៤នាក់កំពុងបាត់ខ្លួន។
នៅអាយុធ្យា ដែលរងគ្រោះធ្ងន់បំផុត កិច្ចប្រឹង
ប្រែងយ៉ាងវីវក់ក្នុងការការពារទីប្រជុំជនខាងក្នុងខេត្តនិងតំបន់ជាច្រើនអគារឧស្សាហ
កម្មសំខាន់ៗរបស់ខេត្តនេះ បាន ទទួលបរាជ័យ ដោយបង្ខំឲ្យរដ្ឋាភិបាលថៃបញ្ជាដល់ក្រុមមន្ត្រីរដ្ឋឲ្យត្រៀមខ្លួនជម្លៀសប្រជាជនជាបន្ទាន់នៅក្នុងខេត្ត១០។
ក្រោមបទបញ្ជានាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក្រុមមន្ត្រីនៅក្នុងខេត្តតំបន់ទំនាបកណ្ដាលចំនួន១០ ត្រូវអនុញ្ញាតឲ្យធ្វើការសម្រេចចិត្តពីពេលវេលា និងប្រសិនបើត្រូវមានការជម្លៀសប្រជាពលរដ្ឋ។
ខេត្តរងគ្រោះទាំង៣០មានខេត្តសុខោទ័យ, ភីជីត, ភីណានូលោក នគរសុវណ្ណ, អ៊ូថៃថានិ ឆៃណាត អាងថុង, អាយុធ្យា លុបបុរី សារ៉ាបុរី, សុផាន់បុរី, នុន្ទប៊ូរី ផាធុមថានី ស៊ីងប៊ូរី, ណាខន ផាធុម, អ៊ូប៊ុនឬជាថានី, ខុនខែន, ស៊ីសាកេត, សុរិន្ទ, ឆាឆឹងសៅ, ណាខន ណា យុក, ប្រាជិនបុរី, ឈាងមៃ, រ៉យអែត, ឡាំប៉ាង, លើយ, នគររាជាស៊ីម៉ា, បុរីរ៉ាំ,កំផែងផែតនិងតាក់។
ក្រោមកិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅកិច្ចប្រជុំរបស់មជ្ឈមណ្ឌលជាតិសម្រាលទឹកជំនន់ កាលពីថ្ងៃអាទិត្យ កងទ័ពនឹងទទួល បន្ទុកការពារអាយុធ្យា លុប
បុរី និងខេត្តនគរសុវណ្ណ កុំឲ្យរងការខូចខាតថែមទៀត។
លោកស្រីយីងឡាក់ បានថ្លែង ថា អ្នកស្រីរំពឹងថា កម្រិតទឹកនឹងឡើងខ្ពស់នៅក្នុងថ្ងៃ
ពុធ និងថ្ងៃ ព្រហស្បតិ៍ នៅពេលទឹកហូរចូលទន្លេចៅប្រាយ៉ាឡើងដល់៤៩០០ម៉ែត្រ
គូបក្នុង១វិនាទី៕
No comments:
Post a Comment