សមត្ថកិច្ចបង្ក្រាបរថយន្ដដឹកឈើគ្រញូងបាន៣គ្រឿង រត់រួច២គ្រឿង
ផ្សាយថ្ងៃទី០៤-១០-២០១១: ដកស្រង nokorwatnews
ខេត្ដកំពត ៖ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១១ ក្នុង
ចំណោមរថយន្ដ៥គ្រឿងដែល លួចដឹកឈើគ្រញូង បានត្រូវសមត្ថកិច្ចបង្ក្រាបបាន៣
គ្រឿងនៅចំណុចពីរផ្សេងគ្នា ចំណុចទី១គឺនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិភ្នំគ្រែល ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្ដកំពត ដោយចាប់បានរថយន្ដស្វិត ពណ៌
សចំនួន២គ្រឿង និងនៅចំណុចទី២ បង្ក្រាបបាននៅចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិ
ពេជ្រសង្វារ ឃុំភ្នំកុង ស្រុកអង្គរជ័យ គឺខណៈដែលរថយន្ដ១គ្រឿងនោះបានបែកកង់
ហើយរថយន្ដ២គ្រឿងទៀតបានបើករត់គេចបាត់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពត៕
No comments:
Post a Comment