Tuesday, October 18, 2011

ជិះម៉ូតូ​លឿន​​​ផ្លូវកោង​​​បុក​របាំង​​ក្បាល​​ស្ពាន​​​បោក​​ក្បាល​បាក់​.ក​ស្លាប់​​ក្នុងប្រឡាយ​ទឹក​

ផ្សាយថ្ងៃទី១៨-១០-២០១១:  ដកស្រង kohsantepheapdaily


ខេត្ត​កែប​​​​​ ៖ ​យុវជន​២នាក់​បានស្លាប់​បាត់បង់ជីវិត​​​​ភ្លាម​ៗ​​ដោយសារ​បាក់​​.ក បោក​ស្លាប់ និង​លិចទឹក​​​ បន្ទាប់ពី​​ជិះម៉ូតូលឿន​​​ទៅ​បុក​របាំង​​​ក្បាលស្ពាន ហើយប៉ើង​​​​ខ្ទាត​ចូល​ទៅក្នុង​ប្រឡាយ បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​​កាលពី​វេលាម៉ោង​​១០​យប់ថ្ងៃទី​១៧ តុលា ​២០១១ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​​៣៣ ត្រង់​ចំណុច​​​ក្បាល​ស្ពាន​​មួយ​កន្លែង​​​ស្ថិតក្នុង​​ភូមិ​​​ភ្នំលាវ ​​ឃុំពង​ទឹក ​ស្រុក​​ដំណាក់​ចង្អើរ​។​

យុវជន​​រងគ្រោះ​​​​១-ឈ្មោះ​​​​ឱម សម្បត្តិ​​ អាយុ​​២០​ឆ្នាំ ​​​ស្នាក់​​​នៅភូមិថ្មី សង្កាត់​​​ព្រៃធំ ក្រុង​កែប ​​​​២-ឈ្មោះ​​គៀត ​​ម៉ារ៉ាឌី ​អាយុ​២១​ឆ្នាំ​​ ស្នាក់​នៅ​ ​ភូមិអូរ​ក្រសារ ​សង្កាត់​​អូរក្រសារ ក្រុង​កែប ​​​ត្រូវ​បានសាច់ញាតិ​​​នាំ​យកទៅធ្វើបុណ្យ​តាម​ប្រពៃ​ណី​​​​​ទាំង​យប់​ ដោយក្តី​​​ក្តុលក្តួល​​ និងសោកស្តាយ​។​​​​ សាក្សីនៅ​កន្លែងកើតហតុ ​​​និយាយ​ថា ជនរង​គ្រោះ​​​ទាំង​​​២​​បើកបរ​ម៉ូតូមានសភាព​ស្រវឹង​​ ជិះម៉ូតូ​​​ម៉ា​កឌ្រីម C125 ពណ៌ខ្មៅ ​ចេញពីកន្លែង​​​​មួយ​ក្នុងទិសដៅ​​ទៅរកញ៉ាំ​បុក​​ល្ហុង​នៅ​ម្តុំ​វាល​វង់ ​ប៉ុន្តែ​ដល់​​ផ្លូវកោងមើលមិនឃើញ​​​​​ស្ពាន ក៏​បុករបាំង​​ក្បាល​​ស្ពានប៉ើង​ធ្លាក់បោក​ក្បាល​​​បាក់​.ក​​ស្លាប់​ក្នុង​​ប្រឡាយទឹក​តែម្តង ៕​

No comments: