Tuesday, October 18, 2011

រាជរដ្ឋាភិបាលខ្មែរ បង្ហាញពីការ​ ខិតខំប្រឹងប្រែង របស់ខ្លួន ក្នុងការជំរុញ ផលិតកម្ម ស្រូវ អង្ករ

ផ្សាយថ្ងៃទី១៨-១០-២០១១:  ដកស្រង dap-news


ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានបង្ហាញថា ខ្លួនកំពុងតែខំប្រឹងប្រែងយ៉ាងខ្លាំងក្នុង
ការជំរុញវិស័យ ស្រូវ អង្ករ ដោយក្នុងមួយឆ្នាំៗ បានចំណាយថវិកា រាប់រយលាន
ដុល្លារ ដើម្បីគាំទ្រលើវិស័យកសិកម្ម ដូចជា លើប្រព័ន្ធធារាសាស្ត្រ លើការផ្គត់
ផ្គង់អគ្គិសនី ផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ជាដើម។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ បានថ្លែង
បញ្ជាក់ពីការខិត ខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញដល់វិស័យកសិកម្ម ជា
ពិសេសគាំទ្រគោលនយោបាយ នាំចេញអង្កររបស់កម្ពុជា នៅក្នុងពិធីបិទវេទិកាស្រូវ
អង្ករ កម្ពុជាឆ្នាំ២០១១ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ ថា ដើម្បីគាំទ្រដល់ គោលនយោបាយនេះ រាជរដ្ឋាភិបាលបានវិនិយោគទឹកប្រាក់ប្រមាណ ២២០លានដុល្លារ ក្នុងការធ្វើវិត្ថារកម្មធារាសាស្ត្រ (ស្តារ និងពង្រីកឲ្យធំទូលាយ) បន្ថែមលើការវិនិយោគ កាលពីឆ្នាំ២០០៩ ចំនួន ១០១,៤៣លានដុល្លារ និង ឆ្នាំ២០១០ ប្រមាណ ១៨៨,៧៩លានដុល្លារ។

លោកបន្តថា រដ្ឋាភិបាលបានផ្តល់ឥណទានឥតការប្រាក់ក្នុងទឹកប្រាក់ ៨០លាន
ដុល្លារក្នុងរយៈពេល ៣ឆ្នាំ (២០១១-២០១៣) ដល់អគ្គិសនីកម្ពុជា ដើម្បីពង្រីក
វិសាលភាពផ្គត់ផ្គង់ថាមពលអគ្គីសនី ជូនប្រជាជនឲ្យបានប្រើប្រាស់កាន់តែច្រើន
ផង និងតភ្ជាប់ទៅកាន់តំបន់ផលិតស្រូវ និងរោងម៉ាស៊ីនកែច្នៃស្រូវផងដែរ។

ជាងនេះទៀត ពាក់ព័ន្ធនឹងការប្រមូលទិញ និងកែច្នៃស្រូវ រាជរដ្ឋាភិបាល បានបង្កើន
ទឹកប្រាក់ដល់ ៣៦លានដុល្លារ និងបានបង្កើន៧លានដុល្លារទៀត ដល់ធនាគារ
អភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងការ
ប្រមូលទិញស្រូវ ដោយបានផ្តល់ដល់ សមាគមម៉ាស៊ីនកិនស្រូវ ចំនួន២៥១ហើយ។

លើសពីនេះទៅទៀត រដ្ឋាភិបាលបានរៀបចំបង្កើតមូលនិធិធានា ឥណទាន ដែលមានទឹកប្រាក់ ប្រមាណ ២៥លានដុល្លារ ដើម្បីផ្តល់ការលើកទឹកចិត្តដល់ ធនាគារពាណិជ្ជ ក្នុងការផ្តល់ឥណនទាន នឹងអាចទាក់ទាញការចូលរួមផ្តល់ឥណ
ទាន ពីធនាគារពាណិជ្ជ បាន២០០លានដុល្លារ ដល់ការប្រមូលទិញស្រូវ ស្តុកទុក
សម្រាប់កែច្នៃនាំចេញ។

លោក គាត ឈន់ បន្ថែមទៀតថា ជាលទ្ធផល ការជំរុញ ការនាំចេញអង្ករ
របស់កម្ពុជា បានកើនឡើងគួរឲ្យគត់សម្គាល់នៅឆ្នាំ២០១០ ការនាំចេញបាន ៥១ពាន់តោន កើនឡើង ២៥១ភាគរយ ធៀបឆ្នាំ២០០៩ មានចំនួន១៥ពាន់តោន។ ហើយនៅឆមាសទី១ ឆ្នាំ២០១១នេះ ការនាំចេញបាន៨៥ពាន់តោន កើនឡើង ៣៧០ ភាគរយធៀនឹងរយៈពេលដូចគ្នាឆ្នាំមុន “តាមការគណនាបរិមាណ
អង្ករនាំចេញសម្រាប់ឆ្នាំ ២០១១ អាចនឹងកើនឡើងដល់ប្រមាណ ១៨០ពាន់តោន។ ជាមួយគ្នានេះ ចំនួនក្រុមហ៊ុននាំចេញអង្ករ បានកើនឡើងពីចំនួន ៩ ក្រុមហ៊ុនក្នុងឆ្នាំ២០០៩ ឡើងដល់ជាង ៣០ក្រុមហ៊ុននៅឆ្នាំ ២០១០ និង ២០១១”។

យ៉ាងណាក៏ដោយ តាមការបញ្ជាក់របស់រាជរដ្ឋាភិបាល ក្នុងជំហាន
បឋមទឹកជំនន់បានធ្វើឲ្យប៉ះពាល់ ដល់ដំណាំស្រូវរហូតដល់៣៩ម៉ឺនហិកតា អាចនឹងខូចខាតប្រមាណ១៩ម៉ឺនហិកតា ដែលនឹងអាចធ្វើ ឲ្យផលិតកម្មស្រូវ ក្នុងរដូវប្រមូលផលឆ្នាំ២០១១នេះ មានការថយចុះ៕

No comments: