Monday, October 10, 2011

មនុស្ស​ចំនួន​ជាង​ ៦,០០០​នាក់​ ត្រូវ​ជន្លៀស​ចេញ​ពី​កន្លែង​រស់​នៅ​ ខណៈ​ជំនន់​ទឹក​ភ្លៀង​កើត​មាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងស​នេះ​ ក្នុង​ប្រទេស​ចិន

ផ្សាយថ្ងៃទី១០-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង bayontv


ចិន៖ ​ព្យុះ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​មិន​ឈប់​នា​ពេល​ថ្មីៗ​ នៅ​ភាគ​ខាង​ត្បូង​ខេត្ត​ហៃ​ណាន​ នៃ​ប្រទេស​ចិន​ បណ្តាល​អោយ​លិច​លង់​ភូមិ​ចំនួន​ ៧​កន្លែង​ នៅ​តំបន់​ហៃ​ហ៊ួរ​ តាម​ដង​
ទន្លេ​ ណាន​ឌូ​ចៀន​។​
ជំនន់​ទឹក​ភ្លៀង​នា​ពេល​ថ្មីៗ​នេះ​ បាន​ធ្វើ​អោយ​ខូច​ខាត​ផ្លូវ​ធ្វើ​ដំណើរ​ តាម​តំបន់​មួយ​ចំនួន​ នៅ​តំបន់​នោះ​ ខណៈ​ដែល​ទឹក​លិច​ តាម​ទី​កន្លែង​ខ្លះ​ មាន​ជម្រៅ​ជាង​ ៣​ម៉ែត្រ​នោះ​។​
ក្រុម​សង្គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​តំបន់​រង​គ្រោះ​ និង​បាន​ជន្លៀស​ជន​រង​គ្រោះ​ចំនួន​ ៦,៣០៩​នាក់​ ទៅ​កាន់​ទី​ទួល​សុវត្ថិ​ភាព​។​
ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ក្រុម​ផ្តល់​ជំនួយ​ បាន​ចែក​ចាយ​អាហារ​ទឹក​បរិ​ភោគ​ ដល់​អ្នក
​រង​គ្រោះ​គ្រប់​ទី​កន្លែង​។​
ចំណែក​ម៉ាស៊ីន​ភ្លើង​ធំៗ​ ជាច្រើន​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​របស់​ជន​រង​គ្រោះ​ ដើម្បី​ជួយ​បំភ្លឺ​ ក្នុង​ពេល​សេវ៉ា​អគ្គី​សនី​ត្រូវ​ដាច់​នោះ​។​
​ចំណែក​ក្រុម​អ្នក​នេសាទ​ និង​ក្រុម​អ្នក​បើក​បរ​ទូក​មាន​ល្បឿន​លឿន​ បាន​យក​ទូក​របស់​ខ្លួន​ជួយ​ដឹក​ជញ្ជូន​ជំនួយ​ស្បៀង​អាហារ​ និង​ទឹក​បរិ​ភោគ​ទៅ​ចែក​ចាយ​ក្រុម​ជន​
រង​គ្រោះ ក្នុង​ករណី​ពួក​គេ​កំពុង​ជួប​ប្រទះ​ភាព​ខ្វះ​ខាត​នោះ​។​
គេ​នៅ​មិន​ទាន់​ទទួល​បាន​សេច​ក្តី​រាយ​ការណ៍​ស្តី​ពី​ការ​ខូច​ខាត​ ឬ​បាត់​បង់​ជីវិត​ប៉ុន្មាន​
នោះ​នៅ​ឡើយ​ទេ​៕

No comments: