រោគសញ្ញា វិធីព្យាបាល និងបង្ការជម្ងឺផ្ដាសាយ
ផ្សាយថ្ងៃទី០៣-១១-២០១១: ព័ត៌មានសុខភាព kepcommunity

នៅពេល ខ្លួនយើងចេះតែមាន ទឹកសម្បោរហៀរ ទឹកភ្នែកហូរ ក្ដៅក្បាល ឈឺក្បាលបន្តិចបន្តួច ស្រៀវ
ស្រាញទូទៅទាំងរាងកាយ មានអាការៈមិនសប្បាយ
ទូទៅទាំងរាងកាយ។ នោះគឺជាអាការៈរោគសញ្ញា
ថា យើងកំពុងតែតើតជម្ងឺផ្ដាសាយហើយ។ ជម្ងឺនេះនៅពេលកើតនៅលើងយើងហើយនោះ វាធ្វើឱ្យយើងពិបាកក្នុងខ្លូន ធ្វើអ្វីក៏មិនសុខក្នុងខ្លួន។
ជម្ងឺផ្ដាសាយកើតនៅលើមនុស្សគ្រប់វ័យ និង
គ្រប់ភេទ។
នៅពេលយើងកើតជម្ងឺនេះហើយ តើយើងមានវិធីព្បាបាល និងបង្ការដើររឺទេ? សហគមន៍កែប សូមលើកយកមកវិធីព្យាបាល និងបង្ការជូនសម្រាប់
អនុវត្ដន៍។
តាមការដកស្រង់ចេញពីគេហៈទំព័រ វិគឺភីឌា ដែលបានកែសម្រួលចុងក្រោយនៅ
ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១នេះ បានឱ្យដឹងវិធីព្យាបាល និងបង្ការសម្រាប់ខ្លួន
យើងដូចខាងក្រោម៖
១. ប្រយ័ត្នកុំឲ្យរាងកាយ ត្រូវអាកាសធាតុត្រជាក់
២. លាងមាត់ ឬ ខ្ពុលមាត់ដោយទឹកអំបិល
៣. ងូតទឹកក្ដៅឧណ្ឌៗ ហើយរហ័សជូតខ្លួនឲ្យស្ងួត
៤. បរិភោគអាហារ ដែលមានប្រយោជន៍ដល់រាងកាយ
៥. សម្រាកកាយឲ្យបានច្រើន។
ដោយឡែកគេហៈទំព័រមួយទៀតគឺគេហៈទំព័រ KQUBE បានឱ្យដឹងពីអាហារជួយ
កាត់បន្ថយរោគផ្ដាសាយ។ ការបរិភោគអាហារត្រូវបានគេជឿថា វាជួយការបង្កើន
ប្រព័ន្ធការពាររោគផ្ដាសាយបានយ៉ាងល្អប្រសើរ។ ចំណីអាហារទាំងនោះមាន
ដូចជាៈ
ផ្លែឈើពពួកក្រូចៈ មានវីតាមីន C ជួយកាត់បន្ថយការឆ្លងមេរោគផ្ដាសាយបាន
យ៉ាងល្អ ។
ខ្ទឹមសៈ ជួយកាត់បន្ថយអាការផ្ដាសាយ ដោយយើងអាចបន្ថែមក្នុងអាហារ ឫទំពាំស្រស់ៗ។បើអាចទំពាបានមួយថ្ងៃ២កំពឹសគឺកាន់តែល្អ។
មើមខ្ញីៈ ជួយក្នុងការកាត់បន្ថយផ្ដាសាយ និងការពាររោគផ្ដាសាយ។ ទឹកក្ដៅឧណ្ហៗរបស់ខ្ញីលាយផ្សំ ជាមួយខ្ទឹម ស២ ទៅ៣កំពឹស ជួយធ្វើឲ្យប្រព័ន្ធ
ដកដង្ហើមធ្វើការងារបានកាន់តែប្រសើរឡើង៕
No comments:
Post a Comment