Friday, October 14, 2011

គយ​កំពត​ហាម​ពលរដ្ឋ​លក់​សាំង​ដប​ តែបើ​កដៃ​ឱ្យ​ប្រេង​គេចពន្ធ​ចូល​មិន​ទប់ស្កាត់

ផ្សាយថ្ងៃទី១៤-១០-២០១១:  ដកស្រង nokorwatnews


ខេត្ដកំពត​ ៖​ គយ​កំពត​បញ្ចេញ​សាច់​ដុំ​ហាមឃាត់​ប្រជាពលរដ្ឋ​ ដែល​លក់​ប្រេង​ និង​
សាំង​ដប​តាម​ផ្ទះ​ ប៉ុន្ដែ​បែរជា​ឃុបឃិត​បើកដៃ​ឱ្យ​ប្រេងសាំង​គេចពន្ធ​ចូល​ពី​ប្រទេស​ជិតខាង​ក្នុង​ខេត្ដកំពត​ដូច​ព្យុះ​ ។​

​លោក​សំ​ សុខា​ មេ​គយ​ខេត្ដកំពត​ ចេះ​តែ​និយាយ​ពាក្យ​ថា​ ចាំ​ឱ្យ​កូនចៅ​ពិនិត្យ​មើល​ តែ​គ្មាន​សកម្មភាព​បង្ក្រាប​ម្ដងណា​ទេ​ ទោះបីជា​រថយន្ដ​ដឹក​ប្រេង​សាំង​គេចពន្ធ​បរ​កាត់
​ស្នាក់​ការ​គយ​រាប់​សិប​គ្រឿងក្នុង​១​ថ្ងៃៗ​ក៏​ដោយ​ក៏​លោក​ឥត​អើពើ​ដែរ​។​ តាម​ការ​កត់សម្គាល់​របស់​ប្រជា​ពលរដ្ឋ​ និង​មន្ដ្រីរាជការ​ក្រុង​កំពត​បាន​ឱ្យ​កាសែត​នគរវត្ដ​ដឹង​ថា​ បច្ចុប្បន្ន​គយ​កំពត​បង្កើត​កុងត្រូល​ពី​កន្លែង​ចាំ​ស្ទាក់​យក​លុយ​ពី​រថយន្ដ​ដឹក​ទំនិញ​មានច្បាប់​ និង​អត់​ច្បាប់​មិន​ខុស​ពី​កុងត្រូលជជុះ​ទេ​។​

​អាជីវករ​លក់​សាំង​ដប​បន្ដិចបន្ដួច​ ដែល​ទិញ​មក​ពី​ស្ថានីយ​ប្រេង​គយ​ហាម​ ឃាត់​មិន​ឱ្យ​លក់​ ។​ ប៉ុន្ដែ​បើ​ពួក​ឈ្មួញ​នាំ​ ចូល​ប្រេង​សាំ​គេចពន្ធ​ចូល​ខេត្ដកំពត​រាប់​ ម៉ឺន​លី​ត្រ​ រាប់​ពាន់​ប៊ីដុង​ដឹក​លក់​ចែក​ចាយ​ពេញ​ក្រុង​កំពត​ទាំង​យប់​ទាំង​ថ្ងៃ​ រថយន្ដ​រាប់​សិប​គ្រឿង​លោក​គយ​មិន​ព្រម​បង្ក្រាប​សោះ​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​ទូក​ដឹក​ប្រេង​គេចពន្ធ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់
​ឱ្យ​ដឹង​ថា​ សព្វថ្ងៃ​ទូក​ដឹក​ប្រេង​គេចពន្ធ​មាន​៨​គ្រឿង​ ទូក​តូច​១​គ្រឿង​ដឹក​បាន​៦៥០​ប៊ីដុង​ និង​ទូក​ធំ​ដឹក​បាន​៨៣០​ប៊ីដុង​ ដឹក​ប្រេងសាំង​គេចពន្ធ​មក​ពី​កោះរុង​ទឹកដី​ខេត្ដ​ព្រះ​សីហ​នុ​ ចូល​តាម​ព្រែក​កំពត​ ឡើង​ទៅ​សង្កាត់​អណ្ដូង​ខ្មែរ​ ក្រុង​កំពត​ជា​រៀងរាល់ថ្ងៃ​ ។​

តាម​ប្រភព​ព័ត៌មាន​ខ្សឹប​ប្រាប់​តាម​ តុ​កាហ្វេ​បានឱ្យ​ដឹង​ថា​ ការ​រកស៊ី​ជួញ​ ប្រេង​ និង​សាំង​គេចពន្ធ​សព្វថ្ងៃ​ មាន​២​ ក្រុម​ ទូក​៨​គ្រឿង​ មាន​ថៅកែ​ប្រេង​ ៧​នាក់​ ។​ ក្រុម​ទី​១​មាន​ថៅកែ​ប្រេង​៣​ នាក់​ ១-​ឈ្មោះ​ទ្រី​,​ ២-​ឈ្មោះ​លាង​ និង​ ៣-​ឈ្មោះ​ណូង​ សហការ​
គ្នា​មាន​ទូក​ដឹក​ ប្រេង​៣​គ្រឿង​ ។​ ក្រុម​ទី​២​មាន​ថៅកែ​ ប្រេង​៤​នាក់​ ១-​ឈ្មោះ​ជ្រាវ​,​ ២-​ឈ្មោះ​ ម៉ាត់​,​ ៣-​ឈ្មោះ​រ័​ត្ន​ និង​៤-​ឈ្មោះ​ ម៉ា​នី​ ថៅកែ​ទាំង​៤​នាក់​នេះ​ មាន​ទូក​៥​
គ្រឿង។​

ប្រភព​ព័ត៌មាន​បាន​បន្ដ​ទៀត​ថា​ នៅ​ដើមខែ​តុលា​នេះ​ ប្រមាណ​១​សបា្ដហ៍​ មាន​មន្ដ្រី​គយ​មក​ពី​ក្រសួង​ដាក់​អូ​ប័​រ​ និង​មាន​រថយន្ដ​ចាំ​បង្ក្រាប​ប្រេង​ និង​ សាំង​គេចពន្ធ​ ប៉ុន្ដែ​ពួក​ឈ្មួញ​សូក​លុយ​ បិទ​មាត់​ក្រុម​គយ​ទាំងនោះ​ជិតឈឹង​ទៅ​ ហើយ​ក៏​ត្រឡប់​ទៅ​វិញ​
អស់​ ។​ នៅ​ថ្ងៃ​ទី​ ១២,១៣​ ខែតុលា​ ឆ្នាំ​២០១១​ គេ​សម្គាល់​ ឃើញ​ទូក​ដឹក​ប្រេង​គេចពន្ធ​
និង​រថយន្ដ​ ដឹក​ប្រេង​គេចពន្ធ​ធ្វើ​សកម្មភាព​ដឹក​ ជញ្ជូន​ប្រេង​ចែកចាយ​ពេញ​ក្រុង​កំពត​
រកស៊ី​យ៉ាង​រលូន​ ។​

ករណី​រកស៊ី​ប្រេង​ និង​សាំង​គេចពន្ធ​ សព្វថ្ងៃ​នៅ​ខេត្ដកំពត​ បើ​ចង់​រកស៊ី​ដោយ​មាន​សេចក្ដីសុខ​ត្រូវ​ចំណាយ​លុយ​បង់​ឱ្យ​គយ​ពី​៥០០-១.០០០​ដុល្លារ​ តាម​ការ​រកស៊ី​តិច​ ឬ
​ច្រើន​ និង​បង់លុយ​ឱ្យ​សមត្ថ​កិច្ច​មួយ​ចំនួន​ទៀត​ពិតជា​អស់​បញ្ហា​ហើយ​ ។​

ជុំវិញ​ព័ត៌មាន​គយ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​សាំង​គេចពន្ធ​ចូល​ដោយ​គ្មាន​ការ​បង្ក្រាប​
និង​ការ​ប្រមូលប្រាក់​ដាក់​ហោ​ប៉ៅ​បុគ្គល​មន្ដ្រី​គយ​មួយ​ចំនួន​នេះ​នគរវត្ដ​មិន​អាច​សុំ​ការ​
ពន្យល់​ពី​មេ​គយ​ខេត្ដ​មួយ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៣​ តុលា​ ម្សិល​មិ​ញ​នេះ​៕

 


No comments: