Wednesday, October 26, 2011

កិច្ចប្រជុំដេញថ្លៃគម្រោងស្តារប្រឡាយប្រវែង១៣២៥ម៉ែត្រ របស់ឃុំអង្កោល

ផ្សាយថ្ងៃទី២៥-១០-២០១១:   kepcommunity


នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ នៅសាលាឃុំអង្កោល បានរៀបចំកិច្ចប្រជុំដេញ
ថ្លៃគម្រោងស្ដារប្រឡាយប្រវែង១៣២៥ ម៉ែត្រ ក្រោមអធិបតីភាព លោក ម៉ី លីន មេឃុំ និងជាប្រធានគណៈកម្មការលទ្ធកម្ម។

ក្នុងការកិច្ចប្រជុំដេញថ្លៃស្ដារប្រឡាយប្រវែង ១៣២៥ ម៉ែត្ររបស់ឃុំអង្កោល ស្រុក
ដំណាក់ចង្អើរ ខេត្ដកែបនេះមានក្រុមហ៊ុនដែលចូលរួមដេញថ្លៃមានចំនួន៤ ក្រុមហ៊ុន
គឺទី១ ក្រុមហ៊ុន សាងសង់SP ឈ្មោះអ្នកដេញថ្លៃ ជា បូរី ២- ក្រុមហ៊ុនសាងសង់
គ្រប់ប្រភេទ ឈ្មោះអ្នកដេញថ្លៃ ហុង ចន្នី ៣-ក្រុមហ៊ុនសាងសង់គ្រប់ប្រភេទHP ឈ្មោះអ្នកដេញថ្លៃ ហ៊ុន ពីនលៃ ៤-ក្រុមហ៊ុន តាំង គីមស្រូយ ឈ្មោះអ្នកដេញថ្លៃ
តាំង គីមស្រូយ ។

ចំណែកឯក្រុមហ៊ុនដែលទទូលគម្រោងស្ដារប្រឡាយនេះ បានទៅលើក្រុមហ៊ុន
តាំង គីមស្រូយ ក្នុងតំលៃ៣២,៤៦២,៥០០ រៀល គឺជាតំលៃទាប់ជាងគេបំផុតក្នុង
ការដេញថ្លៃ នៃការស្ដារប្រឡាយនេះ។

លោក ង៉ែត សុធារ៉ា ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ដ បានមានមតិចូលរួម
និងថ្លែងអំណរគុណចំពោះកិច្ចដំណើរការ យ៉ាងរលូនទទួលបានជោគជ័យ ដោយ
សារមានក្រុមហ៊ុនច្រើនបានមកចូលរួមដេញថ្លៃ ប្រកបដោយ ការប្រកួតប្រជែង
ត្រឹមត្រូវតាមលក្ខណៈប្រជាធិបតេយ្យ អាចទទួលយកបាន និងបានផ្ដាំផ្ញើដល់
ក្រុមហ៊ុនដែលបានដេញឈ្នះ ត្រូវអនុវត្ដទៅតាមកិច្ចសន្យា និងបទដ្ឋានបច្ចេក
ទេស។

លោក អ៊ីង វុទ្ធី នាយកទីចាតការផែនការវិនិយោគ មានមតិណែនាំដល់ការរៀប
ចំចុះកិច្ចសន្យា ការអនុវត្ដគម្រោង រវាងគណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុនដេញ
ថ្លៃឈ្នះ ឱ្យបានទាន់ពេលវេលា ក្នុងនោះត្រូវប្រើយន្ដការត្រួតពិនិត្យមានគណៈ
កម្មការគ្រប់គ្រងគម្រោង មន្រ្ដីបច្ចេកទេស ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ ត្រូវយក
ចិត្ដទុកដាក់ចូលរួមត្រួតពិនិត្យនិងវាយតំលៃឱ្យបានត្រឹមត្រូវមុននឹងចេញអាណត្ដិ
ទូទាត់តាមជំហាននីមួយៗ។

លោទេព យុទ្ធី អភិបាលស្រុកដំណាក់ចង្អើរ បានមានមតិផ្ដាំផ្ញើនិងវាយតំលៃលើ
កិច្ចដំណើរការដេញថ្លៃ ដោយមានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំរបស់យើងពីមួយ
ថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែមានការយល់ដឹងនិងរីកចំរើនទាំង
ចំណេះដឹង ទាំងការគ្រប់គ្រង និងការអភិវឌ្ឍន៍មូលដ្ឋានជាទីមោទនៈ ជាក់ស្ដែង
ការដេញថ្លៃព្រឹកនេះទទូលបានជោគជ័យ ស្របតាមនិតិវិធីស្ដង់ដាកម្មវិធីជាតិ។
លោកបានផ្ដាំផ្ញើឱ្យក្រុមប្រឹក្សាឃុំ គណៈកម្មការគ្រប់គ្រងគម្រោងយកចិត្ដទុកដាក់ តាមដានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ស្របតាមនិតិវិធីនឹងបទដ្ឋានបច្ចេកទេស តាំងពីដើមរហូតចប់ ដើម្បីឱ្យគម្រោងទទូលបានជោគជ័យ និងមានប្រសិទ្ធ
ភាព៕

No comments: