ចាប់ផ្តើមប្រកួតជើងឯកប្រណាំងកង់គួកនិងកង់ដៃត្រង់
ផ្សាយថ្ងៃទី២៦-១០-២០១១: ដកស្រង kampucheathmey
បើតាមលោកបឹងគឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា និយាយប្រាប់កម្ពុជាអោយដឹងនោះថា ឆ្នាំនេះមានកីឡាករចូលរួមប្រកួតចំនួន២១៨នាក់ ក្នុងនោះ កីឡាករកង់គួកចំនួន៤១នាក់ ហើយកីឡាករកង់ដៃត្រង់ចំនួន១៧៧នាក់ ។
សមាគមនិងក្លិបដែលចូលរួមមានទាំងអស់១២ គឺសមាគមក្រសួងមហាផ្ទៃមានកីឡាករកង់គួក៩នាក់កង់ដៃត្រង់២នាក់ , ខេត្តព្រះសីហនុកង់គួក៤នាក់កង់ដៃត្រង់២៣នាក់,ខេត្តកណ្តាលកង់គួក៦នាក់ , មជ្ឈមណ្ឌលកីឡាកងយោពល
ខេមរភូមិន្ទកង់គួក៥នាក់កង់ដៃត្រង់១១នាក់, វិទ្យាល័យបាក់ទូកកង់គួក៣នាក់កង់ដៃត្រង់១៣នាក់ , ខេត្តកំពង់ចាមកង់គួក៤នាក់,សាកលវិទ្យាល័យធនធានមនុស្សកង់គួក១នាក់កង់ដៃត្រង់៩នាក់ ,អង្គការEYCកង់ដៃត្រង់១៤នាក់ ,ហាងកង់ហោះកង់គួក២នាក់កង់ដៃត្រង់ ៩នាក់, អង្គការភាពញញឹមនៃកុមារកង់គួក១នាក់កង់ដៃត្រង់៣៣នាក់ និងមានកីឡាករជាឯកត្តជនចូលរួមប្រណាំងកង់គួកចំនួន៦នាក់ ហើយ កង់ដៃត្រង់ចំនួន៦៣នាក់ ។
ប្រភេទកីឡាប្រណាំងកង់ ពុំទាន់ជាកីឡាដែលមានសក្ដានុពលនៅឡើយទេនៅក្នុងពេលបច្ចុប្បន្ននេះ ៕
No comments:
Post a Comment