បុរសចំណាស់រងគ្រោះដោយសារផ្លែដូងធ្លាក់ចំឆ្អឹងជំនីដូចជាគ្មានសង្ឃឹមរស់
ផ្សាយថ្ងៃទី២៨-១០-២០១១: ដកស្រង kampucheathmey

កែប ៖ បុរសចំណាស់ម្នាក់ដោយសារឃ្លានទឹកដូងខ្ចីពេកខំចំតើតយកកង្វារខ្វារទំលាក់ដូងមួយផ្លែប៉ុន្តែពុំទាន់បានផឹកផងក៏ត្រូវរងគ្រោះថ្នាក់ដោយសារផ្លែដូងធ្លាក់មកចំឆ្អឹងជំនីដួលសន្លប់ឈឹងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកទៅមន្ទីរពេទ្យភ្លាម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧ល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០១១ត្រង់ចំណុចផ្ទះបុរសរងគ្រោះតែម្តងស្ថិតក្នុងភូមិអូច្រនៀងឃុំ កំពង់ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។
បុរសចំណាស់រងគ្រោះមានឈ្មោះ អំ ភឿង អាយុ៦២ឆ្នាំមានទីលំនៅស្ថិតក្នុងភូមិឃុំកើតហេតុខាងលើហើយក្នុងខណៈនោះដែរមានករណីនោះកើតឡើងមានគេអះអាងថាបុរសនេះមានសង្ឃឹមថារស់តិចណាស់ព្រោះពេលដូងខ្ចីធ្លាក់មកពីលើកំពស់ជិត១០ម៉ែត្រមកត្រូវផ្នែកឆ្អឹងជំនីយ៉ាងតំណំ។
តាមប្រភពពីអ្នកភូមិដែលមានលំនៅដ្ឋានក្បែរនោះបាននិយាយថាមុនពេលកើតហេតុគេឃើញបុរសនោះលើកទំពក់មានកង្វារដើរសំដៅទៅដើមដូងដែលមានកំពស់៩ទៅ១០ម៉ែត្រហើយខណៈនោះជនរងគ្រោះបានឈរនៅក្រោមដើមដូងយកទំពក់ខ្វារដូងប៉ុន្តែដោយសារតែខ្លីបន្តិចទើបធ្វើឲ្យគាត់ដាក់ចុះវិញរួចយកកៅអីដាក់បន្តឈរបេះដូងបន្តទៀតស្របពេលដូងធ្លាក់មកចំកន្លែងគាត់ឈរបណ្តាលឲ្យដូងនោះធ្លាក់ត្រូវគាត់តែម្តង។
តាមប្រភពបន្តថាបើពិនិត្យមើលស្ថានភាពរបស់បុរសនោះពិតជាធ្ងន់ធ្ងរដោយសារដូងខ្ចីធ្លាក់ចំកន្លែងសំខាន់៕
No comments:
Post a Comment