Monday, October 10, 2011

ទោះបីអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាបាន ថយចុះមកត្រឹម០.៨%នៅ ឆ្នាំ២០១០នេះប៉ុន្តែក្រសួងកិច្ចការនារីបាន ពង្រឹងសមត្ថភាពមន្រ្តីទទួលបន្ទុកការងារនេះនៅក្នុងក្រសួងរបស់ ខ្លួន

ផ្សាយថ្ងៃទី១០-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ ក្រសួង​កិច្ច​ការនារី​បាន​ពង្រឹង​សមត្ថភាព​មន្រ្តី​ទទួល​បន្ទុក​ការងារ​តាម​ដាន​និង​វាយ​តំលៃ​ឆ្លើយ​តប​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​តាម​រយៈ​វគ្គ​បណ្តុះ​បណ្តាល​មួយ
​រយៈពេល​៥​ថ្ងៃ​ដែល​បើក​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​១០ ​ខែ​តុលានេះ​នៅ​ទីស្ដី​ការ​ក្រសួង​។
សិក្ខា​កាម​វគ្គ​បណ្តុះ​នេះ​ជា​ក្រុម​ការ​ងារ​អន្តរ​នាយក​ដ្ឋាន​ទាំង​១១​ក្នុង​ក្រសួង​កិច្ច​ការនារី​។ ឯកឧត្តម​ហោ ​ប៊ុន​ឡេង​អគ្គលេខាធិការ​ រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​លើក​ឡើថា​ ការ​បណ្តុះ​បណ្តាល​និង​ការ​ផ្សព្វផ្សាយ​បាន​ញឹកញាប់​វាបាន
​រំលឹក​ដាស់​តឿន​អប់រំ​អោយ​ប្រជាពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ក្នុង​ការ​ការពារ​មិន​អោយ​
រីក​រាល​ដាល​មេរោគ​អេដស៍​ជំងឺ​អេដស៍​។
លោកជំទាវ​ អ៊ឹង ​ស៊ីថៃ ​រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការនារី​ បាន​លើក​ឡើង​ថា​ យោង​តាម​ការ​ស្រាវជ្រាវ​របស់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក​និង​កាម​រោគ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អត្រា​ផ្ទុក​មេរោគ​អេដស៍​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ ០.៨%​
ឆ្នាំ​២០១០នេះ​។​លោក​ជំទាវ​បញ្ជាក់​ថា​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ក៏​មេរោគ​អេដស៍​នេះ​
នៅ​តែ​បន្ត​ចំលង​យ៉ាង​ស្ងៀម​ស្ងាត់​ដល់​ប្រជាពលរដ្ឋ​ ដែល​មិន​មាន​ការ​យល់​ដឹង​ច្រើន
​លើ​បញ្ហា​សុខ​ភាព​ផ្លូវ​ភេទ​បញ្ហា​ការ​ឆ្លង​រីក​រាល​ដាល​មេរោគ​អេដស៍​ជំងឺ​អេដស៍​។​
លោកជំទាវ​អ៊ឹង ​ស៊ីថៃ​ជម្រុញ​អោយ​សិក្ខាកាម​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អោយ​បាន​
|ល្អ​ពី​វគ្គ​បណ្តុះ​បណ្តាល​នេះ​ដើម្បី​ជួយ​អប់រំ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ក្នុង​ក្រសួង​និង​ប្រជាពលរដ្ឋ​ដើម្បី​រួម​គ្នា​ទប់​ស្កាត់​ការ​ពារ​កាត់​បន្ថយ​អោយ​បាន​ច្រើន​បំផុត​រហូត​លប់​
បំបាត់​អោយ​បាន​ការ ​ឆ្លង​រីក​រាល​ដាល​មេរោគ​ អេដស៍ ​ជំងឺអេដស៍​៕​

No comments: