អង្គការសុខភាពពិភពលោក ព្រមានពីហានីភ័យ នៃការឆ្លងជំងឺរាតត្បាត ខណៈប្រទេសថៃ កំពុងមានវិបត្តិគ្រោះទឹកជំនន់
ផ្សាយថ្ងៃទី២៤-១០-២០១១: ព័ត៌មានអន្ដរជាតិ ដកស្រង bayontv
ថៃ៖ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ជនរងគ្រោះរាប់ពាន់នាក់ ដោយសារ
វិបត្តិគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ គឺកំពុងតែប្រឈមនឹង ហានីភ័យ នៃជំងឺឆ្លងរាតត្បាត តាមរយៈការប្រើប្រាស់ទឹកមិនស្អាត បើទោះបីជាមិនទាន់មានការរាយការណ៍ ណាមួយច្បាស់លាស់ ពាក់ព័ន្ធនឹងបញ្ហា នេះក៏ដោយ។
អ្នកតំណាងរបស់អង្គការសុខភាពពិភពលោក ប្រចាំប្រទេសថៃ លោក ស្រី ម៉ារីន បឺមីង
ហាម (Maureen Birmingham) បានឱ្យដឹងថា៖ ការរីករាលដាល នៃជំងឺឆ្លង មានដូចជា ជំងឺរាគរួស ជំងឺផ្លូវដង្ហើម និង ជំងឺភ្នែកក្រហម នៅពេល ដែលប្រជាពលរដ្ឋ ធ្វើការផ្លាស់
ប្តូរទីលំនៅស្ថានទៅកាន់ទីជំរកនោះ។
លោកស្រី ម៉ារីន បឺមីងហាម បានលើកឡើងថា៖ ហានីភ័យទាំងនោះ ពុំទាន់មានរបាយការណ៍ណាមួយពី ការបែកធ្លាយជំងឺឆ្លងទាំងនោះ នៅឡើយទេ ហើយនៅទីក្រុងបាងកក ក៏កំពុងតែត្រូវការដូចគ្នានឹង តំបន់ដែលត្រូវបាន ជន់លិចផ្សេងទៀត
ដែរ៕
No comments:
Post a Comment