Wednesday, October 12, 2011

ចិន-វៀតណាម ឈានទៅដល់ ដំណោះស្រាយ ជំលោះដែនសមុទ្រ

ផ្សាយថ្ងៃទី១២-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង dap


ប៉េកាំងៈ ប្រទេសចិន និង វៀតណាម
បានព្រមព្រៀងគ្នា ទៅលើដំណោះ
ស្រាយជំលោះដែន សមុទ្រប្រកប
ដោយសន្តិភាព នៅសមុទ្រចិនខាងត្បូង
នេះបើយោងតាមការចេញផ្សាយ ព័ត៌ មានពីទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ិនហួ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១។

តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ នេះថាលោកអនុរដ្ឋមន្ត្រី ការបរទេសចិន ហ្សាង ហ្ស៊ីជន បានជួបជា
មួយសមភាគីរបស់លោក គឺអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ហូ សួនសាន់
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោះស្រាយជំលោះជុំវិញដែនសមុទ្រចិន
ខាងត្បូង ដែលមិនទាន់ដោះស្រាយ ជំលោះដាច់ ស្រេច ដែលគេគ្រប់គ្នាដឹងថា តំបន់នេះជាទីតាំងភោគទ្រព្យប្រេងដ៏អស្ចារ្យ ។

សារព័ត៌មានចិនស៊ិនហួ បានដកស្រង់នូវអត្ថន័យនៅក្នុងកិច្ចព្រមព្រៀងនោះថា ភាគីទាំងពីរ គួរ តែគោរពឲ្យបានពេញលេញ នូវគោលការណ៍តាមផ្លូវច្បាប់ ដោយ
យកប្រវត្តិសាស្ត្រ និង បញ្ហា ពាក់ព័ន្ធដទៃៗទៀត មកធ្វើការពិចារណា ព្រមទាំង
រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែល មិនអាចទុកឲ្យវាអូសបន្លាយយូរអង្វែង
តទៅទៀតបានឡើយ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិន ជាដៃគូរពានិជ្ជកម្មដ៏ធំជាងគេរបស់ប្រទេស
វៀតណាម ប៉ុន្តែ ភាគីទាំងពីរ មានជំលោះដ៏រុំារ៉ៃ ជាមួយគ្នាយូរណាស់មកហើយ ជុំវិញបញ្ហាព្រំដែន ជាពិសេស បញ្ហាដែលគួរឲ្យព្រួយបារម្ភនោះគឺ ប្រជុំកោះ ផារ៉ាសែល និង ស្ព្រាតលី ដែលស្ថិតនៅក្នុងដែន សមុទ្រចិនខាងត្បូង មិនមែនមាន
តែចិន និង វៀតណាមប៉ុណ្ណោះទេដែលអះអាងថាវាកម្ម សិទ្ធិ រៀងៗខ្លួន សូម្បីតែ
ប្រទេសហ្វីលីពីន ក៏បានបង្ហាញពីកម្មសិទ្ធិខ្លួនយ៉ាងខ្លាំងក្លាលើកោះទាំង នេះដែរ៕

No comments: