ពិព័រណ៍ទីតានិក សម័យមុនធ្វើ នៅសិង្ហបុរី
ផ្សាយថ្ងៃទី២៧-១០-២០១១: ព័ត៌មានអន្ដរជាតិដកស្រង dap-news

សិង្ហបុរីៈ វត្ថុបូរាណប្រមាណជា ២៧៧
ប្រភេទ ដែលគេបានរកឃើញពីកប៉ាល់
ទីតានិក នឹងត្រូវដាក់បង្ហាញ នៅប្រទេស
សិង្ហបុរី ចាប់ផ្តើមពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ខាងមុខនេះតទៅ ។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១១ នេះថា កប៉ាល់ទីតានិក នេះជាក
ប៉ាល់មួយដ៏ល្បីល្បាញ មួយនៅលើ ពិភពលោក នៅពេលដែលវាបានលិច នៅក្នុង
មហាសាគរ អាត្លង់ទិកភាគខាងជើង កាលពីឆ្នាំ ១៩១២ ដែលពេលនោះ បានសម្លាប់
មនុស្ស រហូតទៅដល់ ២២០០នាក់។
ដើម្បីរំលឹកអំពីជីវិត ដែលរស់នៅលើកប៉ាល់ដ៏ធំមហិមានេះ ទើបមានការដាក់
តាំងបង្ហាញឲ្យ អ្នកទស្សនាបានឃើញអំពី អ្នកដំណើរ, កម្មករ និង ការតាំង
ពិព័រណ៍នេះ ក៏បានរៀបចំទីតាំងដូចជា នៅក្នុងនាវាទីតានិកបេះបិតដូច្នោះដែរ ។
ចំពោះពិព័រណ៍នេះដែរ នឹងដាក់បង្ហាញនូវសារមន្ទីរ វិទ្យាសាស្ត្រសិល្បៈ នៅឯតំបន់
ជ្រោយ វាលខ្សាច់ ម៉ារីណា នឹងដាក់បង្ហាញនូវ វត្ថុពិតពីកប៉ាល់ប្រមាណជា ១៤ ប្រភេទដែលមិនធ្លាប់ បានបង្ហាញតាំងពីមុនមក ផងដែរ។ ជាងនេះទៅទៀតពិព័រណ៍ ក៏មានបំណងចង់បង្ហាញឈ្មោះ សិង្ហបុរី ទីតានិក ១៩១២ ដែលភ្ជាប់ព្រឹត្តិការណ៍ នេះមកកាន់ប្រទេសសិង្ហបុរីតែម្តង។
គួរបញ្ជាក់ថា ពិធីតាំងពិព័រណ៍នេះ ធ្វើឡើងដើម្បីរំលឹកខួប ទី១០០ឆ្នាំ នៃការ
រលំរលាយរបស់ នាវាទីតានិក នៅក្នុងមហាសាគរ អាត្លង់ទិក កាលពីឆ្នាំ ១៩១២ ដែលនឹងគ្រប់មួយសតវត្សរ៍គត់ នៅខែមេសា ឆ្នាំ ២០១២ ខាងមុននេះហើយ ៕
No comments:
Post a Comment