ទឹកជំនន់នៅតែបន្តគំរាមគំហែងស្រុកបន្ទាយមាសយ៉ាងធ្ងន់ធ្ងរអាជ្ញាធរកំពុងចាត់វិធានការ
ផ្សាយថ្ងៃទី០៤-១០-២០១១: ដកស្រង kampucheathmey
កំពត ៖ ទឹកជំនន់កាលពីថ្ងៃទី២៩ខែកញ្ញារហូតដល់ថ្ងៃទី០៣ខែតុលានៅតែបន្តការគំរាមគំហែងយ៉ាងខ្លាំងឃុំទាំងពីរក្នុងស្រុកបន្ទាយមាសចំណោមភូមិទាំង១៦ភូមិត្រូវបានបំផ្លាញសន្ទូងនិងស្រូវជាងមួយពាន់ហិកតាចំនួនប្រជាពលរដ្ឋដែលបានទឹកជំនន់លិចលង់៨៥៥គ្រួសារ២១គ្រួសារត្រូវបានជំលៀសចេញពីទឹកជំនន់មកនៅទីទួលសុវត្តិភាព។
យោងតាមសេចក្ដីរាយការណ៍មួយពីស្រុកបន្ទាយមាសបានឲ្យកម្ពុជាថ្មីដឹងថាទឹកជំនន់នេះចាប់ផ្ដើមលិចកាលពីយប់ថ្ងៃទី២៩ខែកញ្ញាហូរបុកពីព្រែកកាបៅមកតាម
ព្រែកជីកយ៉ាងខ្លាំងបណ្ដាលឲ្យលិចលង់សន្ទូងនិងស្រូវអស់៥៧០ហិកតានិងផលដំណាំមួយចំនួនទៀតលុះដល់ថ្ងៃទី៣០ខែកញ្ញាកំពស់ទឹកបានឡើងមួយតឹកប្រាំ
ហ៊ុនជន់លិចរហូតដល់ភូមិទាំង៨ក្នុងឃុំពីរក្នុងស្រុកបន្ទាយមាស។
ឯកឧត្តម ជឹង ផល្លា អភិបាលរងខេត្តនិងជាក្រុមការងារចុះជួយស្រុកបន្ទាយមាសដំ
ណាងដ៏ខ្ពង់ខ្ពស់របសឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តនិងជាគណៈអភិបាល
ខេត្តបានមានប្រសាសន៍ឲ្យដឹងថាទឹកជំនន់នេះបានចាប់ផ្ដើមលិចលង់គឺចាប់ពីថ្ងៃទី២៩ខែកញ្ញារហូតមកដល់ថ្ងៃទី០៤ខែតុលាតែពុំបានធ្វើឲ្យនរណាម្នាក់បានស្លាប់
ដោយទឹកជំនន់នោះទេគ្រាន់តែឲ្យប៉ះពាល់ផ្ទៃដីស្រែនិងស្រូវចំនួន១៣២១ហិកតារីឯ
ផ្ទះប្រជាជនដែលបានលិចលង់ក្រុមការងារបានចុះជួយជម្លៀសចំនួន៣០គ្រួសារឲ្យ
មកនៅទីទួលសុវត្តិភាព។
ឯកឧត្តមបានឲ្យដឹងទៀតថាជុំវិញបញ្ហាទឹកជំនន់នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាន
យកចិត្តទុកដាក់បន្ថែមនូវសុខភាពប្រជាពលរដ្ឋព្រមទាំងជួយផ្ដល់គ្រឿងជាស្បៀង
និងថ្នាំដង្កូវដើម្បីឲ្យពួកគាត់ជៀសផុតពីគ្រោះមហន្តរាយណ៍និងចាត់វិធានការទប់ស្កាត់អំពីជំងឺផ្សេងៗព្រមទាំងអំណោយរបស់សាខាកាកបាទក្រហមខេត្ត។
ទន្ទឹមនិងនេះឯឧត្ដម ខូយ ឃុនហ៊ួរ បានឲ្យក្រុមការងារគ្រប់រំដាប់ថ្នាក់ព្រមទាំងសមត្ថកិច្ចត្រៀមលក្ខណៈប្រចាំការ២៤ម៉ោងលើស២៤ម៉ោងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋខណៈពេលដែលទឹកជំនន់កំពង់គំរាមគំហែងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរួចផុតពីកាស្លាប់ដោយសារទឹកជំនន់មិនតែប៉ុណ្ណោះឯកឧត្តមក៏បានបញ្ជារលោក ទូច ពលៈ យកអូរប័រពីរគ្រឿងឲ្យកំលាំងបង្ក្រាបផ្ទៃសមុទ្រប្រចាំការល្បាតបង្កើនកំលាំងយកចិត្តទុកដាក់បន្ថែមការពារដលអាយុជីវិតប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថាកំលាំងនគរបាលខេត្តនិងកំលាំងនគរបាលការពារជើងទឹកប្រមាណជា២០០នាក់បានចុះសំរុកជួយច្រូតស្រូវទុំដែលត្រូវបានទឹកជំនន់លិចលង់
ទោះបីជាទឹកជន់យ៉ាងណាក៏ដោយដាច់ខាតត្រូវជួយច្រូតផលទាំងអស់នេះឲ្យបាន
ជូនប្រជាពលរដ្ឋ។ឯកឧត្តម ខូយ ឃុនហ៊ួរ បានមានប្រសាសន៍ទៀតថាជុំវិញទឹកជំនន់នេះអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានអនុវត្តតាមអនុសាសន៍ការណែនាំដ៏
ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជំទាវកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុនរ៉ានី ហ៊ុនសែន ធ្វើយ៉ាងណាត្រូវជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលានិងមិន
ឲ្យពលរដ្ឋស្លាប់ដោយសារអត់បាយនោះឡើយ៕
No comments:
Post a Comment