កិច្ចប្រជុំតុមូលលើកទី១អេកូទេសចរណ៍ថា្នក់រដ្ឋមន្រ្តីទេសចរណ៍៧ប្រទេស
ផ្សាយថ្ងៃទី០៥-១០-២០១១: ដកស្រង bayontv
ព្រះសីហនុ៖ បន្ទាប់ពីការបើកសន្និសីទអេកូទេសចរណ៍ពិភពលោកលើកទី៣រយៈ
ពេល៣ថ្ងៃក៏មានការបើកកិច្ចប្រជុំតុមូលលើកទី១ អេកូទេសចរណ៍ថា្នក់រដ្ឋមន្រ្តីទេស
ចរណ៍៧ប្រទេសមានកម្ពុជា វៀតណាម ឡាវ ភូមា កេនយ៉ា ម៉ាឡេស៊ី តាន់សានី និង
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការ UNWTO ក្រោមអធិបតីភាពឯកឧត្ដម
ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានកិច្ចប្រជុំ ។
ថា្នក់រដ្ឋមន្រ្តីទេសចរណ៍៧ប្រទេសនឹងពិនិត្យមើលសេចក្ដីប្រកាសរួមរបស់សន្និសីទ
ផ្នែកសាធារណៈហើយពិភាក្សាគ្នាហើយមានការគាំទ្រ អនុម័តទៅលើសេចក្ដីប្រកាសសន្និសីទនេះ។
កិច្ចប្រជុំតុមូល មានសេចក្ដីថ្លែងការរួម ចេញពីក្រុងព្រះសីហនុព្រឹកថ្ងៃទី០៤ ខែតុលា
មាន៥ចំនុចត្រូវបានឯកឧត្ដម ទិត ចន្ថា អគ្គនាយកក្រសួងទេសចរណ៍ បានជំរាបអ្នក
សារព័ត៌មានថា ទី១ រួបរួមគ្នាទាំងអស់ផ្នែករដ្ឋនិង ឯកជនសហគមន៍ ប្រជាពលរដ្ឋ អង្គការដៃគូរអភិវឌ្ឍបានឯកភាពគ្នាចាត់ទុកថាអេកូទេសចរណ៍មានសារៈសំខាន់ដែលបានជួយរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននិងជួយរួមចំណែកការ
អភិរក្សធនធានវប្បធម៌ធម្មជាតិ។ទី២ត្រូវចម្រុញឱ្យមានការអភិវឌ្ឍឡើងឱ្យល្អនិងនិរន្តភាព។ទី៣គឺផ្ដល់នូវគំនិតផ្ដួចផ្ដើមសំខាន់ៗដូចមានការបែងចែកអភិវឌ្ឍមានពីរ
ផ្នែកទី១ការអភិវឌ្ឍកំរិតតូច មានការធ្វើសហគមន៍ទេសចរណ៍ទំហំតូចៗដូចជាសហគមន៍ទេសចរណ៍នៅជីផាត់ខេត្តកោះកុង សហគមន៍ទេសចរណ៍អូឬស្សី ខេត្តកំពង់ស្ពឺ ។ ឱ្យសមាជិកសហគមន៍ចេះរកចំណូលពីទេសចរណ៍និងអភិរក្សភូមិ
ដ្ឋានរបស់គាត់។ ផ្នែកទី២គឺជាការអភិវឌ្ឍដែលមានទំហំធំចំណាយថវិកាច្រើនមាន
ដូចជា ការអភិវឌ្ឍកោះពស់ កោះសង្សាជាដើម ។ហើយការវិនិយោគបែបនេះត្រូវតែ
ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីកុំឱ្យមានការបំពុលបរិស្ថាននិងរក្សាបានយូរអង្វែងគោរពច្បាប់ប្រទេសនីមួយៗ ។ទី៤គឺត្រូវមានការជួយពីដៃគូរអភិវឌ្ឍនានាទៅ
ដល់សហគមន៍ប្រជាពលរដ្ឋឱ្យមានជាទុននិងការអប់រំជួយបណ្ដុះបណ្ដាល ធនធាន
មនុស្សក្នុងសហគមន៍។ ទី៥បណ្ដុះបណ្ដាល ធនធានមនុស្សដើម្បីជួយដល់វិស័យអេកូទេសចរណ៍ឱ្យបានយូរអង្វែង៕
No comments:
Post a Comment