Wednesday, October 5, 2011

មនុស្ស ១៣នាក់ស្លាប់ និង៥នាក់ រងគ្រោះ ក្នុងទឹកជំនន់ នៅវៀតណាម

ផ្សាយថ្ងៃទី០៥-១០-២០១១:  អន្ដរជាតិ :ដកស្រង dap-news


ហាណូយៈ ទឹកជំនន់ តំបន់ដី សណ្តរទន្លេ ជូឡុង ភាគខាងត្បូង ប្រទេសវៀតណាម
បណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ ដោយក្នុងនោះមាន ៦នាក់ជាកុមារ ខណៈដែល ទឹកជំនន់ នៅក្នុងខេត្ត ខ្វាងបីញ បានសម្លាប់មនុស្សពីរនាក់ និង ៥នាក់ដទៃផ្សេង
ទៀតរងរបួស កាលពីថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០១១កន្លងទៅនេះ ។

នេះបើយោងតាម សេចក្តីរាយការណ៍ដំបូងបំផុត ចេញផ្សាយដោយគណៈកម្ម
ការកណ្តាលគ្រប់គ្រង គ្រោះទឹកជំនន់ និងខ្យល់ព្យុះ(CCSFC) កាលពីថ្ងៃអង្គារ៍ ទី៤
ខែតុលា ឆ្នាំ២០១១កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័តមាន ចិនស៊ិនហួ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១នេះ បានឲ្យដឹងដោយយោងតាម សេចក្តីរាយការណ៍ មួយបានឲ្យដឹងថា ក្រៅពីមាន
មនុស្សស្លាប់ ផ្ទះចំនួន៣០០០០ខ្នង ត្រូវលិចលង់ ផ្ទៃដីដាំស្រូវ និងផ្ទៃដីដំាដំណាំ
ជាច្រើនហិកតាត្រូវរងការបំផ្លាញ ព្រមទំាងតំបន់នេសាទមួយចំនួនក៏ត្រូវបាន
ជន់លិចផងដែរ។

មន្ត្រីដំណាង នាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក Hoang Trung Hai បានធ្វើ
ដំណើរទស្សនកិច្ចត្រូតពិនិត្យ នៅបណ្តាខេត្តមួយចំនួននៅភាគខាងត្បូងប្រទេស កាលពី ថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០១១កន្លងទៅនេះ។ ជាមួយគ្នានេះដែរលោក
បានថ្លែងសំណេះសំណាលជាមួយប្រជាជនក្នុងតំបន់ ដោយបានលើក
សរសើរចំពោះស្មារតីពួកគេ ដែលព្យាយាមទប់ទល់ទៅនឹងគ្រោះមហន្តរាយទឹក
ជំនន់ និងកាត់បន្ថយចំនួនអ្នកបាត់បង់ជីវិត។

លោករដ្ឋមន្ត្រីរូបនេះបាន ណែនាំបណ្តាអាជ្ញាធរប្រចាំតំបន់ ធ្វើយ៉ាងណា រួមកម្លាំង
ជាមួយប្រជាជន ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដែលបណ្តាលមកពីគ្រោះ ទឹកជំនន់។ មជ្ឈមណ្ឌលឧតុនិយមព្យាករណ៍អាកាសធាតុ(HFC) បានឲ្យដឹងថា ទឹកជំនន់នៅទន្លេ ជូឡុង ស្រកចុះយឺតជាទីបំផុត ហើយកម្រិតទឹក ដែលខ្ពស់បំផុត
នៅតំបន់ដែលរងគ្រោះមានកម្ពស់ ៤,៧ម៉ែត កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១១កន្លងទៅនេះ៕




No comments: