ទំព័រដើម
ទំព័រដើម
សុខភាព
ចំណេះដឹង
អំពីខ្ញុំ
កំសាន្ដ
Tuesday, October 4, 2011
លោក គីម ប៊ុនថាន បើកបវេសនកាល ឆ្នាំសិក្សា២០១១- ២០១២ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ ៣១៧ កោះស្លា ខេត្តកំពត
ផ្សាយថ្ងៃទី០៣-១០-២០១១: ដកស្រង
dap-news
កំពត៖
កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១ លោកឧត្តមសេនីយ៍ឯក គីម ប៊ុនថាន
នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ
អមដំណើរដោយ លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរង កងទ័ពជើងទឹក
និងជាមេបញ្ជាការកង ពលតូចលេខ៣១បានអញ្ជើញជា អធិបតីក្នុងពិធីបើក
បវេសនកាល ឆ្នាំសិក្សា២០១១-២០១២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា
ស្ថិតក្នុង ភូមិតេជោ អភិវឌ្ឍន៍ នៃមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ ៣១៧ កោះ
ស្លា ។
ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១១-២០១២ នៅវិទ្យាល័យ ប៊ុន រ៉ានី កោះ
ស្លា នាពេលនោះ លោកឧត្តមសេនីយ៍ទោ ទិត្យ ម៉េងឡុង ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិន ពិការ៣១៧ កោះស្លា ធ្វើសេចក្តីរាយការណ៍ ដោយគូសបញ្ជាក់
ថាៈ ភូមិតេជោ អភិវឌ្ឍន៍ នេះត្រូវបាន ផ្តួចផ្តើមកសាងឡើង ដោយសម្តេចតេជោ
ហ៊ុន សែន និង លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ដើម្បីផ្តល់នូវដី ធ្លី ផ្ទះសំបែង សាលា
រៀន មន្ទីរពេទ្យ ផ្លូវថ្នល់ជូនដល់គ្រួសារ យោធិនពិការបាន រស់នៅឲ្យសាកសមទៅ នឹងគុណបំណាច់ ដែលបងប្អូន យោធិនពិការបានលះបង់ ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា នាពេលកន្លងមក ។
សមិទ្ធិផលដែល សម្តេចតេជោបាន ផ្តល់ដល់យោធិនពិការ នៅទីនោះ រួមមានផ្ទះ
ទំហំ ៥គុណ៨ម៉ែត្រ ១ខ្នង និងដីសំរាប់ បង្កបង្កើនផលទំហំ ៥០ គុណនឹង៣០០ម៉ែត្រ
១កន្លែង ស្មើនឹង ៣៤០ខ្នង ។ ក្រៅពីនោះសម្តេច និងលោកជំទាវក៏បានរៀបចំ ដល់
បងប្អូនយោធិនពិការ រស់តំបន់នោះមានការ កសាងប្រព័ន្ធផ្លូវ មន្ទីរពេទ្យ សាលារៀន
វត្តអារាម ផ្សារ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី រួមទាំងការផ្គត់ផ្គង់ជាស្បៀងនិងថវិកា
ប្រចាំខែផងដែរ ដើម្បីបងប្អូន យោធិនពិការ និងគ្រួសារកូនចៅ នៅទីនោះមាន
លទ្ធភាពចិញ្ចឹមជីវិត បានល្អប្រសើរ ។
ដោយឡែកសំរាប់ឆ្នាំសិក្សាថ្មី២០១១-២០១២ ក៏មិនខុសពីឆ្នាំសិក្សាមុនៗដែរ សម្តេច
តេជោ និងលោកជំទាវតែងបាន គិតគូរយកចិត្តទុកដាក់ បំផុតចំពោះកូនចៅ យោធិន
ពិការ យើងនៅទីនោះ ដោយបានផ្តល់ជាអាគារសិក្សាថ្នាក់បឋមសិក្សា រហូតដល់
វិទ្យាល័យតាមរយៈ ការកសាងវិទ្យាល័យ១កន្លែង មាន១អាគារកំពស់២ជាន់ ស្មើ
នឹង១២បន្ទប់ កសាងនូវសាលា បឋមសិក្សាចំនួន២កន្លែង គឺ១សាលាបឋមសិក្សា
ក្បាលដំរី មាន១អាគារស្មើនឹង៦បន្ទប់ សាលា បឋមសិក្សាប៊ុនរ៉ានីកោះស្លា មាន២
អាគារស្មើនឹង១២បន្ទប់ រួមនឹងទីចាត់ការសាលា១កន្លែងស្មើនឹង ៣បន្ទប់ ។
លោក ទិត្យ ម៉េងឡុង បានបញ្ជាក់ថាៈ បច្ចុប្បន្ននេះដោយការគិតគូរខ្ពស់ចំពោះ
បងប្អូន យោធិនពិការ គ្រួសារនិងកូនចៅ រស់នៅភូមិតេជោអភិវឌ្ឍន៍ ពីសំណាក់
ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម ពិសេសសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឲ្យជីវភាព រស់នៅរបស់បងប្អូន យោធិនពិ
ការនៅទីនោះមានជីវភាព កាន់តែប្រសើរ ។
លោក ទិត្យ ម៉េងឡុង បានបញ្ជាក់ថាៈ ឆ្នាំសិក្សាថ្មី២០១១-២០១២ នេះយើងមាន
សិស្សសរុប ទាំងវិទ្យាល័យ និងបឋមសិក្សា សរុប១ពាន់៥០៦នាក់ មានគ្រូ៦០នាក់
និងគ្រូពេទ្យ៣៥នាក់ ។ លោក ឧត្តមសេនីយ៍ឯក គីម ប៊ុនថាន បានអាននូវសារលិ
ខិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ
រាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១១-២០១២
ព្រមទាំងបាន សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយោ
ធិនពិការ ដោយបានកោតសរសើរ និងពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខ
ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ និងការដឹង គុណចំពោះយោធិន
ពិការដែល រហូតមកបានលះបង់អ្វីៗទាំងអស់ ដើម្បីជាតិ មាតុភូមិ ។
លោក គីម ប៊ុនថាន ក៏បានរំលឹកដល់បងប្អូនពិការ ទាំងអស់ខិតខំធ្វើការដាំដុះក្នុង គ្រួសារទៅតាមអ្វីដែលសម្តេច និងលោកជំទាវបានផ្តល់ឲ្យ ដើម្បីប្រែក្លាយ
ជីវភាពរស់នៅ សំរាប់គ្រួសារកាន់តែប្រសើរ។ ជាមួយគ្នានេះ ប្អូនៗសិស្សានុសិស្ស
ក៏ត្រូវតែខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង។
លោក គីម ប៊ុនថាន ក៏បានឧបត្ថម្ភ នូវអំណោយ របស់សម្តេចតេជោ និងលោកជំទាវ
ជូនដល់គ្រូ៦០នាក់ ម្នាក់ៗថវិកា១ម៉ឺនរៀល ជូនថវិកាដល់វិទ្យាល័យ ១លានរៀន ជូនគ្រួសារយោធិនគំរូ៥គ្រួសារ ១គ្រួសារអង្ករ១បាវ ព្រមទាំងបាន ជូនសៀវភៅ ប៊ិច
និងថវិកាដល់សិស្ស ចំនួន១ពាន់៥០៦នាក់ផងដែរ និងជូនរទេះជនពិការដល់ យោធិនពិការឃឹម ឃឿន ១គ្រឿងផងដែរ៕
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment