Thursday, October 6, 2011

គ.ជ.ប ផ្សព្វផ្សាយរបាយការណ៍ ស្ដីពីលទ្ធផលនៃ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ផ្សាយថ្ងៃទី០៥-១០-២០១១:  ដកស្រង tvk


គណៈកម្មធិការជាតិរៀប ចំការបោះឆ្នោត កំពុងពិនិត្យលទ្ធភាពដើម្បីបង្ក លក្ខណៈ
ថែម ទៀត​ ទាំងសំភារៈធនធានមនុស្ស និងពេលវេលា ដើម្បីអោយប្រជាពលរដ្ឋ
|នៅតាមតំបន់ដែល រងគ្រោះធ្ងន់ធ្ងរ ដោទឹកជំនន់នេះ អាចទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោតអោយ បានគ្រប់ៗគ្នា។​ រហូតដល់ពេលនេះ ឃុំសង្កាត់ ប្រមានជាង ៣០០ ក្នុងខេត្ត ចំនួន១៤ត្រូវ បានជន់លិច ដោយទឹកជំនន់ រួមមាន ខេត្តកំពង់ឆ្នាំង ៣៣ ឃុំសង្កាត់ ទទួលរង ទឹកជំនន់ ខេត្តកំពង់ចាម៥៦ឃុំ កំពត៦ឃុំ
កំពង់ធំ៧១ឃុំ ក្រចេះ១៥ឃុំ កណ្តាល២១ឃុំ បាត់ដំបង៤ស្រុ បន្ទាយមានជ័យ៥ឃុំ
ព្រៃវែង៤ស្រុក ពោធ៍សាត់១២ឃុំ ព្រះវិហារ ៣១ឃុំ តាកែវ១២ឃុំ សៀមរាប៦ឃុំ និងឧត្តរមានជ័យ១២ឃុំ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១នេះ មានប្រជាពល រដ្ឋខែ្មរចំនួន
៥១៩៨៣៩នាក់ ត្រូវបាចុះឈ្មោះបោះឆ្នោតគឺលើសចំនួនប៉ាន់ស្មានដែល មានត្រឹម
តែ ៤៧៦០៣៧។ នៅសល់១០ថៃ្ងទៀត ជារយៈពេលដែល គ.ជ.ប បានពន្យា ពេលបន្ថែម​សំរាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះបោះឆ្នោត ចំពោះឃុំសង្កាត់នានា តាមបណ្តារាជធានី​ខេត្តមួយចំនួន ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។ គិតត្រឹម ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១ តំណាងគណៈបក្សនយោបាយ ចំនួន ៩១៩៥
នាក់ពេញសិទ្ធ និងបំរុង ព្រមទាំអ្នកសង្កេតការណ៍សរុប ១០៣៤នាក់ ក្នុងនោះចល័ត
ចំនួន ៣២នាក់ និងអ្នកសងេ្កតាការណ៍អន្តរជាតិចំនួន២០នាក់ បានចូលរួមពិនិត្យ មើលដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១១នេះ៕

No comments: