អនុវិទ្យាល័យពងទឹក បើកបវេសនកាលឆ្នាំសិក្សា២០១១-២០១២
ផ្សាយថ្ងៃទី០៣-១០-២០១១: kepcommunity

នៅថ្ងៃទី០១ ខែតុលា នៅសាលារៀន
មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ ថ្ងៃបើកបវេសនកាល
ឆ្នាំសិក្សាថ្មី ដោយឡែកនៅអនុវិទ្យា
ល័យពងទឹក បានប្រារព្ធពិធីអបអរសា
ទរ បើកបវេសនកាលឆ្នាំសិក្សា២០១១
-២០១២ ដែលក្រោមធីបតីយភាពលោក
ស្រី គឹម ចន្នី អភិបាលរងស្រុកដំណាក់
ចង្អើរ ខេត្ដកែប។
ជាកិច្ចបើកកម្មវិធី លោក គង់ ចំរើន នាយកសាលាអនុវិទ្យាល័យពងទឹក បានអាន
របាយការណ៍អំពីការសិក្សា របស់សាលាឱ្យដឹងថា នៅឆ្នាំសិក្សា២០១០-២០១១ អនុវិទ្យាល័យពងទឹកមានអាគារសិក្សាចំនួន ៤ខ្នងដែលចែកចេញជា ២០ បន្ទាប់
មានសិស្សានុសិស្សសរុប ១០ថ្នាក់ ក្នុងនោះមានទីចាត់ការ ១ខ្នង មាន៤បន្ទប់ ដែល
ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ
មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនក្នុងទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០០៩ ។ មានគ្រូបង្រៀនសរុបចំនួន ៣៤នាក់ ស្រី១១នាក់មានសិស្សសរុបចំនួន ៤៣៤នាក់ សិស្សស្រីចំនួន ២១០នាក់សិស្សបោះបង់ការសិក្សាចំនួន ៧២នាក់ ស្រីចំនួន ៣៩នាក់។ សិស្សថ្នាក់ទី៩ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិចំនួន
១១០នាក់ ស្មើនឹង ៨៩.៤៣ ភាគរយ ស្រីចំនួន ៥៥នាក់។
លោកបានសំណោមពរដល់លោកគ្រូអ្នកគ្រូត្រូវខំព្រឹងប្រែងបង្រៀនសិស្សឱ្យអស់
ពីសមត្ថភាពរិះរកគ្រប់បទពិសោធន៍មកបង្រៀនបំបាត់អំពើអសកម្មផ្សេងៗជួយជំរុញ
ការសិក្សារបស់សិស្សឱ្យទទួលបានលទ្ធផលល្អនៅចុងឆ្នាំសិក្សាចំពោះសិស្សានុ
សិស្សទាំងអស់ត្រូវខំប្រឹងប្រែងយកចិត្តទុកដាក់ស្ដាប់លោកគ្រូអ្នកគ្រូពន្យល់ ប្រកាន់
ភ្ជាប់នូវសីលធម៌ល្អផូផងរបស់ដូនតាយើង ដើម្បីក្លាយខ្លួនជាកុលបុត្រកុលធីតាដ៏
ល្អ មានធនធានមនុស្សជាសសរទ្រូងនិងជាត្រពាងស្នងឬស្សីរបស់ប្រទេសជាតិនិង
មិនត្រូវយកពេលវេលាដ៏សំខាន់ទៅប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ។
លោក ដាន អ៊ីច តំណាងសហគមន៍ នឹងតំណាងឱ្យអាណាព្យាបាលសិស្សទាំងអស់
បានប្ដេជ្ញាចិត្ដយ៉ាងមុតមាំ ជំរុញកូនចៅឱ្យមករៀនបានទៀងទាត់ ចូលរួមផ្ដល់
ដំបូន្មានដល់កូនៗ ដោយសហការយ៉ាងជិតស្និត ជាមួយអ្នកគ្រូលោកគ្រូ ចូលរួម
ទ្រទ្រង់វិស័យអប់រំក្នុងមូលដ្ឋាននៅក្នុងករណីមានការលំបាក។
ទន្ទឹមនឹងនេះដែរកុមារី លាន សៀន ជំនួសមុខឱ្យសិស្សានុសិស្សទាំងអស់នៃសិស្ស
អនុវិទ្យាល័យពងទឹកបានឡើងប្ដេជ្ញាចិត្ត៤ចំណុចសម្រាប់សិក្សាទាំងអស់ នាថ្ងៃ
ខាងមុខគឺ
១ ប្ដេជ្ញាខិតខំអនុវត្តនូវដំបូន្មាន លោកឱពុកអ្នកម្ដាយអ្នកគ្រូលោកគ្រូឱ្យបានជាដាច់
ខាត
២ ប្ដេជ្ញាខិតខំអនុវត្ដនឹងគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យបានល្អ
៣ - ប្ដេជ្ញា ខិតខំរៀនសូត្រ និងប្រកាន់ភ្ជាប់នូវសីលធម៌ដ៏ល្អភូផងរបស់ខ្មែរយើង
៤ ប្ដេជ្ញានៅឱ្យឆ្ងាយនឹងជៀសវាងឱ្យផុតពីគ្រឿងញៀននិងល្បែងអបាយមុខផ្សេងៗ។
ទន្ទឹមនឹងនេះ លោកស្រី គឹមចន្នី អភិបាលរងស្រុកដំណាក់ចង្អើរ បានអានសារលិខិត
របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណា
ចក្រកម្ពុជាជូនសិស្សានុសិស្សទាំងអស់ និងមានមតិសំណូមពរដល់ប្អូនៗដែលកំពុង
សិក្សាថាសូមកុំកោសលុបសំបុត្រកំណើតរបស់ខ្លួន ព្រោះវាធ្វើឱ្យខ្លួនយើងមាន
ការលំបាកនៅថ្ងៃក្រោយ៕
No comments:
Post a Comment