Thursday, October 6, 2011

កុមារកម្ពុជា ប្រមាណជាង ៥០ភាគរយ កើតជំងឺក្រិន ដោយសារតែ ខ្វះអាហារូបត្ថម្ភៈ

ផ្សាយថ្ងៃទី០៦-១០-២០១១:  ដកស្រង dap-news


ភ្នំពេញៈ យ៉ាងហោចណាស់ ក៏មានកុមារប្រមាណជា ៥១ភាគរយដែរ ដែលមាន
ជំងឺក្រិន ដោយសារតែកង្វះខាត់ អាហារូបត្ថម្ភ នៅព្រះរាជណាចក្រម្ពុជា នាពេល
បច្ចុប្បន្ន នេះបើតាមការអះអាង របស់ភារធារីសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដែល បានស្រាវជ្រាវកន្លងមក។

លោក រ៉ាហ្វអល ដូចៅ ម៉ូរេណូ ភារធារីនៃប្រតិភូសហភាពអឺរ៉ុប បានមានប្រសាសន៍
នៅក្នុងសិក្ខាសាលាមួយ ស្ដីអំពី “កែលំអសន្ដិសុខស្បៀង មេរៀនជាបទពិសោធន៍ និងបញ្ហាព្រឈមចំពោះមុខ” នៅសណ្ឋាគារ អ៊ីនធើខន នៅព្រឹកថ្ងៃ ទី៦ ខែតុលា ឆ្នាំ២០១១ ដែលមាន ការចូលរួម ពីតំណាងរដ្ឋាភិបាល អង្គការផ្សេងៗជា
ច្រើនទៀតនោះ លោក ម៉ូរេណូ បានឱ្យដឹងទៀតថា កុមារដែលជាអ្នករងគ្រោះ ដោយសាជំងឺក្រិននេះ មានចំនួន ២៨ភាគរយ គឺកុមារក្រោម អាយុ៥ឆ្នាំ កុមារដែលទទួលរងគ្រោះ ទាំងនេះ ពួកគេជួបប្រទះ នឹងបញ្ហាសន្ដិសុខស្បៀង។

លោក រ៉ាហ្វអល ដូចៅ ម៉ូរេណូ បានបន្ដទៀតថា ក្នុងអំឡុងពេលមួយទសវត្សន៍ ចុងក្រោយនេះ បើទោះបីជា ប្រទេសកម្ពុជា មានសេដ្ឋកិច្ចរីកចំរើន គួរជាទីកត់ សម្គាល់យ៉ាងណាក៏ដោយ ជាពិសេសនោះគឺការនាំ ផលិតផលកសិកម្មស្រូវ ក៏ប៉ុន្ដែប្រជាជនកម្ពុជាមួយចំនួន នៅតាមតំបន់ ជាច្រើន ក៏កំពុងតែប្រឈមមុខ ជាមួយ នឹងសន្ដិសុខស្បៀងផងដែរ។

លោកបានបញ្ជាក់ ថា“កង្វះខាត់ គុណភាពអាហារូបត្ថម្ភ មានការធ្លាក់ចុះ ពី១៤-១៨
ភាគរយនេះបើតាមតួ លេខឆ្នាំ ២០១០។ ” ចំពោះការជួប ប្រទះនឹងសន្ដិសុខស្បៀង
និងអាហារូបត្ថម្ភនេះ គឺមិនមែនតែ ធ្វើឱ្យកុមារទទួលរង គ្រោះដោយសារតែ ជំងឺក្រិន
ខ្លួននោះទេ សូម្បីតែមរណភាពកុមារ ក៏វាបណ្ដាលមកពីសន្ដិសុខស្បៀងនេះដែរ។

បើទោះបីជា មានការអះអាងយ៉ាងដូច្នេះក្ដី ប៉ុន្ដែរដ្ឋាភិបាល នៃប្រទេសកម្ពុជា បានយកចិត្ដទុកដាក់ជាខ្លាំង ចំពោះ អាហារូបត្ថម្ភ និងស្បៀងទាំងនេះ
សម្រាប់ប្រជាជន របស់ខ្លួន។

អគ្គនាយករង នៃក្រសួងកសិកម្ម លោក ហៀន វ៉ានហន បានមានប្រសាសន៍ ក្នុងពិធីបើកសិក្ខាសាលា ដែលស្ដីអំពី “ការលើកកម្ពស់សន្ដិសុខស្បៀង បទពិសោធន៍ និងបញ្ហាប្រឈម ខាងមុខ” នេះថា បញ្ហាសន្ដិសុខស្បៀង គឺជាគោលដៅសំខាន់បំផុត នៃការអភិវឌ្ឍន៍ របស់រដ្ឋាភិបាលកម្ពុជា។

លោកបានឱ្យ ដឹងថា “បើយើងពិនិត្យលើមុំមួយ នៃគោលនយោបាយចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខ្លះៗទៅលើការ បង្កើនលទ្ធភាពមន្ទីរ កសិកម្ម”។ គឺរដ្ឋាភិបាលចង់បាន បង្កើនផ្នែកកសិកម្មឱ្យកាន់តែធំឡើងៗ។

លោក ហៀន វ៉ានហន អគ្គនាយករងនៃក្រសួងកសិកម្ម បានមានប្រសាសន៍
បន្ដទៀតថា នាពេលនេះ ប្រទេស កម្ពុជាកំពុងតែរិះរកគ្រប់មធ្យោបាយ ដើម្បី
ធ្វើយ៉ាងណា ឱ្យប្រទេសកម្ពុជា មាននៅសន្ដិសុខស្បៀង ក៏ដូចជាអាហារូបត្ថម្ភ ក្រៅអំពីអង្ករ គឺមានអ្វីផ្សេងៗទៀត ដើម្បីទ្រទ្រង់ដល់ជីវភាព របស់ប្រជាពល
រដ្ឋខ្មែរទាំងអស់ នៅទួទាំងប្រទេស កម្ពុជាប្រកបដោយចីរភាពផងដែរ។ ជាមួយគ្នានោះផងដែរ លោកហៀន វ៉ានហនបានឱ្យដឹងទៀតថា ការនាំអង្ករទៅ កាន់បរទេសនៅ ៩ខែ ដើមឆ្នាំ២០១១នេះ គឺមានការកើនឡើង រហូតដល់ ៣ដង
ជាង ឆ្នាំ២០១០កន្លងមកនេះ។

កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសកម្ពុជា បានអះអាងថា នឹងបង្កើន ការនាំចេញអង្ករយ៉ាងតិច បំផុត ឱ្យបាន១លានតោន នៅក្នុងឆ្នាំ២០១៥ ខាងមុខនេះ
ហើយចំពោះការនាំចេញនេះ គឺកម្ពុជាមិនត្រឹមតែ ឱ្យមានសន្ដិ សុខស្បៀង នៅប្រទេសរបស់ខ្លួននោះទេ គឺកម្ពុជាចង់ឱ្យមានសន្ដិសុខស្បៀង នៅលើទីផ្សារ
ពិភពលោកផងដែរ។

លោក រ៉ាហ្វអល ដូចៅ ម៉ូរេណូ ភារធារីនៃសហភាពអឺរ៉ុប បាន មានប្រសាសន៍ថា សហគមន៍របស់លោក បានផ្ដល់ ថវិការចំនួនជាង ៣០លានដុល្លារ ដល់អង្គការ
ជាតិ-អន្ដរជាតិ នៅប្រទេសកម្ពុជា ដើម្បីទ្រទ្រង់ និងអនុវត្ដន៍គម្រោងសន្ដិសុខ ស្បៀងជាង ២០គម្រោង នៅទូទាំងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១០ កន្លងទៅនេះ ហើយ ចំនួនជាង ៣លានដុល្លារអាមេរិក សម្រាប់គាំទ្រ ដល់គ្រួសារក្រីក្រនៅ
កម្ពុជា។

លោក ម៉ូរេណូបានឱ្យដឹងថា ចំពោះប្រាក់ ដែលសហភាពអឺរ៉ុបបានផ្ដល់នេះ យ៉ាង
ហោចណាប្រជាជនកម្ពុជា ជិត ១លាននាក់ បានទទួលផល៕





No comments: