Friday, October 14, 2011

ស្ថាន​ភាព​អាកាស​ធាតុ ​សម្រាប់​ថ្ងៃ​ទី​១៣​ខែ​តុលា​ ឆ្នាំ​២០១១​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ ប្រព័ន្ធ​សម្ពាធ​ទាប ​( ITCZ )​នា​អូស​បន្លាយ​កាត់​ពី​លើ​ភាគ​ខាង​ជើង​នៃ​ព្រះ​រា​
ជា​ណា​ចក្រ​កម្ពុជា​។លក្ខណៈ​បែប​នេះ​ធ្វើ​ឱ្យ​អាកាស​ធាតុ​នៅ​ថ្ងៃ​នេះ​មាន​សភាព​ដូច​ខាង​ក្រោម​៖​
ក​.វាលទំនាប៖ ​សីតុណ្ហភាព ​24-32 oC ​ផ្ទៃ​មេឃ​មាន​ពពក​ពី​មធ្យម​ទៅ​ច្រើន​ ខ្យល់​បក់​មក​ពី​ទិស​បស្ចឹម​មាន​ល្បឿន​ពី​ 2-4m/s ​នឹង​អាច​មាន​ភ្លៀង​ផ្គរ​រន្ទះ​ពី​មធ្យម​ទៅ​ច្រើន​ នៅ​
ផ្នែក​ជាច្រើន​នៃ​រាជ​ធានី​ភ្នំពេញ​ខេត្ត​កណ្តាល​ តាកែវ ​កំពង់ស្ពឺ​ ព្រៃវែង ​ស្វាយរៀង ​កំពង់ឆ្នាំង ​ពោធិសាត់​ កំពង់ធំ​ បាត់ដំបង ​សៀមរាប ​បន្ទាយមានជ័យ​ ប៉ៃលិន​ និង​ខេត្តឧត្តរមានជ័យ​។
ខ.​ខ្ពង់រាប៖ សីតុណ្ហភាព ​23-31 oC​ ផ្ទៃ​មេឃ​មាន​ពពក​ពី​តិច​ទៅ​ច្រើន​ ខ្យល់​បក់​មក​ពីទិស​បស្ចឹម​មាន​ល្បឿន​ពី​ 2-4m/s ​នឹង​អាច​មាន​ភ្លៀង ​ផ្គរ​ រន្ទះ ​ពីតិច​ ទៅ​មធ្យម​ នៅ​ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​កំពង់ចាម​ មណ្ឌលគិរី​ ក្រចេះ ​ស្ទឹងត្រែង ​រតនៈគិរី ​និង​និង​ខេត្តព្រះវិហារ​ ។
គ. មាត់សមុទ្រ៖ ​សីតុណ្ហភាព ​23-31 oC ​ផ្ទៃ​មេឃ​មាន​ពពក ​ពីតិច​ទៅ​ច្រើន​ ខ្យល់​បក់​
មក​ពីទិស​បស្ចឹមមាន​ល្បឿនពី ​3- 5 m /s ​នឹង​អាច​មាន​ភ្លៀង ​ផ្គរ ​រន្ទះ​ពី ​មធ្យម​ទៅ​ច្រើន
​ នៅ​ផ្នែក​ជា​ច្រើន​នៃ ​ខេត្តកែប ​កំពត​ ព្រះសីហនុ ​និង​ខេត្ត​កោះកុង ​រលក​សមុទ្រ​មាន​កំពស់ ​ពី​ 1.០០m-​1.5០m ​៕

No comments: